Connect with us

KPT+

មាន​រឿង​ខ្លះ​ មាន​តែ​ការ​ឆ្លង​កាត់​វេលា​លំបាក​នៃ​ជីវិត​ប៉ុណ្ណោះ​ដែល​អាច​បង្រៀន​យើង​បាន

បានផុស

នៅ

មិនថា​យើងមានសញ្ញាប័ត្រប៉ុន្មានសន្លឹក ឬមានការអប់រំខ្ពស់បែបណា មាន​រឿង​ខ្លះ​ដែល​មាន​តែ​ជីវិត​ប៉ុណ្ណោះដែលអាចបង្រៀនយើងបាន ពិសេសជីវិត​ដែលដើរ​ឆ្លង​ការ​លំបាក។

យើង​អាចបញ្ចប់ការសិក្សាដោយកិត្តិយសនិង​ចាប់​យក​អាជីព​ដ៏​អស្ចារ្យមួយ ប៉ុន្តែ​ការ​ស្វែងរក​អត្ថន័យ​និង​គោលបំណង​នៅ​ក្នុង​ជីវិត ជា​សមត្ថភាព​មួយ​ខ្ពស់​ហួស​ពី​ការងារ​ដែល​មាន​សុវត្ថិភាព​និង​ការ​អប់រំ​ល្អ។ បើ​រក​មិនបាន​ជីវិត​យើង​សឹង​ថាគ្មានតម្លៃ។

ចូរ​ប្រើ​ជីវិត​ដោយ​គិត​បី​យ៉ាង​នេះ៖

១ ឯករាជ្យ​ភាព

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ស្វែងរក​ឯរាជ្យភាព​របស់​ខ្លួនមនុស្ស​ត្រូវ​ដំណើរការ​ជីវិត​ដោយ​ខ្លួនឯង។ ~ សូក្រាត

ក្រោយ​ពេញវ័យ យើងត្រូវតែចេះក្រោក​ឈរដោយខ្លួនឯងនិងថែរក្សាខ្លួនឯង។ ឪពុកម្តាយ​និង​គ្រូ​របស់​យើង​នឹង​មិន​ណែនាំយើងតទៅទៀតទេ ដូច្នេះ​ហើយ​យើងត្រូវ​ត្រៀមខ្លួន ពីព្រោះ​គ្មាន​នរណា​ម្នាក់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការឆ្លើយសំណួរ​របស់​យើង​ទេ ប៉ុន្តែ​ខ្លួន​យើង​ផ្ទាល់ ដែល​គួរ​ជា​អ្នក​ឆ្លើយ។

២ មនុស្ស​អាច​គ្រប់គ្រង​គ្រប់យ៉ាង​តែមិនមែន​ពេលវេលា​ទេ

ជីវិតបង្រៀនយើងថា យើងនឹងមិនទទួលបានអ្វីដែលយើងចង់បានភ្លាមៗនោះទេ ជីវិត​តែង​បង្រៀន​យើង​ឲ្យ​ចេះ​គ្រប់គ្រង​ពេលវេលា ចេះ​អត់ធន់ និងចេះ​ប្រើកាលៈទេសៈ​នីមួយៗ​ជា​ផលសម្រេច។ មិនថា​ជំនាញគ្រប់គ្រងពេលវេលារបស់យើងល្អប៉ុណ្ណា ហើយ​មិន​ថា​យើង​ពូកែ​ព្យាករណ៍​ពី​អនាគត​របស់​យើង​យ៉ាងណាក៏ដោយប្រសិនបើ​វា​មិនមែន​ជា​ពេលវេលា​របស់​យើង​ទេ យើង​មិន​អាច​ធ្វើអ្វី​បាន​ទាំងអស់។

៣ រៀន​ក្រោក​ដើរ​ទៅមុខក្រោយ​ពីបរាជ័យ

“ជោគជ័យមិនមែនជាការបញ្ចប់ទេ ការបរាជ័យគឺជាគ្រាន់តែជាការផ្តើមមួយ​ដែលមិនមានគ្រោះថ្នាក់រហូតឡើយ ចូរប្រកាន់យកភាពក្លាហានក្នុងការបន្តដើរ។ ” ~ Winston S. Churchill

នៅសាលានៅពេលយើងបរាជ័យងាយស្រួលក្នុងការខិតខំរៀនសូត្រសម្រាប់ថ្នាក់បន្ទាប់ ប៉ុន្តែនៅក្នុងជីវិតការបរាជ័យអាចធ្វើអោយយើងខកចិត្តឬក៏ផ្លាស់ប្តូរទស្សនៈនិងចរតិលក្ខណៈយើង​ទាំងមូលបាន​។ ជីវិតបង្រៀនយើងថា ការបរាជ័យគឺជាផ្នែកមួយរបស់ជោគជ័យ ព្រោះ​គ្រប់គ្នា​ត្រូវ យើងរៀនពីរបៀបដើម្បីដើរបញ្ច្រាសពីបរាជ័យ ហើយ​ចេះបត់បែន ចាត់វិធានការ វិភាគ​ទីតាំង​បច្ចុប្បន្ន​របស់​ខ្លួនឯង និង​របៀប​ដែល​សកម្មភាព​របស់​យើង​អាច​មាន​ឥទ្ធិពល​លើ​អនាគត​របស់​យើង៕

ប្រែសម្រួល៖ស្រស់

ចុចអាន៖មេរៀនជីវិត ៧ ចំណុចត្រូវរៀនពីតារាហូលីវូដតម្លៃខ្លួន ២០ លានដុល្លារអាមេរិក

ចុចអាន៖តារា​សម្តែងហូលីវូដ​ពីររូប​ដែលក្លាយជា​សហគ្រិន​ដ៏​ជោគជ័យ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម