Connect with us

KPT+

អ្នក​មាន​បី​ប្រភេទ ប្រាប់​ពី​វិធី​បង្កើន​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ

បានផុស

នៅ

ពួកគេប្រាប់ថា ចង់ក្លាយជាអ្នកមាន អ្វីដែលសំខាន់ត្រូវចេះជ្រើសរើសផ្លូវរកលុយ​ ហើយ​ព្យាយាម​ធ្វើ​កុំ​រុញរា រហូត​ទទួល​ជោគជ័យ ទោះ​ចំណាយពេល​យូរបន្តិចក៏ដោយ។

អ្នក​មានគ្រប់រូប មិនមែនកើតមកក្លាយជាសេដ្ឋីឬមហាសេដ្ឋីភ្លាមនោះទេ។ គ្រប់យ៉ាង​កើតមាន​ដោយសារ​ទង្វើ​និង​ទម្លាប់​ដែល​ពួកគេ​អនុវត្ត​រាល់ថ្ងៃ។

ទាំងនេះ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​អ្នក​មាន​បី​ប្រភេទ  និង​ផ្លូវ​ដើរ​ដើម្បី​ទទួល​បាន​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ៖

អ្នក​មាន​បែប​មនុស្ស​ពូកែ​សន្សំ

អ្នក​មាន​ប្រភេទ​នេះ ជា​បុគ្គល​គ្មាន​បំណុល ហើយ​ប្រាក់ចំណូល​ដែល​បាន​មក​គឺ​គ្រប់គ្រាន់​ដើម្បី​បំពេញ ឬ​លើស​ពី​កម្រិត​នៃ​ជីវភាព​រស់នៅ​របស់​ពួកគេ។

ជាទូទៅ ដំបូង​ពួកគេ​មាន​កម្រិត​ជីវភាព​រស់នៅ​ទាប បានប្រាក់ចំណូលតិច ប៉ុន្តែ​ប្រាក់ចំណូល​​របស់​នៅ​តែ​លើស​ពី​តម្រូវការ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ។ នេះ​ក៏​ដោយសារ​ពួកគេ​ចេះ​សន្សំ​ប្រាក់​ចំណូល ២០%របស់​ខ្លួន ឬ​ច្រើន​ជាង​នេះ​រយៈ​ពេ​ល​ច្រើន​ឆ្នាំ ហើយ​ពួកគេ​ធ្វើការ​វិនិយោគ​ប្រាក់​សន្សំ​ដោយ​ប្រយ័ត្នប្រយែង​បំផុត។

អ្នក​មាន​បែប​មនុស្ស​ប៉ិនប្រសព្វ

ប្រភេទ​អ្នក​មាន​នេះ ជា​មនុស្ស​ដែល​មាន​ភាព​ប៉ិនប្រសព្វ​នៅ​ក្នុង​អាជីព​ការងារ ពាណិជ្ជកម្ម ឬ​វិជ្ជាជីវៈ​របស់​ខ្លួន។ បុគ្គល​ទាំងនេះ ជា​ប្រភេទ​មនុស្សដែលធ្វើការសម្រាប់សាជីវកម្មសាធារណៈដែលមានទំហំធំ។ ដូច្នេះ​ហើយ​មួយ​ផ្នែក​ធំ​នៃ​ប្រាក់បៀវត្ស ឬ​ប្រាក់ប៉ះប៉ូវរបស់ពួកគេ គឺ​ផ្អែក​លើ​ការ​ទទួល​បានពី​ភាគហ៊ុន ឬ​ពួកគេ​ធ្វើ​អាជីវកម្ម​ខ្នាត​តូច​ដែល​មាន​ប្រាក់​ចំណេញ​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​មាន​បែប​មនុស្ស​មាន​សុបិន​ខ្ពស់

មនុស្ស​ប្រភេទ​នេះ ជា​អ្នក​ដែល​មាន​ទ្រព្យ​ច្រើន​បំផុត។ បុគ្គល​ទាំង​នោះ​តែង​មាន​ក្ដី​សុបិន​ធំ​ហើយ​បន្ត​ធ្វើ​វា​ជារឿយៗ និង​ជា​ធម្មតា​ពួកគេ​មាន​គំនិត​អាជីវកម្ម​ប្រកបដោយ​មហិច្ឆតា​និង​អាច​បង្វែរ​ក្ដី​សុបិន​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​ការ​ពិត​បាន។ នៅទីបំផុត ពួកគេ​អាច​រក​ប្រាក់​ចំណូល​បាន​យ៉ាង​ច្រើន​ រី​ឯ​ប្រាក់ចំណេញ​ចេះ​តែ​កើន​ឡើង​ខ្ពស់​ជា​លំដាប់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNBC

ចុចអាន៖ប្រាក់​មិនមែន​ជា​គោលដៅ ​តែ​ជា​ឧបករណ៍​ជួយ​​ឲ្យ​សម្រេច​គោលដៅ

ចុចអាន៖ទម្រាំ​ក្លាយ​ជា​សេដ្ឋី វិថី​ជីវិត​ខុស​ពី​មនុស្ស​ធម្មតា​បែប​ណា​ខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម