Connect with us

KPT+

អំណោយ​ពិសេស​ ​ល្អ​បំផុត​ដែល​កូន​ប្រសា​ស្រី​ចង់​ថ្លែង​អំណរគុណ​ដល់​ម្ដាយក្មេក

បានផុស

នៅ

តើ​កូន​ប្រសា​ស្រី​គ្រប់គ្នា​កំពុង​តែ​ចង់​ថ្លែង​អំណរគុណ​ដល់​ម្ដាយក្មេក​ ចង់​យក​ចិត្ត​គាត់​បន្ថែម​មែនទេ? កំពុងតែ​រក​នឹក​អំណោយ​ជូន​ទៅ​គាត់ ​តែ​នឹក​អត់​ឃើញ!

ខាងក្រោម​នេះ​ជា​អំណោយ​សម្រាប់​អាហារ​ពេល​ល្ងាច ​ដែល​គួរ​ជូន​ទៅ​ម្ដាយក្មេក​ ដើម្បី​បាន​ពិន្ទុ​ច្រើន​ពី​គាត់​មក​វិញ ៖

១. បង្អែម​ដ៏​សែន​ឆ្ងាញ់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រញាប់​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ ដោយ​មាន​នំ​ល្ពៅ​បុក​មួយ​ចាន​ ដែល​បាន​រៀបចំ​យ៉ាង​ពិសេស ​ជាមួយ​នឹង​ការ​តុបតែង​ដោយ​ការ​ដាក់​ដូង​ដែល​កូស​រួច​​មាន​ក្លិន​ឈ្ងុយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ ជឿ​ថា​គាត់​នឹង​ជជែក​កម្សាន្ត​ជាមួយ​កូន​ប្រសារ​ស្រី ​ពេញ​មួយ​ល្ងាច​នេះ ​ដោយ​សប្បាយ​រីករាយ​មិនខាន។

២. នំប៉័ង​ពិសេស​សម្រាប់​មនុស្ស​ចាស់

នំប៉័ង​ជា​គំនិត​ដ៏​អស្ចារ្យ​មួយ។ ប្រសិន​បើ​យើង​មិន​មាន​ជំនាញ​ក្នុង​ការ​ដុត​នំ​ដោយខ្លួនឯង សូម​ទៅ​រក​នៅ​ហាង​ដុត​នំ​ល្អ​បំផុត​នៅ​ក្នុង​ទីក្រុង​ ហើយ​សួរ​ពួកគេ ដើម្បី​ទទួល​បាន​​នូវ​នំ​ដ៏​សែន​ឆ្ងាញ់​ជា​អំណោយ​ពិសេស​សម្រាប់​គាត់។

៣. កាហ្វេ​ជំនួយ​សុខភាព

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ ប្រសិន​បើ​យើង​ចង់​ផ្គាប់ចិត្ត​គាត់ ​ឬ​ចង់​អរគុណ​គាត់ ​នៅ​រឿង​ដែល​គាត់​បាន​ជួយ​យើង​កន្លង​មក។ ក្នុង​នាម​ជា​កូន​ប្រសា​ស្រី​គួរ​តែ​សាកល្បង​ទិញ​អំណោយ​ដូចជា​កាហ្វេ​ធ្វើ​ជា​កាដូ​ សម្រាប់​ការ​ថ្លែង​អំណរគុណ​គាត់។

ដូចគ្នា​នេះ​ផង​ដែរ​ សូម​ចងចាំ​ថា​ ម្ដាយក្មេក​យើង​អាច​មិន​មាន​ម៉ាស៊ីន​កិន​កាហ្វេ​នៅ​ក្នុង​ផ្ទះ​ឆុង​​ឡើយ​ ហើយ​បើ​ទោះ​ជា​មាន ​គាត់​ក៏​មិន​សាំ​ញាំ​ធ្វើ​រឿង​ទាំងនោះ​ដែរ។  ​ដូច្នេះ​អ្នក​គួរ​ឲ្យ​កាហ្វេ​ដែល​កិន​រួច ​និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ​ព្រម​ទាំង​មាន​គុណភាព​និង​ជំនួយ​សុខភាព​ដល់​គាត់។

៤. បាច់​ផ្កា​ជា​ថូឬកន្រ្តក

អំណោយ​ជា​បាច់​ផ្កា​ដាក់​ថូឬកន្រ្តក​ ជា​អំណោយ​មួយ​តំណាង​ឲ្យ​ភាព​ទន់ភ្លន់​របស់​មនុស្ស​ស្រី។ បើ​សិន​អ្នក​មិន​ពូកែ​រៀប​ទេ​ អាច​ទៅ​ហាង​ផ្កា​ ហើយ​ប្រាប់​ពី​គំនិត​ដែល​យើងចង់​រៀប​ជូន​ម្ដាយ​ក្មេក។

៥. ស្រា​ក្រហម

ជូន​អំណោយ​ជា​ស្រា​ក្រហម ​មិនមែន​មាន​ន័យ​ថា​យើង​ជា​កូន​ប្រសា​ស្រី​ប្រមឹក​ឡើយ។ តែ​ស្រា​ក្រហម​គឺ​ជា​ស្រា​មួយ​ប្រភេទ​សម្រាប់​ជំនួប​ ក្នុង​គ្រួសារ​នៃ​អាហារ​ពេល​ល្ងាច​របស់​គ្រួសារ។

សាកល្បង​ប្រគល់​អំណោយ​នេះ​ ហើយ​ជប់លៀង​សប្បាយ​ក្នុង​គ្រួសារ​ទាំងអស់​គ្នា។

៦. ថត​រូប​ជុំ​គ្រួសារ

តើ​អ្នកណា​ដែល​មិន​ចូលចិត្ត​ប្រមូល​អនុស្សាវរីយ៍​នៃ​ថ្ងៃ​ឈប់​សម្រាក​ ដែល​ពួកគេ​ចូលចិត្ត? ជា​ការ​ប្រសើរ​ណាស់ ​ដែល​យើង​គ្រប់គ្នា​កំពុងតែ​ចងក្រង​រូបថត​គ្រួសារ​ ដែល​ជា​ពេលវេលា​គួរ​ឲ្យ​ស្រឡាញ់​បំផុត។

អ្វី​ដែល​​ពិសេស​នោះ​គឺ​ បើ​សិន​យើង​​ប្រគល់​រូបភាព​ទៅ​មនុស្ស​គ្រប់គ្នា ​នៅ​ពេល​​ដែល​យើង​បាន​ថត​រួច​ ឬ​ផូស​នៅ​លើ​ហ្វេសប៊ុក​ ​បន្ទាប់​មក​ដាក់​ឈ្មោះ​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​រូប​នោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នក​និយម​ពណ៌លឿង តំណាង​ឲ្យ​ខួរក្បាល​វាងវៃ​និង​គំនិត​សុទិដ្ឋិនិយម

ចុចអាន៖មុខរបរអ្វីខ្លះសក្តិសមនឹងអ្នកស្រឡាញ់សៀវភៅ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម