Connect with us

KPT+

ទម្លាប់​ល្អ ៤ យ៉ាង​ដែល​ធ្វើឱ្យ​ឱកាសល្អ​កើតឡើង​ម្តង​ហើយ​ម្តងទៀត​ក្នុង​ជីវិត​

បានផុស

នៅ

​ម្តេចក៏​អ្នកខ្លះ​មានឱកាស​ជានិច្ច ប្រៀប​ជាមួយ​ខ្លួន​យើង​វិញ​ហាក់បីដូចជា ឱកាសល្អៗ​មិន​ងាយ​មាន​កើតឡើង​សោះ​?

​មិនមែនជា​កំហុស​នៃ​ព្រេងវាសនា​ឬ​ហ្សែ​ន​ដ៏​អស្ចារ្យ​អ្វី​ទេ ក៏​មិនមែនជា​ផ្កាយ​សំណាង​ដែរ​។ មនុស្ស​ដែល​រីករាយ​នឹងមាន​ការ​ដុសខាត់​ខ្លួនឯង​ជាប់លាប់ ដឹង​ពីអ្វី​ដែល​ជីវិត​ត្រូវការ​ដើម្បី​ធ្វើឱ្យ​ឱកាស​ដ៏​អស្ចារ្យ​កើតឡើង​មកជា​និច្ច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយសារ​គេ​ព្រម​ផ្លាស់ប្តូរ​ទម្លាប់​មួយចំនួន ធ្វើឱ្យ​អ្នកផ្សេង​ឆ្ងល់​ពី​របៀប​ដែល​គេ​នោះ​តែង​ទទួលបាន​ឱកាស​ច្រើនជាង​ខ្លួន តែ​មិន​ព្រម​មើល​វិធី​គេ​អនុវត្តិ​ទៅកាន់​ជីវិត​ទេ​។​

​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​ទាំងនេះ​ដើម្បី​ធ្វើឱ្យ​ប្រាកដថា ឱកាសល្អៗ​នឹង​មកដល់​៖

១ យកចិត្តទុកដាក់​ចំណុច​ល្អ​អ្នកដទៃ​

​ចង់ដឹង​ចង់ឃើញ​និង​ប្រមូល​ព័ត៌មាន​ជាការ បង្កើត​ទម្លាប់​នៃ​ការធ្វើ​អន្តរ​កម្ម​ជាមួយ​បរិស្ថាន​ដែល​ខ្លួន​រស់នៅ ពិសេស​ត្រូវ កត់សម្គាល់​មនុស្ស​នូវ​អ្វីដែល​ល្អ គេ​ប្រព្រឹត្តិ​ជាជាង​ចំណុច​មិនល្អ​របស់​ពួកគេ ព្រោះ ចំណុច​មិនល្អ​ទាំងនោះ​ធ្វើឱ្យ​យើង​ខាត​ពេល​រៀន​។ កត់សម្គាល់​ពី​របៀប​ដែល​អ្នកដទៃ​យើង​មើលទៅ​មិន​លើស​យើង​តែ​គេ​មានឱកាស​ច្រើនជាង​នឹង​អាចធ្វើឱ្យ​ដំណើរការ​ជីវិត​គេ បាន​រលូន​ល្អ​។ កុំ​ពេបជ្រាយ​រិះគន់​ព្រោះ​ជួនកាល ថ្ងៃ​ណាមួយ​យើង​នឹងត្រូវ​ដើរ​ផ្លូវ​នោះ​ដដែល​ទេ​។​

២ គ្រប់​កាលៈទេសៈ ទុក​ការងារ​សំខាន់​

​ទោះបីជា​បាន​លុយ​ឬ​មិនបាន បើ​តាំងចិត្ត​ធ្វើ ធ្វើ​ពេញទំហឹង​កុំឱ្យ​ខូច​ឈ្មោះ ព្រោះ​បើ​ឈ្មោះ​រិល​ខូច​ហើយ គ្មាន​អ្នកណា​មក​ចាប់អារម្មណ៍​នូវ​ទេពកោសល្យ​និង​អាកប្បកិរិយា​ល្អ​ក្រោយៗ​របស់​យើង​ទៀតឡើយ​។ មនុស្ស​នឹង​ឱ្យ​តម្លៃ​យើង​ថា មាន​សារៈសំខាន់​ឬ​គ្មាន អាស្រ័យទៅលើ​លទ្ធផល​ការងារ​របស់​យើង​កន្លងមក​។ បង្កើត​ទម្លាប់​គោរព​ការងារ នឹង​ទទួលបាន​ការផ្តល់​តម្លៃ​កាន់តែច្រើន​លើ​វិជ្ជាជីវៈ​យើង ហើយ​ឱកាស​នឹង​ហូរ​មក​។ ការងារ​ថ្ងៃនេះ បានមកពី​លទ្ធផល​ថ្ងៃមុន លុយ​ថ្ងៃនេះ​ថ្ពក់​ចូលមក​ដោយ​ការប្រឹងប្រែង​ពីថ្ងៃ​មុន​។​

៣ បង្កើន​សក្តានុពល​រប​ស់​ខ្លួន​

​ចេះ​បង្កើត​ស្នាមញញឹម​ស្មោះស ព្រោះ​មិន​មើល​អ្នកណា​លើ​ចំណុច​មិនល្អ​។ ចិត្ត​ទូលាយ និង​ការ​អធ្យាស្រ័យ​មាន​ឥទ្ធិពល​ខ្លាំងណាស់​ខ្លាំង​ស្ទើរ​គ្មាន​អ្នកណា​ស្មាន​ដល់​ថា ចិត្ត​ទូលាយ​ឬ​ចង្អៀត​អាច កំណត់​ពី​ជោគវាសនា​អនាគត​បុគ្គល​បាន​។ អ្នកខ្លះ​រស់នៅ​ម្នាក់ឯង​គ្មាន​គូរងារ​ពេញ​មួយ​ជិវិត​ដោយសារ​គំនិត​ចង្អៀតចង្អល់​នេះ ហើយ​អ្នកខ្លះ​មាន​ទេពកោសល្យ​ពេញ​ខ្លួន គ្មាន​ការធ្វើ ហើយ​គ្មាន​ឱកាស ក៏ដោយ​សារ​រឿង​ដដែល​នេះ​ដូចគ្នា​។​

៤ ទម្លាប់​ដឹងគុណ​

​ឱកាស​តែងតែមាន​ហើយ​រត់ទៅរក​មនុស្ស​ប្រភេទ​ដែល​ស្គាល់​ខុសត្រូវ គុណ​ទោស ចេះ​អរគុណ​និង​ចេះ​ថែរក្សា​។ ជ្រើសរើស​ឱកាស​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​យើង ចែករំលែក​វា​ជាមួយ​មនុស្ស​ដទៃ គាំទ្រ​គេ​វិញ ផ្តល់ជូន​ដល់ទី​កន្លែង​ដែល​ធ្លាប់​ទុក​ឱកាស​ឱ្យ​យើង​វិញ​ធ្វើខ្លួន​អ្នកជា​មេដែក​បង្កើត​ទម្លាប់​ក្នុង​ការឲ្យមនុស្សម្នា​ដឹងថា យើង​ស​ក្តិ​សម​នឹង​ទទួលបាន​ឱកាស​ម្តង​ហើយ​ម្តងទៀត​។​

​មនុស្ស​ដែល​ចេះ​រាប់​និង​កត់ត្រា​ឱកាស​កន្លងមក​របស់​ខ្លួន​ទុក ជា​មនុស្ស​រៀន​បាន​ជ្រៅជ្រះ ពីបទ​ពិសោធន៍​កន្លង​មក ។ គេ​ក៏​ចេះ​បង្កើន​គំនិត​ទំ​នា​ក់ំទ​នង និង​មានឱកាស​តូចធំ​កើតមានឡើង​កាន់តែច្រើន​។ បង្កើត​ទម្លាប់​នៃ​ការចូលរួម​ក្នុង​អ្វីដែល​សម​នឹង​យើង​ហើយ​ធ្វើឱ្យ​មនុស្សម្នា​កត់សម្គាល់ថា​យើង តែងតែ​វិ​វ​ឌ្ឍ​ចិត្តគំនិត​តែ​មិនដែល​បំភ្លេច​ប្រភពដើម​និង​ឱកាស​ដំបូង​ឡើយ​។ មនុស្ស​គ្រប់គ្នា​លើ​លោក​នេះ ចូលចិត្ត​ឱ្យ​ឱកាស​ជា​លើក​ទី​ពីរ និង​លើក​បន្តបន្ទាប់​ទៀត​ដល់​ប្រភេទ​មនុស្ស​ដែល​មិន​ភ្លេច​ប្រភពដើម​ខ្លួន​៕​

​ប្រែសម្រួល ៖ សុភា​

​ប្រភព ៖ wisdomtimes​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៨ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៩ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

Sokha Hotels

ព័ត៌មានពេញនិយម