Connect with us

KPT+

អ្នកណា​នៅ​ពី​ក្រោយ​សកម្មភាព​ សប្បុរសធម៌​នៃ​មហាសេដ្ឋី BILL GATES?

បានផុស

នៅ

មហាសេដ្ឋី Bill Gates តែងតែ​ផ្ដល់​ជំនួយ​សប្បុរសធម៌​ទៅកាន់​ពិភពលោក​ជានិច្ច​ ដោយ​​តែងតែ​បរិច្ចាគ​នូវ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ទៅកាន់​ទី​​ណា​​ ដែល​កំពុង​​ខ្វះខាត​ ព្រោះតែ​លោក Bill Gates Sr  ជា​ឪពុក​ខ្លួន​ បាន​បន្សល់​កម្លាំងចិត្ត​និង​ការ​គិត​ល្អ​ៗ​ដល់​កូនប្រុស។

បើ​ទោះបី​ជា​លោក​ឪពុក​មិន​មាន​វត្តមាន​នៅ​លើ​លោក​នេះ​ទៀត​ក្ដី ​ក៏​លោក​ Bill Gates ​បាន​និយាយ​ថា ” ខ្ញុំ​មិន​ដែល​ឈប់​រៀន​ពី​គតិបណ្ឌិត​របស់​លោកប៉ា​ទេ សេចក្ដី​សប្បុរស​និង​ទឹក​ចិត្ត​ល្អ​ គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចងចាំ​ជានិច្ច​ពី​គាត់ ” ។

មហាសេដ្ឋី Bill Gates និងឪពុក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាសេដ្ឋី​និង​ភរិយា​គឺ​ជំទាវ​​ Melinda បាន​និយាយ​អំពី​ទម្លាប់​ផ្ដល់​អំណោយ​សប្បុរសធម៌​នេះ​ថា​ ” Melinda និង​ខ្ញុំ​ជំពាក់​គាត់​ច្រើន ​ជាពិសេស​គឺ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពុក ​ក្នុង​ការ​បម្រើ​សហគមន៍​ និង​ពិភពលោក ​ហើយ​បាន​ជួយ​ជំរុញ​ទឹកចិត្ត​មនុស្សធម៌​របស់​យើង​គ្រប់គ្នា​ៗ ” ។

ទោះ​យ៉ាងណា ​នៅ​ពេល​ទ្រព្យសម្បត្តិ​របស់​ពួកគេ​បាន​កើន​ឡើង​ពី​ក្រុមហ៊ុន Microsoft លោក ​ Bill Gates និង Melinda ​ចាប់ផ្ដើម​ទទួល​បាន​សំបុត្រ​ជា​ច្រើន ​ពី​អង្គការ​មិន​រក​ប្រាក់​ចំណេញ​នៅ​ក្នុង​តំបន់ Seattle ដើម្បី​ស្នើសុំ​ការ​បរិច្ចាគ​សប្បុរសធម៌។

ប៉ុន្តែ​នៅ​គ្រា​នោះ​គឺ​ពិបាក​សម្រាប់​ពួកគេ ​ក្នុង​ការ​ផ្ដល់​ពេល​វេលា​ដល់​រឿង​នោះ​ ពីព្រោះ​ការ​ចិញ្ចឹម​ក្រុម​គ្រួសារ​និង​ដំណើរការ​ក្រុមហ៊ុន Microsoft គឺ​មិនទាន់​បាន​រួចរាល់ ហើយ​ការ​កសាង​គ្រឹះ​គ្រួសារ ​​មិនមែន​ជា​ប្រតិបត្តិការ​សាមញ្ញ​ថែមទៀត។

​មិន​យូរ​ប៉ុន្មាន​គម្រោង​របស់​លោក ​ Bill Gates និង​ភរិយា Melinda បាន​ចាប់ផ្ដើម​ឡើង​មក​ គឺ​ផ្ដោត​សំខាន់​លើ​សកម្មភាព​មនុស្ស​ធម៌​ បន្ទាប់​ពី​លោក Bill បាន​ចូលនិវត្តន៍​ពី​ក្រុមហ៊ុន Microsoft ។ នោះ​បាន​ផ្លាស់ប្ដូរ​ បន្ទាប់ពី​ម្ដាយ​ចុង Mary មាន​ជំងឺ​មហារីក​យ៉ាង​ធ្ងន់ធ្ងរ ​ហើយ​បាន​ទទួលមរណភាព​នៅ​ឆ្នាំ ១៩៩៤ ចំណែក​លោក​ប៉ា​របស់​​ Bill Gates ក៏​បាន​ចូលនិវត្តន៍​ពី​ការងារ​ច្បាប់​របស់​លោក​ដែរ។

ក្រោយ​ពី​លោកប៉ា​របស់​មហាសេដ្ឋី​​​រូប​នេះ​បាន​ទទួល​មរណភាព​​ Bill Gates ក៏​បាន​និយាយ​ម្ដងទៀត​ថា “ ខ្ញុំ​បាន​សម្រេចចិត្ត​ថា ​នឹង​បង្កើត​គ្រឹះ​មួយ​ជាមួយ​ទឹកប្រាក់ ១០០ លាន​ដុល្លារ​ ដោយសារតែ​ជា​សំណល់​មួយ​ដែល​ប៉ា​បាន​បន្សល់​ទុក​ឲ្យ ​មុន​ពេល​គាត់​លា​ចាកលោក​នេះ៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ប្រភព៖forbes

ចុចអាន៖អ្នក​មាន​បី​ប្រភេទ ប្រាប់​ពី​វិធី​បង្កើន​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ

ចុចអាន៖មហាសេដ្ឋី​វ័យ​ក្មេង​ ៥ រូប​​​ មាន​ឥទ្ធិពល​ខ្លាំង​នៅ​កូរ៉េ​ខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម