Connect with us

KPT+

ហេតុផលធំៗដែលគួរ​នៅផ្ទះថ្ងៃអាទិត្យ

បានផុស

នៅ

ធម្មតា​យើង​យល់ថា ជាការចាំបាច់ណាស់ដែលគួរ​ធ្វើអ្វីមួយនៅចុងសប្តាហ៍ជាលក្ខណៈកម្សាន្ត ព្រោះ​ស្អែក​រវល់​ទៀតហើយ។ ប៉ុន្តែយោងការសិក្សា​មួយ​របស់ CNBC មាន​ហេតុផល​មួយចំនួន​ដែលមនុស្ស​ជាច្រើន​និយម​ចំណាយ​ថ្ងៃអាទិត្យ​នៅផ្ទះជាជាងចេញក្រៅ។

១ ពួកគេ​រីករាយជាមួយភាព​ផ្ទាល់ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាកចេញពីជីវិតអ៊ូអរ អាចធ្វើបាននៅថ្ងៃសម្រាក។ នៅផ្ទះ​អានសៀវភៅ​ធ្វើសមាធិ ជាអ្វី​ដែលមនុស្ស​ជាច្រើន​យល់ថា​មានសុភមង្គលណាស់។

ពួកគេអាចចំណាយ​ពេល​ដាំ​កូនឈើ ស្រោចផ្កា និង​បោចស្មៅ តែងលំអផ្ទះ​យ៉ាង​ស្រស់ស្រាយ។

២ គេងបាន​ឆ្អែត មើលកុន ញ៉ាំ​អាហារ​បណ្តើរដូចកាលពីក្មេង

យើង​ជាស្តេចនៅផ្ទះ​យើង​ហេតុអ្វីចាំបាច់ចេញក្រៅ?

មានទីឯណា សុវត្ថិភាព​និងផាសុកភាពដូចនៅលើគ្រែក្នុងបន្ទប់យើងទៀត?មើលភាពយន្ត​ថ្ងៃសៅរ៍និង​ថ្ងៃអាទិត្យ​ពេល​ព្រឹក​គឺសប្បាយស្រស់ស្រាយ​ណាស់ សាកទើបដឹង។

៣ ពួកគេសន្សំប្រាក់

រាល់​ការចេញទៅក្រៅគឺ​ចំណាយប្រាក់។ មិនថា ភេសជ្ជៈ ជំនិះ សាំង ឬសំបុត្រ​កុន។ល។ សុទ្ធតែថ្លៃ​ហើយខ្ពស់ជាងថ្ងៃធម្មតា។ ឧបមា​យើង​សន្សំមួយសប្តាហ៍បាន១០ដុល្លារ មួយឆ្នាំនឹងបាន​៥២០ដុល្លារ​សម្រាប់​ហោះ​ទៅបរទេសដោយងាយ។

គេងនៅផ្ទះនិយាយទូរសព្ទ ឆែកអត្ថបទ​ល្អៗ ឬ​រៀបចំខោអាវសម្រាប់ថ្ងៃចន្ទ ធ្វើឱ្យមាន​អារម្មណ៍​រៀបរយ ពេញមួយ​សប្តាហ៍​ទៀតផង។

៤ ពួកគេចូល​ចិត្ត​ធ្វើឱ្យថ្ងៃសម្រាកក្លាយជាការសម្រាកពិតៗ

ការគេងឱ្យបានច្រើនជួយ​ដល់ ស្បែក​នឹងមានថាមពលបន្ថែមសម្រាប់ការវាយលុកការងារ។ បើមិនគេង​សងនៅថ្ងៃ​សម្រាក​អង្កាល់បានគេងគ្រប់នឹងគេ?

៥ ចំណាយពេលជាមួយមនុស្ស​ជិតស្និទ្ធ

ម្តាយឪពុក បងប្អូនយើង គួរញាំបាយជុំគ្នាថ្ងៃនេះឯង​បើយើងចេញទៅបាត់ទៀត ធ្វើម៉េចគ្រួសារ​អាច​ជុំ​គ្នា​សប្បាយក្អាកក្អាយបាន?​ នៅពេលដែល​យើង​បាន​ស្នាក់នៅផ្ទះ ស្លៀកពាក់មាន​សេរីភាព សុខភាពផ្លូវចិត្តនិងកាយ ពិតជា ល្អប្រសើរជាងមុន សម្រាប់ការ​សម្រុកការងារនៅសប្តាហ៍ថ្មី៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ អំណោយ​ពិសេស​ ​ល្អ​បំផុត​ដែល​កូន​ប្រសា​ស្រី​ចង់​ថ្លែង​អំណរគុណ​ដល់​ម្ដាយក្មេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ២៧ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៣០ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៤៨ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម