Connect with us

KPT+

រឿង​ខ្លះ​ដែល​ភរិយា​លោក DONALD TRUMP ​ធ្វើ​តាម​បេះដូង​​ប្រឆាំង​នឹង​ស្វាមី

បានផុស

នៅ

លោកស្រី Melania Trum​p តែងតែ​គាំទ្រ​ដល់​ប្រធានាធិបតី​អាមេរិក​ជា​សាធារណៈ ​ តែ​មិនមែន​គ្រប់​រឿង​ទាំងអស់​ទេ។  ស្ត្រី​ទី​មួយ​របស់​អាមេរិក​រូប​នេះ ​មាន​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​គាត់​ ហើយ​មិន​ភ័យ​ខ្លាច​ក្នុង​ការ​តវ៉ា​ដើម្បីបុព្វហេតុទាំងនោះឡើយ។

១. មិន​ទុក​អ្នករិះគន់ប្តីជាសត្រូវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បទសម្ភាសន៍​ផ្ទាល់​​លើ​កញ្ចក់ទូរទស្សន៍ CNN តារាល្បី​របស់  NBA គឺ  LeBron James បាន​ចោទ​ប្រកាន់​ប្រធានាធិបតី  Trump ពី​ការ​ប្រើប្រាស់​កីឡា​ដើម្បី​បែងចែក​ប្រទេសថែមទាំង​ប្រើពាក្យថា«អន់​បញ្ញា»។ យ៉ាងនេះ​ហើយក្តី នៅ​ថ្ងៃ​បន្ទាប់ Melania បាន​បង្ហាញ​ខ្លួន​គាំទ្រនៅ​ខាង​ក្រុម​បាល់បោះ   LeBron James ទៀត។

២. នយោបាយ​អន្តោប្រវេសន៍

បន្ទាប់​ពី​លោក Trump ត្រូវ​បាន​គេ​ស្ដី​បន្ទោស​ចំពោះ​រឿង​ជនអន្តោប្រវេសន៍​ នៅ​ព្រំដែន​អាមេរិក​ជាមួយ​ម៉ិកស៊ិក​ លោកស្រី Melania បាន​ថ្លែង​ថា ​លោកស្រី​មិន​ចង់​ឃើញ​ក្មេងៗ​បែកបាក់​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ​ទេ​ ហើយ​សង្ឃឹម​ថា​នៅ​ទី​បំផុត​ច្រក​ផ្លូវ​ទាំង​សងខាង​អាច​រួមគ្នា ​ដើម្បី​សម្រេច​បាន​នូវ​កំណែ​ទម្រង់​អន្តោប្រវេសន៍​ប្រកប​ដោយ​ជោគជ័យ។

អ្នកនាំ​ពាក្យ​របស់​លោកស្រី​បាន​បន្ថែម​ថា“ លោកស្រី​ជឿជាក់​ថា​ យើង​ចាំបាច់​ត្រូវ​តែ​ជា​ប្រទេស​មួយ​ដែល​អនុវត្ត​តាម​ច្បាប់​ទាំងអស់ ​ប៉ុន្តែ​ក៏​ជា​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​បេះដូង​ផង​ដែរ” ។

៣. សិទ្ធិ​របស់​សត្វ

យោង​តាម​សៀវភៅ​របស់​អតីត​ជំនួយការ​ Melania គឺ​លោកស្រី  Stephanie Winston Wolkoff  បាន​និយាយ​ថា​ Melania ជា​ស្ត្រី​ទី​មួយ​បាន​បញ្ចុះបញ្ចូល​ប្រធានាធិបតី​ឲ្យ​ពន្យារ​ការ​ហាមប្រាម​របស់​លោក​ចំពោះ​បម្រាម​បរ​បាញ់។

Eric ដែល​ជា​កូនប្រុស​លោក Trump ​និង​ត្រូវ​បាន​គេ​ស្គាល់​ថា​ស្រឡាញ់​ការ​ប្រមាញ់​​ធំៗ នៅ​ទី​បំផុត​បាន​បដិសេធ​បម្រាម​នេះ​កាល​ពី​ខែ ​មិថុនា ​ឆ្នាំ​នេះ។

៤. សិទ្ធិ LGBTQ + (ស្រលាញ់​ភេទ​ដូចគ្នា)

នៅ​ពេល​ដែល​លោក Trump រំកិល​ត្រលប់​មក​វិញ​ច្បាប់​សម័យ​លោក​អូបាម៉ា​ ដែល​អនុញ្ញាត​ឲ្យ​និស្សិត​ប្រើ​បន្ទប់​ទឹក​ដែល​ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ​ភេទ ​ដែល​ពួកគេ​កំណត់​អត្តសញ្ញាណ ក៏​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន។

Melania បាន​យក​បញ្ហា​នេះ​ ហើយ​បាន​សួរ​លោក Trump ថា ​ហេតុអ្វី​បាន​ជា​លោក​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​នៅ​ក្នុង​ឧទាហរណ៍​ដំបូង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖អ្នក​នឹង​ក្លាយ​ជា​សេដ្ឋី​នា​ថ្ងៃ​ខាង​មុខ បើ​មាន​សញ្ញា​ទាំង​នេះ

ចុចអាន៖អាហារ​ ៥​ ប្រភេទ​ជួយ​បន្សាប​ជាតិពុល​នៅ​ក្នុង​ខ្លួន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម