រៀន​រស់​ក្នុង​វិបត្តិ ត្រូវការ​កម្លាំង​បីយ៉ាង​ធំៗ​ – Kampuchea Thmey Daily
Connect with us

KPT+

រៀន​រស់​ក្នុង​វិបត្តិ ត្រូវការ​កម្លាំង​បីយ៉ាង​ធំៗ​

Published

on

វិបត្តិ គឺជា​បទពិសោធន៍​ដែល​បង្កើត​ជីវិត​មនុស្ស​យើង ឲ្យ​មាន​ចំណេះដឹង​ពី​របៀប​រស់នៅ របៀប​ប្រឈម របៀប​ការពារ​ខ្លួន​និង​របៀប​ស្វែងរក​ជោគជ័យ​ក្នុង​កាលៈទេសៈ​តឹង​តែង​។​

ជួនកាល​វិបត្តិ​ខ្លះ លេច​ចេញ​មក ដោយ​ដក​ហូត​យក​បាត់ទៅ​ភ្លាមៗ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​យើង​ធ្លាប់មាន ហើយ​បង្វិល​ជីវិត​ឲ្យ​ដំណើរការ​ផ្សេង​ពី​ទម្លាប់​ដែល​យើង​ធ្លាប់​មាន​និង​ធ្លាប់ធ្វើ ឧទាហរណ៍ ការបាត់បង់​ញាតិមិត្ត ស្នេហា ទ្រព្យ កម្មសិទ្ធិ ឬ​សុខភាព​។​ល​។​

ពេលនេះ​ទៀតសោត វីរុស​តូច​មួយ​នៅ​រីក​រាលដាល​ទូទាំង​ពិភពលោក ដែលមាន​ឥទ្ធិពល​អាក្រក់​អាច​ប្តូរ​សង្គម​ទាំំ​ង​មូល បញ្ឈប់​លំហូរ​ទំនិញ រារាំង​សេដ្ឋកិច្ច​និង​បណ្តាលឱ្យ​ម្នាក់ៗ​មាន​បញ្ហា​ហិរញ្ញវត្ថុ​។ សម្រាប់​មនុស្ស​យើង ភាគច្រើន​អ្វីដែល​យើង​ធ្វើ​គឺ​យើង​ស្វែងរក​អ្នកដឹកនាំ​ណា​ម្នាក់​ដែល​អាច​មកជួយ មក​ណែនាំ​យើង​ឱ្យ​ចេះ​រស់នៅ​ជាមួយ​ស្ថានភាព​តឹងតែង​ទាំងនេះ​។ ប៉ុន្ដែ​ចុះបើ​គ្រប់គ្នា​សុទ្ធតែ​កំពុង​ពិបាក​?​អ្នកដទៃ​ដែល​យើង​កំពុង​ស្វែងរក នោះ​ក៏​យ៉ាប់​ដូច​យើង​ដែរ​?

ត្រូវ​ណាស់​! វា​ជា​ពេល​ដែល​យើង​ត្រូវ​ចាំ​អំពី​សេចក្តីណែនាំ​របស់​សន្តិសុខ​ក្រុមហ៊ុន​អាកាសចរណ៍​នានា ពេល​ជិះ​យន្តហោះ​ម្តងៗ «​ដាក់​អុកស៊ីហ្សែន​ខ្លួនឯង​ជាមុនសិន​!»​។​

ការប្រើប្រាស់​វិធីសាស្ត្រ STOP គឺជា​មធ្យោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​កម្លាំង​ឡើងវិញ អាច​មក​ទប់​ទល់នឹង​វិបត្តិ ហើយ​ក្នុង​ពេល​តែមួយ​ក៏​អាច​កសាង​អនាគត​ប្រកបដោយ​និរន្តរភាព​។ ជាធម្មតា វិបត្តិ​តែង​ធ្វើ​ឲ្យ​យើង​តានតឹង​ក្នុង​អារម្មណ៍ បំពេញការងារ​ឬ​រស់នៅ​ដោយមាន​ភាព​ភ័យខ្លាច មាន​កំហឹង មាន​ការ​ភាន់ច្រឡំ បាក់​ទឹកចិត្ត​។​

អ្វីដែល​យើង​អាច​អនុវត្តិ​ដើម្បី​ជួយ​ខ្លួនឯង​គឺ​៖

«​ឈប់​»

​រឿង​ដំបូង​ដែល​ត្រូវ​ធ្វើ​ គឺ​បញ្ឈប់​ខួរក្បាល​កុំ​ឲ្យ​វិល​ច្របល់​។ ផ្នែក​ខាង​ក្នុង​នៃ​ខួរក្បាល​មនុស្ស​ ត្រូវ​បាន​រចនា​និង​បណ្តុះបណ្តាល​ ដើម្បី​ការពារ​ពី​គ្រោះថ្នាក់​ហើយ​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រតិកម្ម​ស្ត្រេ​ស​ភ្លាមៗ​បាន​ដូចជា គិត​ច្រើន​តែង​តែង​ពេក ឬ​ឈឺចាប់​ពេក​។​ តោះ​ឈប់​គិត​សិន​! ដកដង្ហើម​ជ្រៅៗ វែងៗ ធ្វើ​តែមួយ​ពែង​ក្រអូប​ឈ្ងុយ ហើយ​ដើរ​យឺតៗ​ចុះឡើង សម្រួល​រាងកាយ។ ធ្វើ​បែបនេះ នេះ​ជួយ​ឲ្យ​រាងកាយ​យល់ថា នេះ​មិន​មែន​ជា​វិបត្តិ​ដែល​យើង​ត្រូវការ​រត់ចេញ​ទេ តែ​យើង​នឹង​ឆ្លងកាត់​វា​បាន​។​

«​គិត​»

​ក្រោយពី​បាន​ធ្វើ​ឲ្យ​ខួរក្បាល​ស្ងប់​ហើយ យើង​អាច​ទទួល​បាន​សមត្ថភាព​ខួរក្បាល​ពេញលេញ​មកវិញ ហៅថា «​ភ្លឺស្វាង​»​។ ពេលនេះ​ហើយ ជា​ពេល​ល្អ​ជាងគេ សម្រាប់​មក​តម្រង់​ទិស​ខ្លួនឯង​ប្រើ​ធនធាន​ដែល​មាន​ ដើម្បី​ទទួល​បាន​រូបភាព​ទូទៅ​នៃ​ស្ថានភាព​មក​វាយតម្លៃ​។​

តើ​គ្រោះថ្នាក់​អ្វីខ្លះ​ដែល​យើង​ត្រូវការ​គ្រប់គ្រង​? តើ​ផល​ប៉ះពាល់​រយៈពេល​វែង​មាន​អ្វីខ្លះ​?

សិក្សា​ពី​អង្គហេតុ​, រក្សា​សកម្មភាព​នឹង​គោលដៅ​ណា​ ដែល​យើង​នៅ​អាច​ធ្វើ​បាន​, ស្តាប់​ចំណេះដឹង​ថ្មី​ពី​មនុស្សម្នា តាមដាន​ព័ត៌មាន អ្នក​ជំនាញ ថា​តើ​ពួកគេ​និយាយ​អ្វី​? ប៉ុន្តែ​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការ​គ្រប់គ្រង​ប្រភព ចងចាំ​ថា យើង​មិនមែន​កំពុង​ស្វែង​អ្នក​ត្រូវចិត្ត​ទេ យើង​ត្រូវការ​ការពិត​។​

«​ផែនការ​»

​ផែនការ​យើង​ទាំងអស់​នឹង​ផ្លាស់​ប្តូ​រហើយ​ព័ត៌មាន​លម្អិត​នឹង​នាំ​ទៅរក​ការផ្លាស់ប្តូរ​ត្រូវ​ច្រើនជាង​ខុស​។ ការ​មាន​មូលដ្ឋានគ្រឹះ​និង​គោលដៅ​នឹង​ជួយ​យើង​ឲ្យ​ឆ្លងកាត់​បាន​។ ផែនការ​គោល​របស់​យើង​ម្នាក់ៗ គឺ​ដូចជា​ផ្លូវដែក​វែង​មួយ​។​

ដើម្បី​រក្សា​លំនឹង​នឹង​ទៅមុខ​ជានិច្ច​បាន មិន​ថា​គោលដៅ​ដ៏​ធំ វែងឆ្ងាយ​យើង​ត្រូវការ​ដឹង​ថា ​នឹង​មាន​ការ​គំរាមកំហែង​អ្វីខ្លះ​នៅ​តាម​បណ្តោយ​ផ្លូវ ហើយ​បើ​យើង​ជា​ផ្លូវដែក​ក៏​នឹង​គ្មាន​អ្វី​ដែល​អាចមក​បញ្ឈប់​ដំណើរ​របស់​យើង​បាន​នោះ​ដែរ​៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ មក​មើល​ចំណុចខ្សោយ​តារានិករទាំង១២ ហេតុអ្វី​ពួកគេ​ឧស្សាហ៍​កើតទុក្

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 hours ago

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ

ព័ត៌មានជាតិ6 hours ago

ឆ្នាំ​២០២០​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥

ព័ត៌មានជាតិ6 hours ago

សង្ស័យ​ចុះ​ជួយ​សត្វ​ឆ្កែ​ធ្លាក់​ទឹក បែរជា​លង់ទឹក​ស្លាប់​២​នាក់​ម្តាយកូន​យ៉ាង​អាណោចអាធ័ម​

ព័ត៌មានជាតិ7 hours ago

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ព័ត៌មានជាតិ7 hours ago

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

ព័ត៌មានពេញនិយម