ការមកដល់នៃរដូវរងា សីតុណ្ហភាពត្រជាក់ជាងធម្មតា រីឯសំខាន់ពន្លឺព្រះអាទិត្យតិចជាងប្រក្រតី។ បែបនេះវាអាចបង្កបញ្ហាដល់រាងកាយ ពីព្រោះពន្លឺព្រះអាទិត្យជាកម្ដៅដែលអាចឲ្យយើងទទួលកម្រិតវីតាមីន D ថមថយចុះ។
ហេតុអ្វីយើងត្រូវការវា?
វីតាមីន D ដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំរបស់យើង ហើយមានសារៈសំខាន់ណាស់ក្នុងការការពារជំងឺផ្សេងៗដែលអាចគំរាមកំហែងដល់អាយុជីវិតរួមមាន ជំងឺទឹកនោមផ្អែម ការធ្លាក់ទឹកចិត្ត និងជំងឺមហារីក។ល។ កុំបង្អង់យើងសូមបង្ហាញជូនអាហារដែលបន្ថែមនូវវីតាមីនD ជំនួសឲ្យពន្លឺនារដូវត្រជាក់នេះ។
១. ត្រីសាល់ម៉ុន
ម្ហូបមួយក្នុងចំណោមអាហារពេញនិយមបំផុតនៅក្នុងបញ្ជីវីតាមីន D គឺត្រីសាល់ម៉ុn ដែលលោកអ្នកអាចរកបានគ្រប់កន្លែង ហើយក៏ត្រូវបានបម្រើតាមហាងដទៃដែរ។ ត្រីសាល់ម៉ុងនបង្កើនវីតាមីន D ជាប្រភពអូមេហ្គា ៣ និងប្រូតេអ៊ីនផងដែរ។
២. ត្រីម្យ៉ាងរូបរាងដូចឥន្ធនូ
ត្រីឥន្ធនូ ១០០ ក្រាមនឹងផ្ដល់នូវបរិមាណវីតាមីន D ប្រចាំថ្ងៃដែលរាងកាយត្រូវការ។ ត្រីនេះសំបូរទៅដោយសារធាតុចិញ្ចឹមផ្សេងទៀតផងដែររួមមាន វីតាមីន ជាតិរ៉ែ និងប្រូតេអ៊ីនច្រើនទៀត។
៣. បង្គា
បង្គាគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីនD ហើយវាមានគុណប្រយោជន៍នៃជាតិខ្លាញ់ទាបបំផុត។ បង្គាក៏ផ្ទុកបរិមាណអាស៊ីដខ្លាញ់អូមេហ្គាដែលមានសុខភាពល្អដែរ។
៤. ស៊ុត
ស៊ុតជាប្រភពនៃសារធាតុចិញ្ចឹមដ៏អស្ចារ្យជាពិសេសគឺផ្នែកពណ៌លឿង ផ្ដល់ឱ្យអ្នកនូវវីតាមីន D ។ ស៊ុតក៏ផ្ទុកនូវអាស៊ីដអាមីណូ ខ្លាញ់ និងប្រូតេអ៊ីន។
៥. ផ្សិត
ផ្សិតបង្កើនកម្រិតវីតាមីន D ជាប្រភពវីតាមីន B និងប៉ូតាស្យូមផងដែរ។
៦. ត្រីធូណា
ត្រីធូណាគឺជាទីពេញនិយមរបស់អ្នកហាត់ប្រាណដើម្បីទទួលបានប្រូតេអ៊ីនដែលគ្មានខ្លាញ់។
៧. ត្រីសាឌីន
ត្រីសាឌីនតូចតែជាអាហារដែលមានជីវជាតិច្រើនបំផុត ដោយផ្ទុកនូវប្រូតេអ៊ីន វីតាមីន ជាតិរ៉ែ និងអូមេហ្គា ៣ ។
៨. ប្រេង Cod
ប្រេង cod គឺជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន D វីតាមីន A និងអូមេហ្គា ៣ ជួយជមនួសពន្លឺព្រះអាទិត្យបាន នៅខែត្រជាក់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ អាហារ៨ប្រភេទ អាចសម្លាប់សុខភាពដោយពុំដឹងខ្លួន បើទម្លាប់ទទួលទានជាប្រចាំ
ចុចអាន៖ សូមស្វែងយល់ពីគ្រោះថ្នាក់ប៉ះទង្គិចក្បាល!