Connect with us

KPT+

ស្គាល់ឬនៅ កំពូលមហាសេដ្ឋីស្រី្តអាមេរិកទាំង៥រូប?

បានផុស

នៅ

ធ្លាប់​តែឃើញ​មហា​សេដ្ឋី​ភាគ​ច្រើនសុទ្ធ​តែបុរសអ្នកជំនួញ​ ​ប៉ុន្តែ​សេដ្ឋី​ស្រីៗ​ទាំង៥រូបនេះក៏ជា​អ្នក​ជំនួញដ៏​ល្បី​ល្បាញ​មិន​ចាញ់​បុរសនោះទេ​។

៥. ​Thai Lee ​ចំណូល​ដែល​រក​បាន​ ​៣ ប៊ីលាន​ដុល្លារ​អាមេរិក​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​ Thai Lee  ​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ IT ​ដែល​ផ្គត់​ផ្គង់​ឲ្យ​ SHI International ​មាន​អតិថិជន​ដល់​ជាង​២ម៉ឺននាក់។ ​លោកស្រី​រស់​នៅ​រដ្ឋ Texas មានអាយុ៦០ឆ្នាំ ​​ជា​ស្ត្រី​មេម៉ាយ​ ​ប៉ុន្តែ​បាន​បញ្ចប់​បរិញ្ញា​បត្រផ្នែក​សិល្បៈ​និង​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យាល័យ ​Amherst ​ព្រម​ទាំង​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ឯ​សាកល​វិទ្យាល័យ​ Harvard  ​ជំនាញ​ជំនួញ​រដ្ឋបាល​។ ​លោកស្រី​​កើត​នៅ​ក្នុង​ទីក្រុង​បាងកក​ ​ធំឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េ ​ហើយ​ក៏​បន្ត​ទៅ​រស់នៅ​ឯ​សហរដ្ឋ​អាមេរិក​ កាល​​ទើប​តែ​រៀន​ដល់​វិទ្យាល័យ​។ ​លោកស្រី​និង​អតីត​ស្វាមី​បាន​ចំណាយ​ទុន​ជាង​ ១ លានដុល្លារ​សម្រាប់​ដំណើរ​ការ​លក់​ប្រព័ន្ធ ​Software​ នៅ​ក្នុង​ឆ្នាំ ១៩៨៩​។ នៅ​ឆ្នាំ ២០១៨ ​លោកស្រី​ Lee បាន​ចូល​​ជាសមាជិកក្នុង​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ ​Sonde​ ​Health​ ជា​ក្រុមហ៊ុន​ជីវឧស្ម័ន​សុខភាព​ PureTech ​ដែល​អភិវឌ្ឍ​បច្ចេកវិទ្យា​ធ្វើ​រោគវិនិច្ឆ័យ​ផ្អែក​ទៅលើ​សំឡេង​។

៤. Judy Faulkner ​ចំណូលដែលរកបានជិត​ ៤ ប៊ីលានដុល្លារអាមេរិក​

លោកស្រី Judy Faulkner ​មានអាយុ ៧៦ ឆ្នាំ ​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​សិល្បៈ​និង​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ Dickinson និងបញ្ចប់​ថ្នាក់​អនុ​បណ្ឌិតជំនាញដដែល​​ឯ​សាកល​វិទ្យាល័យ University of Wisconsin ។ Judy Faulkner ​ជាស្ថាបនិក​ក្រុមហ៊ុន​ផលិតកម្មវេជ្ជ​សាស្ត្រ​​​ឈានមុខ​គេ​នៅ​អាមេរិក​ឈ្មោះ Epic ​នៅក្នុង​បន្ទប់​ក្រោម​ដី​នៅ Wisconsin ក្នុងឆ្នាំ១៩៧៩។ Epic ជាក្រុមហ៊ុនគាំទ្រវេជ្ជសាស្រ្តរបស់អ្នកជំងឺបានជាង ២៥០ លាននាក់ ​ហើយ​ត្រូវបានប្រើប្រាស់ដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រកំពូលៗ ដូចជា Johns Hopkins និងគ្លីនិក Mayo Clinic។ អ្នកស្រី Faulkner បានចុះហត្ថលេខាលើកិច្ចសន្យា Giving Pledge ក្នុងឆ្នាំ ២០១៥ ហើយ​បាន​ព្រម​ព្រៀង​ផ្តល់​អំណោយ​ ៩៩% ​នៃភាគ​ហ៊ុន​របស់​នាង​នៅ​ក្នុង​ Epic ​ចូលមូល​និធិ​សប្បុរសធម៌​ឯកជន​។

៣.  Marian Ilitch ចំណូលដែលរកបាន ៤ ប៊ីលានដុល្លារអាមេរិក


លោកស្រី Marian Ilitch អាយុ ៨៦ ឆ្នាំ បានបញ្ចប់ការសិក្សាត្រឹមតែថ្នាក់វិទ្យាល័យប៉ុណ្ណោះ។ ឯស្វាមីលោក Mike​ ដែល​បាន​ស្លាប់នៅខែកុម្ភៈ ឆ្នាំ២០១៧ ជា​ស្ថាបនិក​ក្រុមហ៊ុន Little Caesars Pizza  កាលពីឆ្នាំ១៩៥៩។ លោកស្រី Marian Ilitch បច្ចុប្បន្ននេះត្រូវបាន​គេស្គាល់ថា ជាម្ចាស់​ហាងភីហ្សា​ដែលរកចំណូលបានជាង ៤ ប៊ី​លាន​ដុល្លារ​ក្នុង​ការ​លក់​ប្រចាំឆ្នាំរបស់ខ្លួន។ មិនតែប៉ុណ្ណោះលោកស្រីក៏ជាម្ចាស់សណ្ឋាគារ Detroit Red Wings និង MotorCity Casino​ Hotel ផងដែរ។

២. Meg Whitman ចំណូលដែលរកបាន ៤ ប៊ីលានដុល្លារអាមេរិក

លោកស្រី Meg Whitman ​អាយុ​ ៦៣ ឆ្នាំ ​​បាន​បញ្ចប់​បរិញ្ញាបត្រផ្នែក​សិល្បៈ​និង​វិទ្យាសាស្ត្រ​នៅ​សា​កល​វិទ្យាល័យ ​Amherst ​ព្រម​ទាំង​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​​ឯ​សាកល​វិទ្យាល័យ​ Harvard  ​ជំនាញ​ជំនួញរដ្ឋបាល និង​ជាអ្នកបង្កើត​វេបសាយ ​Ebay។ ​លោកស្រី​អាចទាញ​យកលុយពីវេបសាយ​ Ebay ៥ លាន ទៅ៨ ប៊ី​លាន​ដុល្លារ​អាមេរិកក្នុងការលក់​ ​ក្នុង​នាម​ជា ​CEO តាំងពីឆ្នាំ ១៩៩៨ ដល់ ២០០៨។ ​លោកស្រី​ធ្លាប់​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Hewlett-Packard ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ជាកន្លែង​ដែលលោក​ស្រីត្រួត​ត្រា​ការ​បែង​ចែក​ក្រុមហ៊ុន​ HP និងក្រុមហ៊ុន Hewlett Packard Enterprise ។ លោក​ស្រី​បានលាឈប់​ពីតំណែង​ជា​នាយក​ប្រតិបត្តិ​របស់ HPE នៅខែកុម្ភៈឆ្នាំ ២០១៨ ប៉ុន្តែ​នៅតែ​ស្ថិត​ក្នុង​ក្រុម​ប្រឹក្សា​ភិបាលរបស់ខ្លួនដដែល។ លោក​ស្រី​ក៏ធ្លាប់បាន​បង្កើតកម្មវិធី Procter & Gamble និង Dropbox ។​ នៅឆ្នាំ ២០១៨ Whitman បាន​វិនិយោគ​នៅក្នុងក្រុម​ហ៊ុន​កីឡា​អេ​ឡិច​ត្រូ​និក​ដែល​មានមូលដ្ឋាននៅ LA ឈ្មោះ Immortals LLC ។

១. Diane Hendricks ចំណូលដែលរកបាន ៧ ​ប៊ីលានដុល្លារអាមេរិក

លោកស្រី Diane Hendricks អាយុ ៧២ ឆ្នាំ ​លោកស្រី​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ ​និង​ជា​អ្នក​ផ្គត់ផ្គង់​លក់​រាយ​ធំ​ជាង​គេបង្អស់​ខាង​ដំបូល​​ និង​បង្អួច​នៅ​សហរដ្ឋ​អាមេរិក។ លោកស្រី Hendricks ​​ធ្វើ​អាជីវកម្ម​នេះ​ជា​មួយ​ស្វាមី​ក្រោយ ​ឈ្មោះ Ken នៅ Beloit រដ្ឋ Wisconsin ​ក្នុងឆ្នាំ ១៩៨២។ ​លោកស្រីក្លាយជាម្ចាស់​អាជីវកម្ម​​តាំង​ពី​ស្វាមីបាន​ទទួលមរណភាព​ក្នុង​ឆ្នាំ ២០០៧។ ​ក្រុមហ៊ុនរបស់លោកស្រី​មាន​​សាខា​​ចំនួន​ ៧៨០ កន្លែង​និង​លក់​បាន​ជាង​ ១០ ​ប៊ី​លាន​ដុល្លារ​។ នាង​បាន​ចំណាយ​ប្រាក់រាប់​លានដុល្លារ​លើការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្នុងស្រុក​ដើម្បី​កសាង​ប្លុកមួយនៅ​ Beloit ​និង​នាំ​យក​អាជីវកម្មថ្មីៗ​ជា​ច្រើនមកកាន់រដ្ឋ​ដែល​លោក​ស្រី​រស់​នៅ៕

ប្រែសម្រួល៖ មួង​ ពិសី

ចុចអាន៖ ចិន​លេច​ចេញ​មហាសេដ្ឋី​ ស្ត្រី​ដែល​តស៊ូ​មក​ដោយ​បាត​ដៃទទេ​ច្រើនឡើងៗ

ចុចអាន៖ សារចុងក្រោយ មុនទទួលមរណភាព​របស់មហាសេដ្ឋី T. Boone Pickens ដែល​គ្រប់គ្នាគួរតែអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម