KPT+
ចៀសវាងស្ដាយក្រោយ ស្រីៗគួរធ្វើរឿង ៧យ៉ាងនេះឲ្យហើយ មុនពេលរៀបការ
សម្រាប់ស្ត្រីជាច្រើន អាពាហ៍ពិពាហ៍គឺជាចំណងមួយដែលហាក់បីដូចបំបិទសិទ្ធិពួកគេស្ទើរទាំងស្រុង។ វាជាព្រឹត្តិការណ៍ដែលផ្លាស់ប្តូរជីវិតពីភាពនៅលីវទៅជាជីវិតគូ ស្របពេលស្រីៗច្រើនគ្នាមានភាពស្ដាយក្រោយ ព្រោះមិនបានធ្វើរឿងខ្លះកាលមិនទាន់ជាប់ចំណងអាពាហ៍ពិពាហ៍។ យ៉ាងណានារីៗគួរបានធ្វើរឿង ៧យ៉ាងខាងក្រោមនេះសិន មុនពេលដែលលជីវិតនៅលីវត្រូបានបញ្ចប់។
១. ធ្វើការណាត់ជួប និងបង្កើតទំនាក់ទំនង
នារីគ្រប់រូបមិនគួរខ្លាចក្នុងការកសាងទំនាក់ទំនងស្នេហាជាមួយបុរស ឬខា្លចក្រែងក្នុងណាត់ជួបនោះទេ។ វាជារឿងល្អទៅវិញទេដែលអ្នកហ៊ានសាងទំនាក់ទំនងជាមួយបុរស ព្រោះយ៉ាងហោចណាស់អ្នកអាចស្គាល់ពីចរិតលក្ខណៈរបស់ប្រុសៗដែលមិនមែនជាគូ ឬអ្នកអាចជួបជាមួយបុរសដែលជាអនាគតស្វាមីរបស់អ្នកក៏ថាបាន។
២. រៀនរស់នៅដោយខ្លួនឯង
ការរស់នៅតែម្នាក់ឯងបង្រៀនអ្នកនូវអ្វីៗជាច្រើន។ អ្នកអាចរៀនពីឯករាជ្យភាពផ្នែកហិរញ្ញវត្ថុនិងផ្លូវអារម្មណ៍។ ការដែលហ៊ានប្រឈមនឹងជីវិតនៅតែឯង វាបង្ហាញថា អ្នកជាមនុស្សរឹងមាំគ្រប់គ្រាន់។ បើសិនអ្នកជាមនុស្សចូលចិត្តមានគ្នាជជែកឬមានគ្នាសម្រាប់ជួយទុក្ខធុរៈ អាចនៅជាមួយមិត្តភក្តិក៏ល្អដែរ។
៣. មានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ
មិនថាអ្នកមានអាជីពរឺក៏មានប្រាក់ខែខ្ពស់នោះទេ ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុមានន័យថា អ្នកនឹងគ្មានបញ្ហាទេ ទោះមិនបានរៀបការក៏ដោយ ។ ការដែលមានជំហរដោយខ្លួនឯងនឹងមិនធ្វើឲ្យអ្នកជួបការលំបាកទេ បើអ្នកគ្មាននរណាជាគូជីវិត។ កាលណាអ្នកមានឯករាជ្យភាពលើលុយកាក់ ទោះថ្ងៃក្រោយទៅអ្នករៀបការឬលែងលះគ្នា វានឹងមិនមានបញ្ហាសម្រាប់អ្នកឡើយ។
៤. ធ្វើដំណើរកម្សាន្ត
ប្រសិនបើអ្នកមិនទាន់បានមើលសម្រស់ពិភពលោកដ៏ស្រស់ស្អាតនេះទេ អ្នកគួរចាប់ផ្ដើមចេញក្រៅដើម្បីទស្សនាហើយ។ អ្នកអាចគិតថា អ្នកនឹងធ្វើដំណើរកម្សាន្ដជាមួយស្វាមីក៏បាននៅពេលរៀបការរួច។ ប៉ុន្តែវាមិនដូចគ្នានោះទេ រវាងដំណើរកម្សាន្តទោល ឬជាមួយមិត្តភក្ដិ និងដំណើរកម្សាន្តបែបគ្រួសារ។ នៅពេលអ្នករៀបការរួច ការធ្វើដំណើរជាមួយដៃគូនឹងខុសគ្នា ហើយកន្លែងដែលអ្នកទៅដើរលេងត្រូវសម្រេចចិត្តជ្រើសរើសជាមួយស្វាមី។
៥. ធ្វើអ្វីដែលជាចំណូលចិត្តផ្ទាល់ខ្លួន
ចំណង់ចំណូលចិត្តជាអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត។ ដូច្នេះបើអ្នកចូលចិត្តអ្វី សូមធ្វើវាចុះ! មិនថាវាជាដំណើរទេសចរ ការអានសៀវភៅ ដើរទិញឥវ៉ាន់ គូររូប ផាត់រូប លេងតន្ត្រី ហាត់យូហ្គា ឬការធ្វើសមាធិនោះទេ ចូរធ្វើវាដើម្បីបង្ហាញពីខ្លួនអ្នក និងបន្ធូរភាពតានតឹងឬស្ត្រេសនៅក្នុងជីវិត។ សកម្មភាពទាំងនេះជួយឱ្យអ្នកក្លាយជាប្រពន្ធដែលផ្ដល់សុភមង្គលដល់ស្វាមី ព្រោះថាអ្នកជាមនុស្សស្រីដែលតែងតែមានអារម្មណ៍ល្អ។
៦. បង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃជានិច្ច
វាជាការសំខាន់ណាស់ក្នុងការថែរក្សាទំនាក់ទំនងជាមួយមិត្តល្អៗរបស់អ្នកជានិច្ច ។ ទោះបីថ្ងៃក្រោយអ្នករៀបការហើយក៏ដោយ ក៏មិនគួរផ្ដាច់ខ្លួនពីពួកគេឡើយ។ ទម្លាប់ណាត់ជួបមិត្តភក្ដិម្តងឬពីរដងក្នុងមួយខែ ឬធ្វើដំណើរកម្សាន្តដើម្បីបង្កើតអនុស្សាវរីយ៍ជាមួយគ្នា។
៧. ឈប់ចែកចាយរឿងផ្ទាល់ខ្លួនជាមួយអ្នកដទៃ
ការនិយាយប្រាប់នរណាម្នាក់នូវរឿងរ៉ាវផ្ទាល់ខ្លួន វាមិនមែនជារឿងមិនល្អឡើយ។ ប៉ុន្តែរឿងដែលអ្នកត្រូវប្រុងប្រយ័ត្ន គឺចែកចាយប្រាប់អ្នកដែលមិនមែនជាមនុស្សស្និទ្ធស្នាល ឬមនុស្សដែលមិនគួរទុកចិត្ត ជាពិសេសមនុស្សដែលចូលចិត្តចែកចាយរឿងរបស់យើងប្រាប់គ្រប់គ្នាដែលគេជួប៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បែងចែកច្បាស់ឬនៅ រវាងទំនាក់ទំនងត្រឹមតែជាតណ្ហានិងស្នេហាពិត?
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង