Connect with us

KPT+

វាស់​ខ្លួន​ឯង​មើល ​​មាន​ចិត្ត​ចង្អៀតចង្អល់​ប៉ុនណា​​ ក្នុង​ចំណោម ៣ នេះ?

បានផុស

នៅ

១ រក្សាបរិស្ថាននិងរស់ជាមួយធម្មជាតិ​កាន់តែច្រើន​កាន់តែល្អ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែប្រួលអាកាសធាតុតាមរយៈការបញ្ចេញឧស្ម័នកាបូនិចនិង​យកឧស្ម័ន CO2 ចេញពីបរិយាកាស។ រួមផ្សំជាមួយនឹងថាមពលព្រះអាទិត្យ កាបូនដែលចាប់បានត្រូវបានបំលែងទៅជាមែកឈើ ឫសនិងស្លឹកនឹង​ត្រូវបានរក្សាទុកនៅក្នុង “biomass” រហូតដល់ត្រូវបានត្រលប់ចូលក្នុងបរិយាកាសវិញជា​វដ្ត​របស់កាបូន។

នៅពេលដែលពិភពលោកឡើងកម្តៅ ទឹកសមុទ្រកំពុងរីង​ស្ងួតដាក់សម្ពាធលើដំណាំ សុវត្ថិភាពចំណីអាហារ ហើយប្រភេទសត្វនិងរុក្ខជាតិជាច្រើនកំពុងឈាន​ទៅ​ផុតពូជធ្វើឱ្យប្រព័ន្ធកូឡូជី​ត្រូវ​ដាច់ ហើយ​យើងម្នាក់ៗពិបាកនឹងអាចធ្វើអ្វីមួយ​ក្នុងការស្រោចស្រង់​វាមកវិញណាស់។

ដំណឹងល្អមួយ​ពេលនេះ គឺយើងអាចប្រយុទ្ធប្រឆាំងនឹងវិបត្តិនេះតាមវិធីតូចតាចផ្ទាល់ខ្លួនមួយ​ចំនួន​ដូចជា គិតអំពីអ្វីដែលយើងគួរ​ប្រើប្រាស់ និងរបៀបដែលយើងប្រើប្រាស់ធនធានដ៏មានតម្លៃនៃធម្មជាតិ។ ចូរចាំថា នៅក្នុងពិភពលោកដែលមានប្រជាជនជាង ៧ កោដិនាក់កំពុង​រស់នៅនេះ យើងម្នាក់ៗ​ត្រួវការ​ទឹកជាចាំបាច់ក្នុងការ​ទ្រទ្រង់ជីវិត ។ ដំណក់ទឹកនីមួយៗ ដែលយើង​សន្សំ​អាចគ្រប់គ្រាន់ឱ្យ​យើងបំពេញធុងណាមួយឱ្យពេញបាន។

២ ប្រឆាំង​សកម្មភាព​បំភ័ន្តបំផ្លាញសុខភាព

យោង​តាម Forbes ខណៈពេលដែលប្រជាជនជាង ៤០% ក្នុងលោកកំពុង​ប្រើ​អ៊ិនធរណិតសម្រាប់ការលក់រាយ ​និងឱកាស​ក្នុងការ​និយាយបញ្ចុះបញ្ចូលបោកបញ្ឆោត ដើម្បីភាពមានបាន រំលងពីលើ​ច្បាប់ ការទិញនិងលក់ទំនិញក្លែងក្លាយ ទំនិញ​បំពុលសុខភាព តាមអ៊ិនធើរណេតបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយ​បានកាន់កាប់ ​៣.៣% នៃពាណិជ្ជកម្មនេះបើយោងតាមរបាយការណ៍ថ្មីរបស់ OECD និងការិយាល័យកម្មសិទ្ធិបញ្ញារបស់សហភាពអឺរ៉ុប។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺព័ត៌មានក្លែងក្លាយនៅតែជានិន្នាការគួរឱ្យព្រួយបារម្ភពីមុន​គេធ្លាប់គិតថា ផលិតផល​ក្លែងក្លាយគឺជាបញ្ហាសម្រាប់តែម៉ាកប្រណីតប៉ុណ្ណោះ តែឥឡូវចាប់ពីអាហារត្រីសាច់ រហូតដល់ឱសថ ត្រូវបាន​លក់ដូរដោយសេរី​ ហើយ​មាន​សមត្ថភាព​បញ្ចុះប្ចូលរាលដាលខ្លាំង​ជាងសកម្មភាព​អប់រំឱ្យមាន​ការប្រុងប្រយ័ត្ន។

៣ ទោះ​កំពុងស្ថិតក្នុងដំណាក់កាលបែបណាក៏មិនគួរឈប់រៀនឡើយ

ការបណ្ដុះជំនាញជីវិតនិងជំនាញអាជីពគឺសំខាន់ណាស់ ព្រោះជា​ការវិនិយោគដែល​មិនត្រឹម​តែ​ជួយជំរុញការច្នៃប្រឌិតរបស់យើង​ខ្លួនឯង​ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យទទួលបាន​ការឱ្យតម្លៃ​ខ្ពស់​និង​ចាប់អារម្មណ៍ក្នុងទីផ្សារ​ការងារនិងរកស៊ីនានា។

ប្រសិនបើអ្នកកំពុងសម្លឹងរកមើលការវិនិយោគលើអ្វីមួយដែលនឹងនាំឱ្យមាននូវលទ្ធផល​ត្រឡប់មកវិញដ៏អស្ចារ្យ គួរតែចាប់ផ្តើមជាមួយការវិនិយោគលើខ្លួនឯងដោយ វិនិយោគលើការច្នៃប្រឌិតធ្វើឱ្យមានអារម្មណ៍ថា​លើកទឹកចិត្តនិងបំផុសគំនិតជួយឱ្យយកឈ្នះឧបសគ្គ។

មួយទៀត ការវិនិយោគលើពេលម៉ោង​ការងារនិងទំនាក់ទំនង។ ឥឡូវនេះ មនុស្ស​ជាច្រើន​អាចរកលុយបាន ដោយ​ធ្វើការពីផ្ទះតែវាក៏ជា​បញ្ហា។ យើង​គួរ​ទទួលស្គាល់ថា គ្រប់គ្នា ត្រូវការចេញមកមើលសង្គម ស្គាល់មនុស្ស ចូលរួមសិក្ខាសាលានិងព្រឹត្តិការណ៍ដែលទាក់ទងនឹងជំនាញអាជីព។ យើងទាំងអស់គ្នាអាចជាប់គាំងក្នុងការភ័ន្តច្រលំដែលថា​គ្រប់យ៉ាង​ដែលកំពុង​ផ្សាយលើ Internet គឺជាការពិតចុងក្រោយ​ការ​វិនិយោគលើសុខភាព។ មនុស្សឆ្លាតគិតសុខភាព មនុស្ស​ល្ងង់​គិតសម្រស់ បំផ្លាញ​សុខភាពខ្លួនឯង។ មានសុខភាព​ទើបមាន​សម្រស់ នេះទើបជាការពិត។

លែងញ៉ាំស្ករ ឈប់ញ៉ាំសាច់ក្រហម ទទួលអាហាររូបត្ថម្ភដែល​ទិញពីប្រភពច្បាស់លាស់ ដាក់​ផែនការអាហារប្រចាំសប្តាហ៍និងហាត់ប្រាណ ទ្រងទ្រង់​សុខភាព។ ការដើរលេង មានប្រយោជន៍​១០០ដងធៀបនឹងការដេកចុចទូរសព្ទ៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ រៀន​អបអរសាទរ​ចំពោះ​ខ្លួនឯង ​សូម្បី​តែ​ជាមួយ​នឹង​ជោគជ័យ​បន្តិច​បន្តួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២៧ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម