Connect with us

KPT+

អាច​ក្លាយ​ជា​សេដ្ឋី​បាន​មិន​បាន​នៅ​ថ្ងៃ​ខាង​មុខ រកមើល ៧ ចំណុចនេះ

បានផុស

នៅ

សុបិន​ក្លាយ​ជា​មហាសេដ្ឋី​ ពេល​ខ្លះ​ត្រូវ​គេ​សើចចំអក ប៉ុន្តែ​ធាតុ​ពិត​ក្នុង​ចិត្ត​មនុស្ស​វិញ គ្មាន​អ្នកណា​មិន​ចង់​មាន​បាន​ទេ។

នេះ​គឺ​ជា​សញ្ញា​ចំនួន ៧ ដែល​បង្ហាញ​ថា​ យើង​ជា​មនុស្ស​មានវាសនា ​ពាំនាំ​ប្រាក់​ជាប់​ខ្លួន​ អាច​ក្លាយ​ជា​សេដ្ឋី​ថ្ងៃ​ខាង​មុខ ៖

១. ចាប់ផ្ដើម​រក​លុយ​តាំង​ពី​វ័យក្មេង

មួយ​ក្នុង​ចំណោម​លក្ខណៈ​ទូទៅ​ដែល​សេដ្ឋី​មាន​ គឺ​ពួកគេ​រក​លុយ​តាំង​ពី​វ័យ​ក្មេង។ ឧទាហរណ៍ Mark Cubanអាយុ ១២ ឆ្នាំ​បាន​លក់​កាបូប​ច្នៃ​ពី​សំរាម​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ​Warren Buffett បាន​លក់​ស្ករ​កៅស៊ូ​មួយ​កញ្ចប់​ដល់​អ្នក​ជិត​ខាង​របស់​លោក ​នៅ​ពេល​លោក​មាន​អាយុ ៦ ឆ្នាំ​ ចំណែក Richard Branson បាន​ចិញ្ចឹម​និង​លក់​កន្ត្រក​ដាក់​សត្វ​ចិញ្ចឹម​នៅ​អាយុ ១១ ឆ្នាំ។

ប្រសិន​បើ​យើង​មាន​ស្មារតី​សហគ្រិន​តាំង​ពី​ក្មេង ​នោះ​វា​ជា​សូចនាករ​ដ៏​រឹងមាំ​មួយ ​ដែល​យើង​មាន​​ ហើយ​តែងតែ​​រិះរក​វិធី​ស្វែងរក​ប្រាក់​ជានិច្ច។

២. មាន​ផ្នត់គំនិត​ជា​អ្នក​រកស៊ី

សេដ្ឋី​ជា​ច្រើន​មាន​ផ្នត់គំនិត​ក្នុង​ការ​ធ្វើ​រឿង​ធំ​ច្រើន​ជាង​រឿង​តូចៗ។ ពួកគេ​មិន​ពេញចិត្ត​នឹង​ការ​រក​ប្រាក់​បាន​តែ ១ លាន​ដុល្លារ​ទេ​ ភាគច្រើន​ពួកគេ​ចង់​រក​ប្រាក់​បាន ១០ លាន​ដុល្លារ។

៣. ទាក់ទាញ​និង​គួរ​ឲ្យ​​ចាប់អារម្មណ៍

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាច​ថា​មិន​យុត្តិធម៌​ប៉ុន្មាន​ទេ​ ប៉ុន្តែ​យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ លោក DanielHamermesh សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​តិចសាស ​នៅ​អូស្ទីន​បាន​មាន​ប្រសាសន៍​ថា “ មនុស្ស​ដែល​គួរ​ឲ្យ​​ចាប់អារម្មណ៍​អាច​រក​ប្រាក់​ចំណូល​បាន​ជា​មធ្យម​ពី ៣ ទៅ ៤ % ច្រើន​ជាង​មនុស្ស​ដែល​មាន​មុខ​មាត់​មធ្យម។ ។

៤. មាន​ផ្នត់​គំនិត​ផ្ដោត​លើ​សកម្មភាព

លោក Todd Campbell អ្នក​និពន្ធ​នៃ​មគ្គទេសក៍​សរសេរ​ថា “ តើ​អ្នក​ជា​មនុស្ស​ប្រភេទ​ណា ​ដែល​មើល​ឃើញ​ឱកាស​ហើយ​ចាត់​វិធានការ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​វា? បើ​ដូច្នោះ​មែន ​នេះ​ជា​ប្រភេទ​នៃ​សកម្មភាព​តម្រង់​ទិសដៅ​ ដែល​អាច​ជំរុញ​ឲ្យ​យើង​មាន​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ។

បើ​យើង​មាន​ផ្នត់គំនិត​ផ្ដោត​លើ​សកម្មភាព​ច្រើន​ មិនមែន​បាន​តែ​ទ្រឹស្ដី នោះ​ប្រាក់​នឹង​រត់​មក​ចូល​ក្នុង​ហោប៉ៅ​មិនខាន​ឡើយ។

៥. គិត​លឿន​ធ្វើ​លឿន

មហា​សេដ្ឋី​មិន​រង់ចាំ​ពេល​វេលា​ល្អឥតខ្ចោះ​ណាមួយ ដើម្បី​វិនិយោគ ​ឬ​បើក​អាជីវកម្ម​របស់​ពួកគេ​ឡើយ។ ពួកគេ​ភាគច្រើន​ដឹង​ថា ​មិន​មាន​ពេល​វេលា​ល្អ​ជាង​ពេល​បច្ចុប្បន្ន​ ដើម្បី​ចាប់ផ្ដើម​រក​លុយ​ទេ។

៦. ពូកែ​សន្សំ​និង​វិនិយោគ

វា​មិនមែន​ជា​រឿង​អាថ៌កំបាំង​ទេ ​ដែល​មហា​សេដ្ឋី​​តែង​មាន​ទំនោរ​សន្សំសំចៃ​ប្រាក់។ ខណៈ​ពេល​ដែល​ពួកគេ​ពូកែ​សន្សំ​និង​ចំណាយ​បាន​ល្អ​ ពួកគេ​ក៏​ដឹង​ដែរ​ថា​ វិធី​ល្អ​បំផុត​មួយ​ដើម្បី​រក​លុយ​បាន ​គឺ​ត្រូវ​វិនិយោគ​នូវ​អ្វី​ដែល​ពួកគេ​រក​បាន។

៧. រក្សា​គំនិត​បើកចំហ

យើង​មិន​ដឹង​ទេ​ថា​ ពេលណា​ឱកាស​មួយ​នឹង​បង្ហាញ​ខ្លួន​ ប្រសិន​បើ​យើង​បិទ​គំនិត​គិតគូរ​ពី​ការ​វិនិយោគ​លើ​ឱកាស​ដែល​បាន​និយាយ ​យើង​អាច​នឹង​បាត់បង់​ឱកាស​រក​ប្រាក់។

នេះ​មិនមែន​មាន​ន័យ​ថា​ រាល់​គំនិត​ទាំងអស់​សុទ្ធតែ​ជា​អ្នក​ឈ្នះ​នោះ​ទេ​ វា​ជា​ការ​សំខាន់​​ក្នុង​ការ​គិត​ពិចារណា​ឬ​​សួរ​សំណួរ​ឲ្យ​បាន​ត្រឹមត្រូវ ​មុន​នឹង​ធ្វើការ​ផ្លាស់ប្ដូរ។

នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​​មាន​ទំនោរ​រក្សា​ការ​បើក​ចំហ ​នៅ​ពេល​និយាយ​ពី​គំនិត​ថ្មីៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នក​មាន​បី​ប្រភេទ ប្រាប់​ពី​វិធី​បង្កើន​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ

ចុចអាន៖ទម្រាំ​ក្លាយ​ជា​សេដ្ឋី វិថី​ជីវិត​ខុស​ពី​មនុស្ស​ធម្មតា​បែប​ណា​ខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម