Connect with us

KPT+

តារាសម្តែង​ Steven Ma៖ ​ការសិក្សា​មិន​ផ្តោតលើ​អាយុទេ!​

បានផុស

នៅ

តារាសម្តែង​ហុងកុង​វ័យ ៤៩ ឆ្នាំ​លោក​ Steven Ma ​បាន​និយាយថា​ “​​មនុស្សយើង​រៀនមិន​ចេះ​ចប់នោះ​ទេ”​។​

Steven Ma ​កំពុង​តែរៀន​បន្ត​ថ្នាក់អនុបណ្ឌិត​ផ្នែកគ្រប់គ្រង​ធុរកិច្ច​នៅ​សាកលវិទ្យាល័យ​Peking ​University​។​ ​ម្យ៉ាងទៀត​តារាសម្តែង​រូបនេះមានមហិច្ឆិតា​ធំអនាគតដោយបានកំណត់​ទិសដៅសម្រាប់ខ្លួនឯង​ក្នុងលការ​​ចូល​រៀន​មុខវិជ្ជា​វេជ្ជសាស្ត្រ​បុរាណចិន​បន្តទៀត បន្ទាប់​ពីបញ្ចប់​សញ្ញាបត្រ​។

ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំថ្មីៗ​នេះ Steven ​បាន​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​ដោយបង្កើត​ស្ទូឌីយោផលិតកម្មមួយ​ព្រម​ទាំងដឹក​នាំការ​សម្តែងដោយ​ខ្លួនលោក​ផ្ទាល់ផងដែរ​។ ​ក្រៅពី​ការងារ​ តារាសម្តែង Steven Ma ក៏បានអភិវឌ្ឍខ្លួនតាមរយៈ​ការសិក្សា​ ​ដោយ​នឹងបញ្ចប់​ការ​សិក្សាថ្នាក់​អនុបណ្ឌិត​នៅឆ្នាំ ២០២០ នេះ​។

មូលហេតុ​ដែល​ ​Steven ​ចង់រៀនផ្នែក​វេជ្ជសាស្ត្រ​បន្ថែម​ មិនមែន​មកពីរូប​លោកចង់​ក្លាយ​ជា​គ្រូពេទ្យ​តែមួយ​​មុខ​ទេ​ ​លោក​មានប្រសាសន៍​ថា​ “​ខ្ញុំរៀនថ្នាំ​មិនមែន​ដើម្បីក្លាយ​ជាគ្រូពេទ្យទេ ​ប៉ុន្តែ​ដើម្បី​ចេះដោះ​ស្រាយបញ្ហាសុខភាព”​។ បន្ថែម​លើ​នោះ ​Steven បានបង្ហោះក្នុង Instagram ​ថា​ “​ម្ដាយខ្ញុំកើត​ជំងឺមហារីក ពេល​ខ្ញុំអាយុ ៦ ​ឆ្នាំ ប៉ុន្តែ​គាត់ជាមនុស្ស​រឹងមាំនិង​វិជ្ជមាន​! ​ក្នុងអំឡុងពេល ២២ ឆ្នាំ​ដែលគាត់មានជំងឺ​ គាត់បានរក្សាការ​កាត់កាសែត​អំពី​ថ្នាំចិន​និងព័ត៌មាន​ទាក់ទង​នឹងការព្យាបាល​លើអាហារ​សុខភាព​។ ​ ខ្ញុំនៅ​តែចាំបាននូវក្រដាសកាសែតដ៏​មានតម្លៃ ​​នៅក្នុងសៀវភៅក្រាស់ៗពីរក្បាល​ ​ដែលខ្ញុំក៏បាន​ជួយកាត់និង​សន្សំជាមួយគាត់ដែរ​។ ​ដោយ​សារ​តែ​សៀវភៅ​ទាំងពីរដែលពោរពេញ​ដោយមនោសញ្ចេតនា​និងការគិត​ ​សៀវភៅនេះ​មានអាយុជាង ​៤០ ឆ្នាំ​ហើយ​ ​ខ្ញុំបានរក្សា​ទុកវារហូត​មកដល់​ពេលនេះ​”៕

ប្រែសម្រួល៖ សីសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម