Connect with us

KPT+

អ្នក​នឹង​ក្លាយ​ជា​សេដ្ឋី​នា​ថ្ងៃ​ខាង​មុខ បើ​មាន​សញ្ញា​ទាំង​នេះ

បានផុស

នៅ

អ្នកខ្លះអាចនឹងឆ្ងល់ថា តើអនាគតពួកគេនឹងទៅជាយ៉ាងណា? មានឬក្រ? ហើយពួកគេនឹងទទួលបានជោគជ័យនៅថ្ងៃណាមួយឬអត់? ។ល។ ហេតុផលនេះ បណ្ដាលមនុស្សមួយចំនួនស្វះស្វែងរកគ្រូហោ ដើម្បីទស្សទាយជោគវាសនារបស់ខ្លួននាពេលខាងមុខ។  

ពុំចាំបាច់ពឹងគ្រូអាគម ឬគ្រូទាយអ្វីទេ! ប្រសិនបើអ្នកមានសញ្ញាប៉ុន្មានដូចខាងក្រោម វាបញ្ជាក់ច្បាស់ៗហើយថា អ្នកនឹងជោគជ័យ រួមទាំងអាចក្លាយជាអ្នកមានទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. មានចរិតជាសហគ្រិនតាំងពីនៅក្មេង

សញ្ញាដំបូងដែលអ្នកនឹងអាចក្លាយជាសេដ្ឋីនៅថ្ងៃមុខ ដោយសារតែអ្នកមានផ្នត់គំនិតជាសហគ្រិន និងមានទំនោរទៅការរកស៊ីតាំងពីវ័យក្មេងមកម្លេះ។

មិនខ្វល់អ្នកមានៗស្ទើរទាំងអស់ ចាប់ផ្តើមប្រមូលប្រាក់ចំណូលតាមរបៀបផ្សេងៗគ្នាយ៉ាងណាក្ដី ប៉ុន្តែប្រសិនបើអ្នកបម្រុងនឹងជោគជ័យនាពេលអនាគត នោះផ្នត់គំនិត និងសកម្មភាពរបស់អ្នករមែងទាញនាំទៅរកការបង្កើតលុយឥតឈប់ មិនថាវិធីអ្វីក៏ដោយ។

. មិនទម្លាប់ខ្ជះខ្ជាយពេលវេលា

បន្ទាប់ពីការសិក្សាលើមហាសេដ្ឋីជាង ៥០០ នាក់ អ្នកសារព័ត៌មាននិងអ្នកនិពន្ធ Napoleon Hill បានរកឃើញថា មនុស្សជោគជ័យទាំងអស់សុទ្ធតែធ្វើសកម្មភាពភ្លាមៗ ក្រោមបង្កើតកម្រោងរបស់ខ្លួន។

នៅក្នុងសៀវភៅនិយាយពីហិរញ្ញវត្ថុដែលលោកបានបោះពុម្ពផ្សាយនាឆ្នាំ ១៩៣៧ ក្រោមចំណងជើងថា “Think and Grow Rich”  បានសរសេរថា “ការវិភាគទៅលើមនុស្សរាប់រយនាក់ដែលមានទ្រព្យសម្បត្ដិខ្ទង់លានដុល្លារបានបង្ហាញពីការពិតដែលថា ពួកគេម្នាក់ៗមានទម្លាប់សម្រចចិត្តភ្លាមធ្វើភ្លែត មិនបង្អែរបង្អង់ រង់ចាំវេលាដើរទៅដោយឥតប្រយោជន៍ឡើយ” ។

៣. ចេះកំណត់គោលដៅ

សសរស្តម្ភទីបីនៃផ្នត់គំនិតរបស់អ្នកមាន គឺពួកគេផ្តោតលើគោលដៅខ្លាំងក្លាណាស់។

ពួកគេមានភាពច្បាស់លាស់លើចក្ខុវិស័យនិងផែនការលើការងារគ្រប់យ៉ាងដែលពួកគេនឹងធ្វើ។ មនុស្សជោគជ័យទាំងនោះ តែងតែផ្តោតអារម្មណ៍លើផែនការសកម្មភាពច្បាស់លាស់ ដោយមិនចេះតែធ្វើអ្វីតាមការនឹកឃើញមួយឆាវឡើយ។

. តែងតែចង់ស្វែងយល់បន្ថែម

សញ្ញាចុងក្រោយនិងសំខាន់មួយដែលនឹងនាំអ្នកឲ្យក្លាយជាសេដ្ឋី នោះជាការស្រេកឃ្លាននូវចំណេះដឹងគ្រប់យ៉ាង។ មនុស្សជោគជ័យតែងតែធ្វើការកែលម្អខ្លួនឯងជានិច្ច។ ពួកគេរមែងអានសៀវភៅ ក៏ដូចជារៀននិងអប់រំខ្លួនគ្រប់ពេល។

យោងតាមសៀវភៅចំណងជើង “Everyday Millionaires: How Ordinary People Built Extraordinary Wealth — and How You Can Too.” របស់អ្នកនិពន្ធលោក Chris Hogan បានសរសេរថា អ្នកមាននិងអ្នកជោគជ័យជាមនុស្សដែលមានការប្តេជ្ញាចិត្តខ្ពស់ ហើយតែងតែខ្នះខ្នែងសិក្សាបន្ថែមជាដរាប៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ medium

ចុចអាន៖ អ្នកគ្រប់គ្រងដែលបុគ្គលិកភាគច្រើន​ស្រមៃចង់បានធ្វើការជាមួយ

ចុចអាន៖ អ្នក​មាន​ធំៗ តែងតែ​មាន​អាថ៌កំបាំង​ម្យ៉ាង​នេះ ជុំវិញ​ទម្លាប់​រស់នៅ​របស់​ពួកគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម