Connect with us

KPT+

ខ្ញុំគួរសង់ផ្ទះក្នុងព្រៃមួយសម្រាប់លំហែរដែរទេ?

បានផុស

នៅ

ដំបូងត្រូវដឹងសិនថា ហេតុអ្វី​យើងចង់រស់នៅក្នុងព្រៃ​ហើយហេតុអ្វី​មនុស្សមានលទ្ធភាព​ជាច្រើនកំពុងគិតពីរឿងនេះ? ព្រោះថា ផលប្រយោជន៍នៃការស្នាក់នៅក្នុងធម្មជាតិ៖

១ ការកាត់បន្ថយស្ត្រេស

កាត់ស្ត្រេសចោល​រហ័ស គឺជាអត្ថប្រយោជន៍មួយចម្បង ក្នុងចំណោមអត្ថប្រយោជន៍ច្រើនទៀត​ដែលភាពជាធម្មជាតិផ្តល់ឱ្យយើង​។ ការចេញទៅសម្រាកមើលឈុតឆាកនៃធម្មជាតិ កាត់បន្ថយកំហឹងចុះបានត្រឹមតែមួយប៉ព្រិចភ្នែក កាត់បន្ថយ​ការភ័យព្រួយនិងបង្កើនអារម្មណ៍រីករាយ កាត់បន្ថយសម្ពាធឈាមចង្វាក់បេះដូង ភាពតានតឹងសាច់ដុំនិងការផលិតអរម៉ូនស្ត្រេស។

២ លើកទឹកចិត្តដល់សកម្មភាពរាងកាយនិងភាពស្វាហាប់


ទីធ្លាបៃតងលើកទឹកចិត្តឱ្យមនុស្សចេញមកក្រៅ ជំរុញពួកគេឱ្យមានភាពសកម្មខាងរាងកាយ ខាងស្មារតីនិងសង្គមដែលអាចប៉ះប៉ូវជំងឺរ៉ាំរ៉ៃពិការភាពនិងឯកោ។ ការចំណាយពេលនៅខាងក្រៅក៏ប្រឆាំងនឹងការធុញទ្រាន់និងបង្កើនការគោរពខ្លួនឯង។ លើសពីនេះទៅទៀតការនៅខាងក្រៅធ្វើឱ្យយើងមានអារម្មណ៍ស្វាហាប់និងរស់រានមានជីវិត – ជាហេតុផលគ្រប់គ្រាន់ដើម្បីចេញក្រៅនិងផ្លាស់ទីលំនៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ ធ្វើអោយប្រសើរឡើងនូវការចងចាំ


ជឿឬមិនជឿ? ថាការរស់ក្នុងធម្មជាតិអាចជួយបង្កើនការចងចាំ ដូចជា ការដើរមួយៗ អង្គុយជជែក ឬគេង មួយស្របក់ ក្នុងធម្មជាតិអាចជួយបង្កើនការចងចាំឡើងភ្លាមៗ​បាន ២០ ភាគរយ។ ការសិក្សាស្រដៀងគ្នាមួយទៀត លើបុគ្គលដែលមានជំងឺធ្លាក់ទឹកចិត្តបានរកឃើញថា ការដើរក្នុងធម្មជាតិបានជំរុញដល់ការចងចាំរឿងការងារច្រើន ជាងការដើរក្នុងបរិស្ថានទីក្រុង។

៤ កាត់បន្ថយការរលាក
ការរលាកគឺជាដំណើរការធម្មជាតិមួយដែលរាងកាយប្រើដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនានា ដូចជាម្រាមជើងជាប់ឬប៉ះពាល់នឹងជំងឺផ្តាសាយ។ ប៉ុន្តែនៅពេលមានការរលាកច្រើនពេកនៅក្នុងខ្លួនអាច​កើតជា​ជំងឺដទៃទៀតដូចជាជំងឺរលាកពោះវៀន ការធ្លាក់ទឹកចិត្តនិងជំងឺមហារីក។ ការចំណាយពេលក្នុងធម្មជាតិអាចជាវិធីមួយដើម្បីជួយ ពិសេស​ នៅក្នុងការសិក្សាមួយលើអ្នកជម្ងឺវ័យចំណាស់ដែលត្រូវបានបញ្ជូនទៅព្រៃរយៈពេលមួយសប្តាហ៍ បានបង្ហាញពីការថយចុះនូវរោគសញ្ញានៃការរលាក ក៏ដូចជាការចង្អុលបង្ហាញខ្លះថា ការដើរព្រៃមានឥទ្ធិពលវិជ្ជមានទៅលើជំងឺលើសឈាមរបស់ពួកគេ។

៥ បំបាត់ភាពតានតឹងនិងការថប់បារម្ភ
គ្រាន់តែអង្គុយនៅទីធ្លាបៃតងឬស្តាប់សំឡេងទឹកធ្លាក់ ពិតជា​អាចជួយឱ្យមនុស្សមានអារម្មណ៍កាន់តែចង់រស់រានមានជីវិត ហើយសម្រាប់មនុស្សវ័យចំណាស់កំពុង​តស៊ូនឹងការធ្លាក់ទឹកចិត្តឬអារម្មណ៍អស់សង្ឃឹម នាំគាត់ទៅសម្រាក​ក្នុងជម្មជាតិ នេះគឺជាអំណោយដែលមិនអាចវាស់បាន។ ការថប់បារម្ភ ការធ្លាក់ទឹកចិត្តនិងបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀតអាចត្រូវបានបន្ធូរបន្ថយជាមួយការសម្រាកហោចណាស់បាន មួយខែម្តងនៅក្បែរសមុទ្រឬព្រៃ។

ចងបានផ្ទះលំហែរផ្ទាល់ខ្លួនក្នុងធម្មជាតិ ដំបូងត្រូវបំពេញលក្ខខណ្ឌជាម្ចាស់ដីសិន ព្រោះថាទោះបីជាដីព្រៃក្តី ការកសាងភូមិដ្ឋាន​នៅលើដីដែលមិនមែនកម្មសិទ្ធិជាការបំពានច្បាប់។

ការរចនាប្រព័ន្ធទឹក ការប្តេជ្ញាចិត្តគោរព​ព្រំដែនដី ការគោរពបរិស្ថានជាដើមសុទ្ធតែមាន​ចែងក្នុងច្បាប់។ប្រសិនបើចង់សាងសង់ផ្ទះលំហែរផ្ទាល់ខ្លួន នៅក្នុងតំបន់ដែលមិនមានការអភិវឌ្ឍ មិនមានមនុស្សរស់នៅ យើង​អាចធ្វើបានលុះត្រាមានប្រព័ន្ធការពារសត្វ មាន​អ្នកថែទាំ និងមាន​សន្តិសុខយាមកាម។

ឮបើនោះជា​ដីរបស់យើង​ហើយ យើងអាចសុំច្បាប់សាងសង់ និង​រៀបចំទឹកភ្លើង តាមលទ្ធភាព។​ ប្រសិន​នៅឆ្ងាយពីភូមិពេក ពិបាកក្នុងការ​មាន​ប្រភពទឹកស្អាត ឬភ្លើងអគ្គីសនី យើងនៅតែអាចប្រើភ្លើងធម្មជាតិ និង​ ភ្លើងម៉ាស៊ីនបានគ្រាន់តែចំណាយច្រើន។

សុភា

ប្រភព theshoresoflakephalen.

ចុចអាន ហេតុផលដែលគេនិយមស្លៀកពាក់បែបនេះទៅសមុទ្រ

ចុចអាន លេងថ្គាម V ចាក់ Botox ដឹងថា​កូនៗកើតមកនឹង​រងជំងឺអ្វីខ្លះដែរ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម