មួយជីវិតមានម្តង ស្ដាយ​ណាស់បើ​មិន​បាន​ទៅដល់​កន្លែង​ទាំង​អស់​នេះ! – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

មួយជីវិតមានម្តង ស្ដាយ​ណាស់បើ​មិន​បាន​ទៅដល់​កន្លែង​ទាំង​អស់​នេះ!

Published

on

ស្គាល់ Phi Phi Islands ប្រទេសថៃឬនៅ?

ទេសចរ មិន​គួរ​មើល​រំលង​ឆ្នេរ​ខ្សាច់​ស្រស់​ស្អាត​ ទឹក​ថ្លាឆ្វង់ ​និង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​នៅកោះនោះ​បាន​ទេ។ ​ក្នុងចំណោម​​ប្រជុំ​កោះ​ទាំង​៦​ Phi Phi Islands គឺ​ជា​សហគមដ៏ចំណាស់​ជាង​គេ​មួយ​របស់​ប្រទេស​ថៃ ​ដែល​មាន​អាយុ​កាល​តាំង​ពី​សម័យ​បុរេប្រវត្តិ។

ជា​មួយ​ឱកាស ​ហែល​ទឹក ​មុជ​ទឹក មើល​ផ្កា​សមុទ្រ​ ដំណើរ​ផ្សង​ព្រេង​ក្រោម​ទឹក​នៅទីនោះ ពិត​ជា​អស្ចារ្យ​ ដែល​មិន​សាក​មិន​ដឹង​នោះ​ឡើយ។

ពេល​វេលា​ដែល​ការ​ធ្វើ​ដំណើរ​ល្អ​បំផុត​គឺ​ពី​ចន្លោះ​ខែ​វិច្ឆិកា​និង​ឧសភា​នៅ​ពេល​មាន​ទឹក​ភ្លៀង​តិចតួច ​ហើយ​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ទៅ​ដល់​កោះ​គឺ​តាម​ទូក​ពី​ Phuket ឬ Krabi។

ចុះ Santorini ប្រទេសក្រិក?

កោះ​ភ្នំ​ភ្លើង Santorini ជា​កោះ​ដែល​មាន​ទេសភាព​ដ៏​អស្ចារ្យ​ ជា​មួយ​ពន្លឺ​ព្រះអាទិត្យ​រៀប​លិច​ចាំងជះមក​លើ​ឆ្នេរ​ខ្សាច់​ពណ៌​ចម្រុះ។

ទីនេះ​លំអរដោយ​ភូមិ​ជា​ច្រើន​ អម​ទៅ​ដោយ​ស្ថាបត្យកម្ម​បែប​បុរាណ​ និង​ប្រាសាទ​ផង។

ចំណែក​ឯ​ទី​ក្រុង Fira កំពុង​ឈរ​ស្រប​តាម​ឆ្នេរ​អួត​សម្រស់​របស់​ខ្លួន​ និង​តូប​លក់​ទំនិញ​ហូរ​ហែល​ ក្រោមទេសភាព​ថ្ងៃ​លិច​ដ៏​ស្រស់​ស្អាត​បំផុត​របស់​កោះ​នេះ​អាច​ត្រូវ​បាន​គេ​មើល​​ពី Oia ជា​ទី​ក្រុង​មួយ​ នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ Ammoundi ។

គ្រប់សំណង់​ស៊ីគ្នា ជា​មួយ​នឹង​ជញ្ជាំង​ពណ៌​ស​និង​ពណ៌​ខៀវ​ដ៏​បំព្រងប្លែក។

បើ​សិន​ជា​មាន​បំណង​ទៅ​កោះ​ភ្នំ​ភ្លើង ​Santorini មួយ​នេះ ​ពេល​វេលា​ល្អ​ជាងគេគឺ​នៅ​ក្នុង​ខែ​ឧសភា​និង​តុលា។

រីឯ Machu Picchu ប្រទេស​ប៉េរូ វិញ ជា​​ទី​ក្រុង Inca បុរាណ​មួយក៏​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គ​ការ​យូ​ណេ​ស្កូ។

រឿង​មួយ​ដែល​មាន​ប្រជាប្រិយ​បំផុត​​ ទេសចរ​ត្រូវ​ធ្វើ​នៅ​ទី​នេះ ​គឺ​ការ​ឡើង​ជិះ Inca ក្រុម​ហ៊ុន​ទេសចរណ៍​ជា​ច្រើន​ដំណើរ​ការ​កម្សាន្ត​ដោយ​ទៅ​ Machu Picchu ដែល​ពាក់ព័ន្ធ​នឹង​ការ​ជិះ​កង់​ឡើង​ភ្នំ​ជិះ​ក្បូន​និង​ខ្សែ​ពួរ។

ចំណែក Positano នៅប្រទេសអ៊ីតាលីជាកន្លែង​​ដ៏​រ៉ូ​មែន​ទិច​បំផុត​។

នៅ​ឆ្នេរ Amalfi ភាគ​ខាង​ត្បួង​នៃ​ប្រទេស​អ៊ីតាលី​គឺ​ទី​ក្រុង Positano។

ទី​ក្រុង​នេះ​ត្រូវ​បាន​កសាង​ឡើង​នៅ​លើ​ច្រាំង​ថ្ម​ចោទ​ហើយ​ដំបូង​បាន​ទទួល​ការ​ពេញ​និយម​ពី​អ្នក​និពន្ធ​និង​សិល្បករ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៥០ ។

រដូវ​កាល​កំពូល​គឺ​ចន្លោះ​ពី​ខែ​មេសា​ដល់​ខែ​តុលា​ទោះ​បី​ជា​ទី​ក្រុង​នេះ​មាន​អាកាស​ធាតុ​ក្ដៅ​បន្ដិច​មែន​តែ​មាន​ហាង​លក់​សំលៀក​បំពាក់​លំដាប់​ថ្លៃ​ជា​ច្រើន​នៅ​ទី​នេះ​ ហើយ​កុំ​ភ្លេច​ទៅ​សាក​ភេសជ្ជៈ​ពិសេស​នៅ​ទី​ក្រុង​ limoncello។

ចុះចំណែក ទីនេះវិញ? Aurora Australis អង់តាក់ទិក!

ខណៈ​ដែល​ប៉ូល​ខាង​ជើង​ Aurora Borealis ប៉ូល​ខាង​ត្បូង​មានAurora Australis។ កន្លែង​ដ៏​អស្ចារ្យ​បំផុត​ដើម្បី​មើល Aurora Australis ឬ “Southern Lights,”គឺ​ឈ្មោះនៅ​អង់តាក់ទិក។

វា​អាច​មើល​ឃើញ​តែ​ពី​រយៈ​ទទឹង​ខាង​ត្បូង​ ដោយ​បាតុភូត​នេះ​ច្រើន​តែ​លេច​ឡើង​ជា​ ពណ៌​បៃតង​ភ្លឺ​ ឬ​ក្រហម​នៅ​លើ​មេឃ​ពេល​យប់ជ្រៅ។

នៅទីនេះ  ថ្ងៃ​រះ​គឺ​ជា​ក្តី​សុបិន្តក្នុងជីវិត​របស់​អ្នក​ថត​រូបអាជីព ទំាងឡាយ គ្រប់យ៉ាង​​ពិត​ជា​បទ​ពិសោធន៍ដ៏អស្ចារ្សសម្រាប់ជីវិត៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ ហេតុផល​ដែលគេចូលចិត្ត​ស្លៀកបែបនេះថតពេលទៅសមុទ្រ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ44 seconds ago

ក្រសួងពាណិជ្ជកម្ម ​ចាប់ផ្តើម​បន្ត​រៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ​ឡើងវិញ

ព័ត៌មានជាតិ9 mins ago

ក្រសួងកសិកម្ម​ ចេញ​ញត្តិ​បដិសេធ​ចំពោះ​ផេក​មួយ​ ដែល​បង្ហោះ​​សារ​បង្អាប់​បង្អោន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​មន្ត្រីរាជការ​​

ព័ត៌មានជាតិ10 mins ago

គិត​ត្រឹម​ឆ្នាំនេះ​ខេត្តកំពត​មាន​ផ្ទៃដី​ដាំ​ម្រេច​កើន​ដល់​ជិត​៣០០​ហិច​តា​និង​អាច​ប្រមូល​ផល​បាន​ជាង​៨០​តោន

ជីវិតកម្សាន្ដ51 mins ago

ទម្ងន់​ក៏​ស្រក សម្រស់​ក៏​បាក់ ​សាយ​នៅ​តែ​មាន​កម្លាំងចិត្ត​ដោយសារ​​មហាជន​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន

ព័ត៌មានអន្ដរជាតិ1 hour ago

មកមើលរូបភាពសំណល់យោធាក្នុងមូលដ្ឋានទ័ពសូវៀតដែលគេបោះបង់ចោលរាប់សិបឆ្នាំមកហើយ

ព័ត៌មានពេញនិយម