Connect with us

KPT+

មើល​ដំណើរ​ប៉ុន្មាន​ប្រភេទ​នេះ អាច​ឲ្យ​យើង​ស្គាល់​ចរិត​របស់​គេ

បានផុស

នៅ

ដំណើរបែប នាយកប្រតិបត្តិ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចរិតលក្ខណៈនាយកប្រតិបត្តិ ជាធម្មតា រមែងដើរលឿនៗ ងើយមុខ តែផ្តោតអារម្មណ៍ឆ្ពោះត្រង់ជានិច្ច។ ដូច្នេះ មនុស្សដើររបៀបនេះ ជាបុគ្គលមានទំនុកចិត្តខ្ពស់ ផ្តោតលើគោលដៅខ្លាំង ហើយពូកែដោះស្រាយបញ្ហា។ យ៉ាងណាមិញ ​គេមិនសូវយកចិត្តទុកដាក់អ្នកនៅជុំវិញខ្លួនទេ និងជាមនុស្សមិនសូវរាក់ទាក់ប៉ុន្មានឡើយ។

ដំណើរបែប អ្នកសម្របសម្រួល

អ្នកសម្របសម្រួល តែងតែដើរដោយជំហានខ្លីៗ ​យឺតៗ ហាក់បីកំពុងដើរលេង ឬទស្សនាទេសភាពដូច្នោះដែរ។ បុគ្គលប្រភេទនេះ ចូលចិត្តគេចវេះភ្នែកអ្នកផងដែលនៅជុំវិញខ្លួន។ មូលហេតុដោយសារតែគេមានភាពខ្មាស់អៀនច្រើន ប៉ុន្តែគេមានភាពប្រុងប្រយ័ត្នខ្ពស់ណាស់ មុនពេលភ្ជាប់ទំនាក់ទំនងជាមួយនរណាម្នាក់ថ្មី។

ដំណើរបែប អ្នកនយោបាយ

អ្នកនយោបាយ ច្រើនតែដើរដោយភាពស្វាហាប់ ក្បាលត្រង់ ​និងពើងទ្រូងទៅមុខបន្តិច។  ជាក់ស្ដែងមនុស្សដែលមានដំណើរបែបនេះ ភាគច្រើនចង់បានការទទួលស្គាល់និងការកោតសរសើរពីអ្នកដទៃ។ គេក៏ជាមនុស្សរួសរាយ​ ងាយចុះចំណោម ពូកែនិយាយសាធារណៈ ហ៊ានប្រឈមបញ្ហា ចូលចិត្តរៀនបទពិសោធន៍ថ្មីៗ ប៉ុន្តែឆាប់ធុញទ្រាន់។

ដើរដោយការព្រួយបារម្ភ

ជាទូទៅគេដើរឈ្ងោកមុខ ឬចេះតែក្រឡេកមើលនាយមើលអាយមិនឈប់។ ដោយសារតែបែបនេះ ទើបគេជាមនុស្សដែលគួរឱ្យព្រួយបារម្ភ ព្រោះតែមានចរិតយឺតយ៉ាវ គិតច្រើន និងប្រុងប្រយ័ត្នជ្រុលពេក ព្រមទាំងជាបុគ្គលឆាប់ភ័យខ្លាចទៀតផង។

ដំណើរបែបកម្សាន្ត

ជាធម្មតាពួកគេដើរក្នុងល្បឿនពីយឺតទៅមធ្យម និងបែបស្ងប់ មិនខ្វល់អ្វីដែលនៅជុំវិញប៉ុន្មានទេ។  ទោះជាយ៉ាងណាក្ដី គេជាមនុស្សដែលយកចិត្តទុកដាក់លើអ្នកដទៃច្រើនជាងខ្លួនឯង។ មនុស្សប្រភេទនេះ មានចរិតស្ងប់ស្ងាត់ ពិចារណាវែងឆ្ងាយ ប៉ុន្តែស្ទក់បន្តិច និងងាយរងឥទ្ធិពលពីខាងក្រៅ។

ដំណើរដូចអ្នកការពារ

គេជាបុគ្គលដែលពោរពេញដោយទំនុកចិត្ត ជាអ្នកស្តាប់ដ៏ល្អ គិតគូរណាស់មុននិយាយ ចេះសហការជាមួយអ្នកដទៃ ឱ្យតម្លៃដល់សាមគ្គីភាពនិងទំនាក់ទំនងទាំងឡាយ។ គេក៏ជាមនុស្សស្មោះត្រង់និងអាចទុកចិត្តបានផងដែរ។

ដើរបោះជំហានខ្លីៗ

ជាមនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងមិនគួរឱ្យគោរពពីមនុស្សក្បែរខ្លួនឡើយ។

ដើក្រពាត់ដៃ

មនុស្សនិយមដើរក្រពាត់ដៃ រមែងចូលចិត្តរស់នៅម្នាក់ឯង ទៅណាមកណាម្នាក់ឯង និងមិនសូវខ្លាចគ្រោះថ្នាក់អីនោះទេ។ ចរិតរបស់គេប្រហែលៗនឹងអ្នកដើរបែប​នាយកប្រតិបត្តិដែរ ហើយគេមិនសូវមានមិត្តច្រើនទេ។

ដើរដូចហោះ

មនុស្សដើររបៀបនេះ ច្រើនតែចំណូលចងកំហឹង តែគេជាមនុស្សមានការតស៊ូខ្លាំង។

ដើរបណ្ដើរ និយាយបណ្ដើរឬធ្វើនេះធ្វើនោះបណ្ដើរ

ប្រសិនបើបើសង្កេតឃើញ នរណាម្នាក់ធ្វើកិច្ចការច្រើន ខណៈកំពុងដើរក្នុងពេលដំណាលគ្នា នោះមានន័យថា គេជាបុគ្គលមានភារៈច្រើនប្រភេទដូចគ្នា។ មនុស្សនេះពូកែស្រមើស្រមៃនៅពេលដើរ និងប៉ិនច្នៃប្រឌិតថែមទៀត។ គេអាចដោះស្រាយរឿងរ៉ាវជាច្រើនក្នុងពេលតែមួយ ជាបុគ្គលក្លាហាន ជាអ្នកដោះស្រាយបញ្ហាដ៏ចំណាន និងចូលចិត្តជួយមិត្តភក្ដិ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ អ្នក​និយម​ពណ៌លឿង តំណាង​ឲ្យ​ខួរក្បាល​វាងវៃ​និង​គំនិត​សុទិដ្ឋិនិយម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម