KPT+
ជីវិតមនុស្សចេះ ខ្លាច ៦យ៉ាងនេះទើបអាចប្រឹងប្រែងជម្នះឧបសគ្គបាន
សេចក្ដីភ័យខ្លាចមិនសុទ្ធតែឥតប្រយោជន៍ទាំងអស់នោះទេ ប្រសិនបើមនុស្សអាចយកសេចក្ដីភ័យខ្លាចមកធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងខ្លួនឯងដោយខំជម្នះវា នោះនឹងធ្វើឲ្យពួកគេអាចខិតខំប្រឹងប្រែងស្វែងរកទ្រព្យសម្បត្តិរហូតមានបាន។
ខាងក្រោមនេះជាសេចក្ដីភ័យខ្លាចមួយចំនួនដែលបង្រៀនមនុស្សឲ្យចេះតស៊ូនឹងជីវិត៖
១. ភ័យខ្លាចភាពក្រីក្រ៖ នៅពេលមនុស្សចេះខ្លាចភាពក្រីក្រ ខ្លាចភាពខ្វះខាត នោះពួកគេនឹងខិតខំប្រឹងប្រែងក្នុងការធ្វើការងារ រកស៊ីជួញដូរ ដើម្បីធ្វើឲ្យខ្លួនឯងអាចគេចចេញពីភាពក្រនោះ។ នៅពេលដែលមនុស្សខិតខំប្រឹងប្រែងធ្វើការងារឲ្យអស់ពីកម្លាំងកាយចិត្ត ច្បាស់ណាស់ថាពួកគេនឹងអាចរកបានលុយកាក់និងទ្រព្យសម្បត្តិជាក់ជាមិនខាន។
២. ភ័យខ្លាចគេរិះគន់៖ ជាធម្មតាមនុស្សយើងតែងមាននិស្ស័យចង់ឲ្យមនុស្សជុំវិញខ្លួនគោរពកោតសរសើរ ជាជាងការរិះគន់និងស្ដីបន្ទោស។ ហេតុនេះដើម្បីអាចចៀសផុតពីការរិះគន់ មនុស្សព្យាយាមធ្វើរឿងល្អៗនិងខំប្រឹងធ្វើយ៉ាងណាឲ្យជីវិតថ្កុំថ្កើង។
៣. ភ័យខ្លាចឈឺ៖ ដូចដែលយើងបានដឹងថា សុខភាពសំខាន់ជាងអ្វីទាំងអស់ ព្រោះបើគ្មានសុខភាពល្អទេ អ្វីៗក៏មិនអាចកើតមានបានដែរ។ ដូច្នេះហើយបានជាមនុស្សត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អបំផុត ដោយការហាត់ប្រាណ ហូបចុកត្រឹមត្រូវ គេងឲ្យគ្រប់គ្រាន់ជាដើម។ នៅពេលមនុស្សចេះព្រួយរឿងឈឺថ្កាត់ ពួកគេក៏ចាប់ផ្ដើមចេះថែទាំខ្លួនប្រាណនិងក្រុមគ្រួសារបានប្រសើរឡើងដូចគ្នា។
៤. ភ័យខ្លាចបាត់បង់ក្ដីស្រឡាញ់៖ សេចក្ដីស្រឡាញ់ចំពោះស្វាមីភរិយា ឪពុកម្ដាយ កូនៗ មិត្តភ័ក្ដិ សាច់ញាតិ និងមនុស្សជុំវិញខ្លួន គឺអាចនិយាយបានថា មនុស្សខ្លាចបាត់បង់បំផុត។ ដោយហេតុយ៉ាងនេះបានជាមនុស្សខំធ្វើល្អដាក់គ្នាដោយការយកចិត្តទុកដាក់ចំពោះគ្នា ចេះជួយអាសា និងធ្វើរឿងជាច្រើនទៀតដើម្បីរក្សានូវសេចក្ដីស្រឡាញ់នោះ។
៥. ភ័យខ្លាចចាស់៖ ភាពភ័យខ្លាចដោយសារចាស់ជរា វាជារឿងធម្មតារបស់មនុស្សទូទៅទៅហើយ។ បែបនេះហើយបានជាមនុស្សមួយចំនួនធំខិតខំសន្សំទ្រព្យដើម្បីទុកចិញ្ចឹមជីវិតនៅពេលខ្លួនចាស់ទៅ។
៦. ភ័យខ្លាចស្លាប់៖ និយាយពីសេចក្ដីស្លាប់ គ្មានមនុស្សម្នាក់ណាអាចចៀសរួចនោះឡើយ។ ទោះបីមនុស្សយើងកើតមកផែនដីគ្មានអ្វីមកជាមួយក៏ដោយ ប៉ុន្តែពួកគេពិតជាមិនចង់ស្លាប់ទៅវិញដោយមិនបន្សល់អ្វីសោះនោះទេ។ ដូច្នេះបានជាការភ័យខ្លាចមួយនេះធ្វើឲ្យមនុស្សខំសាងស្នាដៃ កេរមរតក និងកេរ្តិ៍ឈ្មោះទុកឲ្យមនុស្សជំនាន់ក្រោយចងចាំពួកគេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Businessconsider
ចុចអាន៖ហេតុអ្វីបានជាការក្រោកពីគេងនៅម៉ោង ៥ ព្រឹកគឺជាគន្លឹះនៃភាពជោគជ័យ?
ចុចអាន៖ស្រីៗគិតរឿងសិចកម្រិតណា?សំនួរដែលប្តីជាច្រើនគិតមិនយល់!
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ