Connect with us

KPT+

អាយុលើស៦០ហើយ គួររៀនប្រើបច្ចេកវិទ្យា Internet ដែរអត់?

បានផុស

នៅ

ការតាមលែងទាន់បច្ចេកវិទ្យា ជាពេលវេលានៃការចូលនិវត្ត ទោះបីអ្នកមាន​វ័យ​ក្មេងនៅឡើយក្តី។ ចូរចំណាយពេល​រាល់ថ្ងៃ ក្នុងការ​ស្វែងយល់អំពីវិធីអាចរស់នៅជាមួយអ៊ិនធរណេត ព្រោះគ្រប់យ៉ាង​ដែលអ្នកកំពុងធ្វើក្នុងជីវិត​រស់នៅ​នឹង​ផ្សារភ្ជាប់ជាមួយអ៊ិនធរណេត។

អ្នកនឹងមាន​ការ​ភ្ញាក់ផ្អើលដែល KPT plus ប្រាប់ថា អ្នកអាច​នឹងចំណាយពេលវេលា ៥ ដងច្រើនជាងអ្នកដទៃ លើការងារដដែលគេ​ប្រើInternet អាចធ្វើបានការងារ​ដល់ទៅ៥ លើសយើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​មិនចំណាយពេលវេលាច្រើន យឺតយ៉ាវ អ្វីដែលល្អបំផុត គឺចាប់ផ្តើម​កំណត់ពេលរៀន លើការប្រើប្រាស់ឧបករណ័​ស្វ័យប្រវត្តិនានា។

បច្ចេកវិទ្យាមិនស្មុគដូចអ្នកគិតទេ!

បន្ទាប់ពីខំស្វែងយល់និង​រៀនអំពីវា យ៉ាងហោចណាស់មួយដងក្នុងមួយ​សប្តាហ៍អ្នកនឹងមានគំនិតល្អច្រើន​កើតឡើងថា តើវាជួយដល់ពេលវេលាកម្រិតណា។

« តើម៉ាក់ប៉ាខ្ញុំគួរតែទៅរៀនបំប៉នតិចណូដែរទេ? »

នោះជារឿងដំបូងដែលយុវ​វ័យជាច្រើនបានគិត។ តាមពិតការបង្កើតកម្មវិធីបង្រៀនបច្ចេកវិទ្យាដល់​មនុស្សវ័យចំណាស់ឱ្យស្គាល់​អ្វីៗក្នុងពិភពឌីជីថល ជា​ការរស៊ី​កាន់តែពេញនិយមខ្លាំងឡើងនាពេលបច្ចុប្បន្ននេះ។

មនុស្ស​ចាស់ជាច្រើន​មានលុយ​កាន់ iPad ឬ iphone តែ​មើលយូរ​ទើបយើង​ដឹងថា ភាគ​ច្រើន​ពួកគេ​មិនបានភ្ជាប់ជាមួយវ៉ាយហ្វាយទេ!

សូមពិចារណាវិធីយ៉ាងខាងក្រោមសម្រាប់បង្រៀនបច្ចេកវិទ្យាដល់មនុស្សវ័យចំណាស់ៗ៖

នៅពេលណែនាំគំនិតបច្ចេកវិជ្ជាថ្មីៗ ចូរធ្វើ​លើមូលដ្ឋានចំណេះដឹងដែលមានស្រាប់ ឧទាហរណ៍ ការប្រៀបធៀបគំនិតបច្ចេកវិទ្យាថ្មីជាមួយអ្វីដែលមនុស្សវ័យចំណាស់ធ្លាប់ស្គាល់រួចហើយនឹងធ្វើឱ្យពួកគេងាយយល់ឆាប់ចេះ។ នៅពេលយើងណែនាំការរុករក លើ Google គេពួកគេកាន់តែមាន​គំនិត​រុករកល្អជាងក្មេងៗ ព្រោះ​ពួកគាត់មាន​វ័យច្រើន​មានបទពិសោធន៍​និង​ស្គាល់ពាក្យច្រើនដែលងាយ​និងធ្វើការរុករក។

ការជួយពង្រឹងគំនិតនៃការរុករកនេះអាចចាប់ផ្តើម​តាមរយៈការបង្រៀនគាត់ឱ្យចេះកក់សណ្ឋាគារ និងសំបុត្រកុនខ្លួនឯង។ ​ជាទូទៅ​ចាស់និយមប្រើ App ដែលងាយចូល។

សូមពន្យល់គាត់​ម្តងមួយៗ ពីអត្ថប្រយោជន៍លើការប្រើប្រាស់ Function នីមួយៗសិន។  ប្រសិនបើគាត់យល់ គាត់និងខំ​ជាងក្មេងៗ។ ឧទាហរណ៍ ដូចជា​ហ្វេសប៊ុកសូមចាប់ផ្តើមដោយបង្ហាញរូបភាពចៅៗរបស់គាត់ ដែលគាត់មិនធ្លាប់បានឃើញ ឬព័ត៌មាន​ល្អៗថ្មី ធ្វើឱ្យ​ពួកគាត់​នឹងកាន់តែអត់ធ្មត់ជាមួយនឹងដំណើរការរៀបចំគណនីនិងស្វែងរកព័ត៌មានថ្មីៗ។

ចៀសវាងពាក្យបច្ចេកទេស ហើយប្រើភាសាដែលងាយ​ចាំ​

ឥឡូវពាក្យទាំងនោះមានដូចជា  Selfie  Click Like share Upload ។ល។ ត្រូវបានបន្ថែមទៅសទ្ទានុក្រមរបស់ Oxford ប៉ុន្តែ​នៅខ្មែរ​យើងនៅតែងាយ​ក្នុងការ​ប្រើពាក្យកម្ចី។

ការនិយាយភាសាបច្ចេកវិទ្យាកំពុងតែក្លាយជាផ្នែកមួយនៃភាសាប្រចាំថ្ងៃ។ ទោះគាត់ព្រម​ចេះឬមិនចេះ គាត់ខ្លួនឯងដែលកាន់តែឯកោពីសង្គម។

ទោះបីអ្នកចង់បង្កើត​សារព័ត៌មានសម្រាប់មនុស្ស​ចាស់​ក៏គង់តែនៅលើបណ្តាញ Internetដដែល ព្រោះ​គេត្រូវ​ការរហ័ស​និងឥតគិតថ្លៃ។ សំខាន់យើងមាតិកានោះ​អក្សរធំ​ឬតូច ភាសា សាមញ្ញឬ​ទំនើបពេក?

​​នៅពេលអ្នកនិយាយអំពី បច្ចេកវិទ្យាជាមួយមនុស្សវ័យចំណាស់ ចូរយកចិត្តទុកដាក់លើពាក្យដែលសាមញ្ញបំផុតកុំធ្វើចលនាលឿនពេកនៅពេលណែនាំបច្ចេកវិទ្យា។ ចេះផ្អាកម្តងមួយជំហានៗ ជូនពេលពួកគាត់សាកល្បង។

បច្ចេកវិទ្យា​គឺមានជំនក់ចិត្តណាស់ ពេលគាត់យល់ គាត់នឹង​ធ្វើបានយ៉ាង​ល្អ​ហើយគាត់និងលែង​រិះគន់អ្នកប្រើអ៊ិនធរណេត។

បរិមាណព័ត៌មានថ្មីៗដែលពួកគេកំពុងទទួលបានអាចធ្វើឱ្យមនុស្សវ័យចំណាស់រៀនបច្ចេកវិទ្យាយ៉ាងងាយស្រួល ងាយចាំនិងយកចិត្តទុកដាក់។

ត្រូវប្រាកដថា យើង​បង្កើតពេលវេលារៀនទៀងទាត់សម្រាប់គាត់ និង​ផ្តល់ពេលវេលាជាក់លាក់មួយឱ្យពួកគេមានអារម្មណ៍ស្រួលជាងមុនក្នុងការ​បានសាកលល្បងអនុវត្តជំនាញបច្ចេកវិទ្យាថ្មីយ៉ាងសកម្មនិងយឺតៗ។

ចូរ​ណែនាំពួកគេទៅកាន់ធនធានបច្ចេកវិទ្យាជាក់លាក់ ដែល​លើកទឹកចិត្តឲ្យមនុស្សចាស់ចង់​ប្រើប្រាស់ធនធានបច្ចេកវិទ្យា ហើយ​ឈប់គិតថា​ខ្លួនគាត់ហួសម័យ។

មតិជាច្រើន​ធ្វើឱ្យការបង្ហាញការភ័ន្តច្រឡំថា បច្ចេកវិទ្យា​កំពុង​តែបំផ្លាញមនុស្ស​ចាស់ ​តាមពិត​វាកាន់តែផ្តល់ភាពងាយស្រួល៕

ប្រែសម្រួល៖ Mr Tomorrow

ចុចអាន៖ អាយុ​លើស​ពី ៥០ ឆ្នាំ​គួរ​ញាំ​កាហ្វេ​របៀប​ណា​ល្អ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២៥ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥១ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម