ប្រសិនសង្ស័យថា មិត្តភក្តិកំពុងលេងល្បិច កេងចំណេញលើយើង – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ប្រសិនសង្ស័យថា មិត្តភក្តិកំពុងលេងល្បិច កេងចំណេញលើយើង

Published

on

មិត្តភាពជាគ្រឿង​ទប់លំនឹងចិត្ត ដែល​មនុស្សពេញវ័យជាច្រើន មានសំណាងមានជាអ្នកចែករំលែក លើកទឹកចិត្តនិងរក្សាអាថ៌កំបាំងឱ្យ។

អ្នកណាក៏ចង់បាន មិត្ត​ភាពមួយ​ដែលល្អនិងមាន​​អាយុកាលពេញមួយជីវិតដែល តែពេលខ្លះធ្វើអោយយើងមានអារម្មណ៍ថា មិត្តភាព​យើងត្រូវឈឺចាប់អស់មួយជីវិតទៅវិញ ដោយសារមានអំពើក្បត់ច្រើនលើសលប់ពិបាករកអ្នកស្មោះ។

ដូច្នេះធ្វើម៉េចទើបដឹងថាកំពុងមាន​មិត្តភាពល្អមួយត្រូវថែរក្សាពូនជ្រំ ឬមានមិត្តភាពក្នុងកលល្បិចមួយ?

និយាយជាមូលដ្ឋាន គ្រប់គ្នា​មិនចាំបាច់មានបញ្ជីផ្ទៀងផ្ទាត់មូលហេតុត្រឹមត្រូវនិងមិនស្របចិត្ត ដើម្បីបញ្ចប់ឬបន្ត​មិត្តភាពទេ។ ដើម្បីធ្វើឱ្យស្ថានភាពស្រពិចស្រពិលទាំងនោះកាន់តែច្បាស់ឡើងចូរអានចំណុចទាំង​នេះ៖

១ សញ្ញាមិត្តភាពមិនល្អមានអ្វីខ្លះ

មនុស្សខ្លះមកជាមិត្តភក្តិជាមួយយើង ដោយសារតែអ្វីច្រើន​ ដែលគេរំពឹង​ថា យើង​អាចធ្វើបានសម្រាប់ពួកគេ។ មិត្តភក្តិដែលព្យាយាមលក់យើងម្តងហើយម្តងទៀត ស្នើសុំខ្ចីប្រាក់ម្តងហើយម្តងទៀត ឬរក្សាទុកនូវការពេញចិត្តជានិច្ច​ឱ្យតែយើងខុសបន្តិច គុំគួន និយាយពីក្រោយ​។ មិត្តភក្តិទាំងនេះជាមិត្តភាពបែបអាជីវកម្ម(រកចំណេញ)។

នេះជាមិត្តភក្តិដែលសម្បូរណាស់ពេលយើងពេញវ័យ ពិសេសពេលយើងមានល្បី មាន​លុយឬឋានៈ។ជាមួយពួកគេ គេ​មកជួបយើង​ព្រោះកោតសរសើរ ឬព្រោះ​ចង់បានអ្វីមួយ ។

សរុបសេចក្ដីមក ប្រសិនបើអ្នកណាម្នាក់អាចពុះពារចាកចេញពីរាប់អានបែបនេះបានជាការឆ្លងកាត់ការលំបាកនិងកលល្បិចនៃជីវិតបាន។

២ មិត្តភាពដែលបង្កើតទម្លាប់មិនល្អ

ទម្លាប់ដែលនាំឱ្យមានសុខភាពល្អ និងនាំមកដោយមិត្តល្អ​ ចំណែកមនុស្ស​មិនល្អ​ ចង់ឃើញយើងរាយមាយ ស៊ីជោរ និងចង់ឃើញយើង​ត្រូវគេដទៃមើលស្រាល​បាត់បង់ចំណុចខ្លាំង ។ ល្បិចនេះ​អាចរាលដាលនៅក្នុងក្រុមមិត្តភក្តិនានា ឧទាហរណ៍ គេចូលមកមានបំណង​ទម្លាប់យើង​ចែករំលែកបញ្ហាផ្លូវចិត្តមិនល្អ ដូចជាទំនោរត្អូញត្អែរឥតឈប់ឈរ និយាយដើម​ បង្កើតទំនាស់ ការស្អប់អ្នកណាផ្សេង អាចរាលដាលជាវប្បធម៌មួយនៅក្នុងរង្វង់បណ្តាញ​របស់យើង។ នេះជាមិត្តភាព​ដែលកំពុងបំផ្លាញយើង។

៣ មិត្តភក្តិ​ដែលបង្រៀន​យើង​ប្រើប្រើប្រាស់សារធាតុញៀន

មនុស្ស​ខ្លះពីមុនល្អត្រឹមត្រូវ ​ចូលដល់ក្រុមនោះ ក៏ចេះផឹកស្រាដល់សន្លប់។ ធ្វើឱ្យមានលក្ខណៈញៀនជា​ធម្មតាទៅហើយ ដោយសារគប់ចំ​ក្រុមមិត្តភក្តិដែល​ពិបាកណាស់ក្នុងការវាងគ្នា ឬ​បោះបង់​ជៀសមិនរួច បង្កើតចរិតលក្ខណៈមិនល្អ​មកគ្របពីលើគុណសម្បត្តិ​យើងពីមុនមក។

តាមឧត្ដមគតិ មិត្តភក្តិល្អ និង​នាំយើង ជំរុញយើងក្នុងការ​ជ្រើសរើសអាហារ​សុខភាព ហាត់ប្រាណបញ្ឈប់ការជក់បារីជាមួយគ្នា។ល។ ប៉ុន្តែបើមិត្តមកដើម្បីទាញយើងងាកមកជក់វិញបញ្ជាក់ច្បាស់ថា យើងកំពុង​ស្ថិតក្នុងរង្វង់មិត្ត​ដេលនាំយើង​ទៅរកផ្លូវមិនល្អ ប៉ុនប៉ងដើម្បីធ្វើឱ្យយើងក្លាយជាជំពូកមនុស្ស​ញៀនស្រវឹង​ដូចគេ។

៣ មិត្ត​បែបឆាកល្ខោនសម្តែង

មានតម្រុយជាច្រើនបង្ហាញ​ថា​ មិត្តភាពមួយកំពុងត្រូវបានគេបង្កើតឡើងដើម្បីធ្នាក់អ្វីម្យ៉ាង ឬល្បិចផលប្រយោជន៍(ចូលឱ្យកៀក​)ដោយមានបំណង។

តម្រុយសំខាន់គឺ មនុស្សនេះ​មិនសូវសប្បាយចិត្តពេលយើងជោគជ័យ ហើយយើងមាន​ពិភាល់ថា មិនសូវមានសុវត្ថិភាពនិងមិនមានទំនុកចិត្តពេលនិយាយនឹងគេ ប៉ុន្តែចាកចេញមិនរួច​ព្រោះគ្រប់យ៉ាង​ត្រូវបានSet Up។

តម្រុយមួយទៀត អាចជាសញ្ញានៃឧបាយកលផ្សារភ្ជាប់ជាមួយការលួងលោមពង្វក់ឱ្យរីករាយក្នុងការនៅជាមួយជីវិត​ថ្មីមិនមែន​ជាយើង ដែលចុងក្រោយ​នឹងធ្វើឱ្យមាន​វិប្បដិសារី ខាតបង់តម្លៃឬ​សិលធម៌។ល។

៤ មិត្តភក្តិអាត្មានិយម

មនុស្ស​ដែលហៅយើងថាមិត្ត​សម្រាប់តែពឹង ឬខ្ចីឬស៊ើបការណ៍ មានច្រើនគគោកក្នុងរបរនិងជីវភាពរស់នៅសព្វថ្ងៃ។ ពួកគេ​អាចនឹង​បំផ្លាញយើងរយៈពេលវែង​ក៏ដើម្បីលទ្ធផល​រយៈពេលខ្លីរបស់គេ ។ ជាការពិតការស្រាវជ្រាវជាច្រើន​អំពីមិត្តភាព តែងរឮកថា “ មានទៅវិញទៅមក”“ ជួគ្នាទៅវិញទៅមក” និង“ ចែករំលែកទៅវិញទៅមក​” តែបើមាន​តែម្ខាងៗ គួរពិនិត្យ​មិត្តភាពនោះឡើងវិញ។

ប្រែសម្រួល៖ ចម្រើនតារា
ប្រភព medium

Click to comment

Leave a Reply

Your email address will not be published.

5 × one =

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម