តើ​ស្ត្រី​អាច​បង្កើន​អំណាច​ខាង​ក្នុង​តាម​វិធី​ណា​ក្នុង​វិជ្ជាជីវៈ​ជំនាញ? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

តើ​ស្ត្រី​អាច​បង្កើន​អំណាច​ខាង​ក្នុង​តាម​វិធី​ណា​ក្នុង​វិជ្ជាជីវៈ​ជំនាញ?

Published

on

ការ​កសាង​អំណាច​ខាង​ក្នុង គឺជា​អាថ៌កំបាំង​ដែល​យើង​មាន​ភាពជា​អ្នកដឹកនាំ​ខ្លួនឯង មាន​មក​តាំង​ពី​កំណើត​។ ពួកគេ​និយម​ដឹកនាំ​ជីវិត​ដោយ​ការ​បញ្ជា​ខ្លួនឯង​និង​ទីពឹង​លើ​ថាមពល​ខ្លួនឯង។ ចំពោះ​ស្ត្រី​វិញ ការ​បង្កើត​អំណាច​ពី​ខាងក្នុង ជៀសវាង​រង់ចាំ​អំណាច​ពី​ក្រៅ​នេះ​រឹត​តែ​សំខាន់។

មាន​ស្ត្រី​៣១% ប៉ុណ្ណោះ​ដែល​ហ៊ាន​​និយាយ​ថា ​ពួកគេ​មាន​មោទនភាព​ក្នុង​ការ​ហៅ​ខ្លួនឯង​ថា ​មាន​មហិច្ឆតា​ខណៈ​គ្រប់គ្នា​កើត​មក​ត្រូវ​មាន​មហិច្ឆតា ដើម្បី​ឈាន​ទៅ​មុខ។ ​

ខាងក្រោម​នេះ​គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​យើង​អាច​ប្រើ​ ដើម្បី​យក​ភាព​ជា​ម្ចាស់​នៃ​មហិច្ឆតា​របស់​យើង ក្នុងនាម​ជា​ស្ត្រី​រឹងមាំ​ម្នាក់ (មាន​អំណាច​ពី​ខាង​ក្នុង​បេះដូង​មក)។

១. កំណត់​អត្តសញ្ញាណ​មហិច្ឆតា

ទោះបី​គោលដៅ​ច្រើន​ជំរុញ​ដោយ​ផល​ប្រយោជន៍​និង​គុណ​តម្លៃ​បុគ្គល​ក៏​ដោយ ​ការ​ធ្វើ​ឲ្យ​ពួកគេ​ស្រប​តាម​លក្ខខណ្ឌ​រួម ​ពោល​គឺ​ថា​ តើ​ពួកគេ​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ឬ​បុព្វហេតុ​ទាំង​មូល​បាន​យ៉ាង​ដូចម្ដេច ? នេះ​ក៏​អាច​ជួយ​យើង​ឱ្យ​មាន​អារម្មណ៍​រីករាយ​ ក្នុង​ការ​ចែករំលែក​ និង​ស្វែងរក​ខ្លួនឯង​ឃើញ​ជាមួយ​ពួកគេ។

២. ចែករំលែក​គោលដៅ

ទោះបី​ជា​យើង​​ជួប​ប្រទះ ​ផល​ប៉ះពាល់​ដោយ​ការ​ចែករំលែក​មហិច្ឆតា​ជា​សាធារណៈ​ក៏ដោយ ​ការ​ទុកចិត្ត​លើ​សម្ព័ន្ធមិត្ត​ដែល​ទុកចិត្ត​មួយ​ចំនួន​ អា​ច​ផ្ដល់​ឲ្យយើង​នូវ​ប្រព័ន្ធ​គាំទ្រ​ដ៏​មាន​តម្លៃ។

បុគ្គល​ទាំង​នេះ​អាច​ដើរ​តួ​ជា​អ្នក​លើកទឹកចិត្ត​ ដោយ​ជំរុញ​ ការ​ជឿនលឿន​ និង​អ្នក​តស៊ូ​មតិ​របស់​យើង​ ដោយ​អំពាវនាវឲ្យ​មាន​ប្រតិកម្ម​លំអៀង​ ទៅ​នឹង​មហិច្ឆតា​របស់​យើង។

៣. អបអរសាទរ​​ខ្លួនឯង

ការ​ទទួល​ស្គាល់​សមិទ្ធផល​របស់​យើង​ជា​សាធារណៈ​ អាច​ជា​ការ​មិន​ស្រួល ​ប៉ុន្តែ​ការ​មាន​ទម្លាប់​អបអរ​សមិទ្ធផល​របស់​យើង​មក​ជា​លក្ខណៈ​ឯកជន​ អាច​ជួយ​យើង​ឱ្យ​មាន​ភាព​ជា​ម្ចាស់​លើ​វា​បាន។

ចាប់ផ្ដើម​ដោយ​តាម​ដាន​ស្នាដៃ​របស់​យើង​នៅ​ក្នុង​ទិនានុប្បវត្តិ​ប្រចាំថ្ងៃ​ ហើយ​ត្រូវ​ប្រាកដ​ថា​ពេញចិត្ត​នឹង​មហិច្ឆតា​ផ្ទាល់ខ្លួន។ នៅ​ពេល​យើង​ចាប់ផ្ដើម​មាន​អារម្មណ៍​សុខ​ស្រួល​ជាង​មុន​ជាមួយ​ដំណើរការ​ សូម​ព្យាយាម​ចែករំលែក​ការ​ឈ្នះ​ខ្លះ​របស់​យើង ​ជាមួយ​សម្ព័ន្ធមិត្ត​ជុំវិញ​ខ្លួន​យើង​ម្ដង។

៤. តស៊ូ​មតិ​សម្រាប់​អ្នកដទៃ​

យោង​តាម​ការ​ស្ទង់​មតិ​ឆ្នាំ ២០២០ មាន​ត្រឹមតែ ២៧% នៃ​ស្ត្រី​ដែល​មាន​អ្នក​តស៊ូ​មតិ​ជួយ​ពួកគេ​ក្នុង​អាជីព។ ប្រសិន​បើ​​យើង​រក​ឃើញ​ខ្លួនឯង​នៅ​ក្នុង​ជំហរ​នៃ​អានុភាព ​ឬ​ភាព​ជា​អ្នកដឹកនាំ​ សូម​ប្រើ​ឱកាស​នោះ ​ដើម្បី​តស៊ូ​មតិ​ជំនួស​អ្នកដទៃ។

ការ​អនុវត្ត​ធម្មតា​ដូចជា​ការ​លើក​កម្ពស់​ខ្លួនឯង​ពី​និយោជិក​ទាំងអស់​ ការ​ទទួល​ស្គាល់​ភាព​លំអៀង​ខាង​យេនឌ័រ ​និង​ការ​ធ្វើ​សិក្ខា​សាលា​ស្ដីពី​វិធី​ដើម្បី​ទទួល​ស្គាល់​និង​ប្រឆាំង​នឹង​ផល​ប៉ះពាល់ ​គឺ​ជា​យុទ្ធសាស្ត្រ​ដែល​អាច​គាំទ្រ​មហិច្ឆតា​​ទាំងអស់​ នៅ​ក្នុង​កន្លែង​ការងារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មេរៀន​មានតម្លៃ​ពី​ជីវិត សហគ្រិន​ផ្នែក​បច្ចេកវិទ្យា​ទាំង ៥ រូប​នៅ​ម៉ាឡេស៊ី​

ចុចអាន៖ជីវិត​មនុស្ស​ចេះ ខ្លាច ៦យ៉ាងនេះ​ទើប​អាច​ប្រឹងប្រែង​ជម្នះ​ឧបសគ្គ​បាន

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម