KPT+
អត្ថន័យនិងខ្លឹមសារពិសេសរបស់ផ្កាម្លិះដែលយើងមិនធ្លាប់ដឹង
ផ្កាម្លិះត្រូវបានគេហៅថា Yasmin ជាភាសាអារ៉ាប់។ ក្លិនក្រអូបដែលយើងធ្លាប់ស្គាល់ និងគួរឱ្យស្រឡាញ់នៃផ្កាម្លិះ គេអាចហៅបានម្យ៉ាងទៀតថា Jasminum grandiflorum។ វាជាផ្កាដែលមានប្រជាប្រិយពាសពេញពិភពលោក។

ផ្ការាងជាបំពង់ ពណ៌សធំ រុក្ខជាតិមានដើមកំណើតនៅអាស៊ី ខាងជើងឥណ្ឌា ប៉ាគីស្ថាន និងតំបន់ពាយ័ព្យនៃហិម៉ាឡៃ។ នៅផ្នែកខ្លះនៃពិភពលោក ក្នុងប្រវត្តិសាស្ត្រ វាត្រូវបានគេប្រើជាដើម្បីជាឱសថរំងាប់អារម្មណ៍។ នៅសតវត្សរ៍ទី ១៦ ផ្កាម្លិះត្រូវបានគេណែនាំដល់អឺរ៉ុប ហើយភ្លាមៗនោះវាបានក្លាយជាការបន្ថែមដ៏ពេញនិយមនៅក្នុងសិល្បៈនៃការផលិតទឹកអប់។ ផ្កានេះត្រូវបានគេប្រមូលនាពេលព្រឹក នៅពេលពួកវាបង្កើតក្លិនក្រអូបខ្លាំងបំផុតមុនពេលថ្ងៃរះ។

នៅក្នុងវប្បធម៌ឥណ្ឌា មានរឿងព្រេងមួយនិយាយពីបុព្វហេតុដើមដែលផ្កាម្លិះរីកនៅពេលយប់។ នៅក្នុងទេវករៀបរាប់ថា ព្រះនាងសូរិយាទេវី បានធ្លាក់អន្លង់ស្នេហ៍ជាមួយអាទិទេពមួយអង្គ។ ប៉ុន្តែគួរឱ្យសោកសៅនិងរន្ធត់បំផុត ព្រះនាងអង្គនេះធ្វើអត្តឃាត ក្រោយអទិទេពដែលជាម្ចាស់បេះដូង បានក្បត់ចិត្ត ។ នៅគ្រប់ទីកន្លែងដែលធាតុរបស់ព្រះនាង បានខ្ចាត់ខ្ចាយទៅដល់ វាក៏ដុះជាផ្កាម្លិះដ៏ស្រស់ស្អាត។ ប៉ុន្តែដោយសារតែអាទិទេពនៃព្រះអាទិត្យបានធ្វើឲ្យព្រះនាងខូចចិត្ត ទើបបានជាផ្កាមិនព្រមរីកក្លិនក្រអូបនៅពេលថ្ងៃ តែបែជាបញ្ចេញក្លិនក្រអូបនាពេលយប់វិញ។

ខ្លឹមសារផ្កាធ្វើពីផ្កាម្លិះត្រូវបានគេនិយាយថា ជួយបង្កើនភាពច្បាស់លាស់ខាងផ្លូវចិត្ត និងជំរុញចំណាប់អារម្មណ៍ថ្មីៗ។ នៅក្នុងវិស័យឱសថ គេប្រើប្រេងក្រអូបពីម្លិះ ដើម្បីព្យាបាល និងជួយបំបាត់ភាពនឿយហត់ ជំរុញការសំរាកលំហែ ការធ្លាក់ទឹកចិត្ត ព្រមទាំងជាជំនួយក្នុងការធ្វើសមាធិ។
ម្លិះទទួលបានកេរ្តិ៍ឈ្មោះជាប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ និងត្រូវបានគេនិយាយថា ជារុក្ខជាតិនៃសេចក្តីស្រឡាញ់ដែលអាចជះឥទ្ធិពលវិជ្ជមានដល់ភេទទាំងពីរទៀតផង។ នៅក្នុងទំនៀមទម្លាប់របស់ឥណ្ឌា វាត្រូវបានប្រើដើម្បីបញ្ឈប់លំហូរនៃទឹកដោះនៅពេលបំបៅដោះកូន ដោយលាបផ្កាដែលច្របាច់ស្រស់ៗទៅលើសុដន់ម្ដាយ។

ចំពោះប្រជាជនមួយចំនួន ផ្កានេះត្រូវបានគេចាត់ទុកថាជាផ្កាដ៏បរិសុទ្ធរបស់ព្រះ Kama ដែលជាអាទិទេពនៃសេចក្តីស្រឡាញ់របស់ហិណ្ឌូ។ នៅក្នុងវប្បធម៌ហិណ្ឌូ ផ្កាម្លិះក្រអូបត្រូវបានភ្ជាប់ជាមួយគ្នានឹងការផ្តល់អំណោយដល់មនុស្សជាទីស្រឡាញ់និងភ្ញៀវកិត្តិយស។ តាមប្រពៃណីឥណ្ឌា ម្លិះក៏ត្រូវបានប្រើជាភួងកូនក្រមុំនៅក្នុងពិធីមង្គលផងដែរ។ វត្តមាននៃខ្លឹមសារដែលមានក្លិនក្រអូបរបស់ផ្កាម្លិះនៅក្នុងពិធីមង្គលការត្រូវបានគេគិតជាការធានានូវសេចក្តីស្រឡាញ់ដ៏អស់កលល្បិចរវាងកូនក្រមុំនិងកូនកំលោះ៕
ប្រែសម្រួល៖ មួង ពិសី
ចុចអាន៖ សិល្បៈគំនូរនិងការថតរូបដែលបង្ហាញពីអត្ថន័យនៃជនជាតិស្បែកខ្មៅ ដែលគួរតែដឹង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ