Connect with us

KPT+

រឿងស្នេហាកម្សត់មួយ៖ «សំណូមពរដែលមិនបានសួរជារៀងរហូត»

បានផុស

នៅ

មាន​យុវជនម្នាក់ឈ្មោះចន ​មានជំងឺមហារីក ​ហើយ​ត្រូវ​រស់នៅពេញមួយជីវិតក្នុងផ្ទះ​ដោយមាន​ម្តាយជាអ្នកមើលថែ។

ថ្ងៃមួយចនស្រាប់តែ​ចង់ចេញទៅខាងក្រៅផ្ទះលេងលំហែរ។ គេក៏បានសុំម្តាយ​។ ដោយសារគេខ្សោយ ម្តាយហាក់​មានការ​ស្ទាក់ស្ទើរ ប៉ុន្តែដោយឃើញកូន​ក្រៀមស្រពោនពេក គាត់ក៏បានយល់ព្រមដោយមិនសូវស្រួលចិត្តទេ។ ចន​ឈឺដល់ដំណាក់កាលទីបី​តែ​ពេទ្យ​ណែនាំ​ឱ្យសម្រាក ម្ល៉ោះហើយ​គេ​តែងតែនៅផ្ទះ ព្រោះពេលវេលារបស់គេមាន​មិនច្រើនទៀត​ឡើយ។ ម្តាយ​ដឹងរឿងនោះអ៊ីចឹង​ហើយ​ ក៏​អនុញ្ញាត្តិឱ្យចន​បាន​ចេញ​ទៅដើរលេងតាមផ្លូវតាម​សំណូមពរគេ ព្រមទំាង​ឱ្យលុយខ្លះផង​។

គេសុំគាត់ទៅតែម្នាក់ឯង។

ម្តាយបានយល់ព្រមទំាងពិបាកចិត្ត។ ចន បានដើរឆ្លងកាត់ហាងនិងតំបន់ប្រជុំជន។ ចុងក្រោយ​នាយ​បានឆ្លងកាត់ហាងពិសេសមួយដែលលក់ស៊ីឌី។ ទេសកាលអី ចន​បានឈាន​ចូលទៅខាងក្នុងរកមើលតន្ត្រីចាស់ៗដែលខ្លួន​ធ្លាប់ចូលចិត្ត​។ ភ្លាម​នោះយុវតីម្នាក់ លេចឡើង។ ​នាង​ជាអ្នកធ្វើការ​ក្នុងហាង​នេះ។

សម្រាប់បេះដូង​ចន នាង​ជានារី​ស្អាតបំផុត​ដែលគេធ្លាប់បានឃើញក្នុងជាតិនេះ។ គេដឹងភ្លាមៗថាចិត្តគេស្រឡាញ់នាង។ វាជាស្នេហា​ដ៏បុរាណនៃការលង់ សូម្បីតែ​ទើបឃើញគ្នា​ដំបូង។

បេះដូងបានទាញចន ដើរទៅតុដែលនាងកំពុងធ្វើការ។ គេហាក់ដូចជាលែងចង់ដឹងអ្វីជុំវិញទំាង​អស់​គឺ​គ្រាន់តែចង់សម្លឹងនាង។

អាវនាង ប៉ាក​អក្ស​រឈ្មោះថា ជេននី។

គេសប្បាយស្ទើរហោះពេលឃើញឈ្មោះនាង។ ស្រាប់តែ ជេននីក្រឡេកមកគេហើយញញឹម។ នាងនិយាយឡើង​ដោយសំលេងផ្អែមល្ហែម៖

“ចង់ទិញអីដែរ?”

បេះដូង​ចនប្រាប់ថា គេគ្រាន់តែចង់ថើបនាងប៉ុណ្ណោះ ប៉ុន្តែគេបានគ្រប់គ្រងអារម្មណ៍ហើយ​និយាយ​បង្វែរ​ថា៖

“ខ្ញុំចង់ទិញស៊ីឌី”

ថាហើយ​គេចាប់ផ្តើម​បង់លុយឱ្យជេននី។

នាងសួរគេបន្តថា៖

“អ្នកចង់រុំទេ?”

ចនងក់ក្បាល។ ជេននីក៏​បានទៅទទួលស៊ីឌី​ដែលគេត្រូវការចង្អុលនោះយកមករុំខ្ចប់ឱ្យ។

មកដល់ផ្ទះ គេ​ទុកវាចោល​ហើយ​ស្រមៃនឹកឃើញតែជេននី។

ស្អែកឡើង ចនទៅរកនាងទៀត ហើយ​ទិញស៊ីឌីមួយទៀតយកមកដូចធម្មតា។ ចិត្ត​គេ​ពិតជាចង់សួរនាង​ ប៉ុន្តែមិនមានភាពក្លាហានក្នុងការ​ធ្វើវាទេ។

គេបានធ្វើរឿងដដែលៗបែបនេះដល់ទៅពីរបីសប្តាហ៍ជាប់គ្នា​ រហូត​ដល់ស៊ីឌីនៅពាសពេញ​បន្ទប់ទាំងអស់។

ចុងក្រោយ​ម្តាយ​ចន​ដឹងរឿងនេះ ​ក៏ទូន្មាន​ថា​បើកូនស្រលាញ់នាង​ខ្លាំង​ហើយ ​គួរតែនិយាយ​ត្រង់ៗ សុំនាងចេញក្រៅដើរលេង​ទៅ។ ចនមិនមាត់ តែ​នៅថ្ងៃបន្ទាប់ពេលគេបាន​ទៅទិញស៊ីឌីទៀត តែពេលនាង​បែរខ្នង គេបាន​​សរសេរលេខរបស់ខ្លួនដាក់លើតុឱ្យនាង ហើយចាកចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីរបីថ្ងៃក្រោយមកទូរសព្ទផ្ទះចន​រោទ៍។ ម្តាយរបស់គេបានលើកទទួល។ នោះគឺជេននី នាងថា នាង​បាត់គេ​ហើយ​ទើប​នឹងឃើញលេខ នាងថា​នាង​ចង់និយាយជាមួយគេ។ ម្តាយចន​ យំ។ ទីបំផុត​គាត់ប្រាប់ជេននីថា ចន​បានទទួលមរណភាពកាលប៉ុន្មាន​ថ្ងៃមុនបានជា​គេលែងទៅមើលនាង​។

នាងបានមកដល់​ហើយ​សោកសៅជាខ្លាំង។

គាត់ជូននាងទៅមើលបន្ទប់របស់គេ។ នៅទីនោះនាងបានឃើញស៊ីឌីទំាងអស់ដែលគេទិញមក​ទុក។ នាងបានបើកមួយមកមើល ព្រោះវាមាន​ភ្ជាប់ក្រដាស់ពណ៌ផ្កាឈូក។

គេបានសរសេរនៅលើនោះថា៖

“ហេ៎ ជេននី! នាង​គួរឲ្យស្រលាញ់ណាស់ តើជេននីចង់ចេញទៅក្រៅដើរលេងទេ?”

នាងបើកស៊ីឌីមួយផ្សេងទៀត ព្រោះ​មានក្រដាសមួយសន្លឹកទៀតដូចគ្នា។ គេសរសេរថា៖ “មិនមែន​ខ្ញុំគ្មានសេចក្តីក្លាហាន​ក្នុងការ​និយាយទេ! ខ្ញុំខ្លាចនាងឈឺចាប់ពេលដែលបាត់បង់ខ្ញុំទៅ!”

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ ទឹកភ្នែក​ពិតជា​មាន​ប្រយោជន៍ តែ​កុំ​ប្រើ​វា​ទាមទារ​អ្វី​ៗច្រើនដងពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម