Connect with us

KPT+

ខ្ចី​លុយ​ឪពុក ៥០០ ដុល្លារ​ទៅ​រកស៊ី ឥឡូវសល់៩០០លានដុល្លារ​ក្នុង​វ័យ​៣៦ឆ្នាំ

បានផុស

នៅ

សេដ្ឋី​វ័យក្មេង ស្រស់​សង្ហា Div Turakhia បាន​បែក​គំនិត ខ្ចី​លុយ​ឪពុក​កាលពីវ័យ១៦ឆ្នាំ យក​ទៅ​វិនិយោគ​តាម​ក្ដី​ស្រមៃ។

និយាយ​ប្រាប់ CNBC សេដ្ឋី​រូប​នេះ​ រំលឹក​ថា កាល​នោះ គេ​ធ្វើការ​ស្ទើរ​តែ​មិន​ឈប់​គេង​ឬ​ហូប​ដោយសារ​មាន​ភាព​មោះមុត​ហើយ​ជឿជាក់​ថា​ខ្លួន​នឹង​ក្លាយ​ជា​អ្នក​មាន ដោយ​គ្មាន​អ្វី​អាច​រារាំង​បាន។
ការ​តស៊ូ​នេះ អូស​បន្លាយ​អស់​ប្រមាណ​ជា​ពីរ​ទសវត្ស​មក នៅ​ឆ្នាំ​២០១៧​ Turakhia អាយុ ៣៦ ឆ្នាំ​បាន​ក្លាយ​ជា​មហាសេដ្ឋី​វ័យក្មេង​ជាង​គេ​បំផុត​នៅ​ឥណ្ឌា ។

គេ​បាន​លក់​បច្ចេកវិទ្យា​ថ្មី Media.net ទៅ​ឲ្យ​ក្រុមហ៊ុន​សម្ព័ន្ធ​មួយ​របស់​ Beijing Miteno Communication Technology ប្រទេស​ចិន​ក្នុង​តម្លៃ​ប្រហែល ៩០០ លាន​ដុល្លារ។

ឥឡូវ សេដ្ឋី​រូប​នេះ បាន​បង្កើត​ក្រុមហ៊ុន Directi Group ដែល​កាន់កាប់​ផលប័ត្រ​អាជីវកម្ម​បច្ចេកវិទ្យា​ដូចជា​អត្រានុកូលដ្ឋាន Radix និង​កម្មវិធី​សំឡេង​អន្តរជាតិ Ringo ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ ចាប់ពី​២៥០ លាន​ដុល្លារ​អាមេរិក​ឡើង​។

ត្រឡប់​ទៅ​កាន់​ឆ្នាំ ១៩៩៨ Div និង Bhavin Turakhia បាន​បង្កើត Directi ជា​សេវាកម្ម​បង្ហោះ​គេហទំព័រ​ពី​ផ្ទះ​ឪពុកម្ដាយ​របស់​ពួកគេ​នៅ Mumbai ។

នៅ​ពេល​ពួកគេ​មាន​អាយុ ១៦ និង ១៨ ឆ្នាំ​ក៏​មាន​គំនិត​តស៊ូ ចាប់ផ្ដើម​ក្រុមហ៊ុន​ខ្លួន ជាមួយ​នឹង​ប្រាក់​កម្ចី ៥០០ ដុល្លារ​ពី​ឪពុក​របស់​ពួកគេ​ដែល​ជា​គណនេយ្យករ ។

ក្នុងរយៈពេល ៤ ឆ្នាំ​អាជីវកម្ម​រក​ប្រាក់​ចំណូល​ស្តុក​ទុក​ចំនួន ១ លាន​ដុល្លារ​រួច​ទៅ​ហើយ។

ដោយសារ​ត្រូវការ​ប្រាក់​ដើម្បី​ជួល​ម៉ាស៊ីន​មេ​អ៊ីនធឺណិត ​ផ្ទុក​ទិន្នន័យ​នៃ​ក្រុមហ៊ុន​ដំបូង​របស់​ខ្លួន ក៏​ដាច់​ចិត្ត ទៅ​រក​ឪពុក​ដើម្បី​សុំ​ខ្ចី​ប្រាក់ ឪពុក​មិន​បាន​សួរ​នាំ​អ្វី​ទាំងអស់​គ្រាន់​តែ​និយាយ​ថា «ប្រសិន​បើ​កូន​ចង់​សាកល្បង​អ្វី​មួយ​ព្យាយាម​ចុះ​មិន​អី​ទេ។ ពុក​មិន​មាន​លុយ​ច្រើន​ទេ តែ​ពុក​ជឿជាក់​ថា ទោះបី​វា​បរាជ័យ នឹង​ជា​អ្វី​ដែល​បង្រៀន​យើង​អំពី​ទស្សនៈ​របស់​ខ្លួនឯង»។

សេដ្ឋី​រូប​នេះ បាន​ចាប់ផ្ដើម​ស្រាវជ្រាវ​មោះមុត ទៅ​ក្នុង​កម្មវិធី​កុំព្យូទ័រ​តាំង​ពី​វ័យ​បាន ប្រមាណ​ជា​៨ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​ដែល អ៊ីនធឺណិត​សាធារណៈ​ផ្ទុះ​ឡើង​ជា​ចំហ​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​ឆ្នាំ ១៩៩៥ គេ​មាន​វ័យ​ ១៣ ឆ្នាំ​ក៏​មាន​បទពិសោធន៍​ផ្នែក​នេះ​គ្រប់គ្រាន់​ដើម្បី​ចាប់ផ្ដើម​ផ្ដល់​សេវាកម្ម​ទៅ​ហើយ។

មាន​អាយុ​ត្រឹម  ១៤ ទៅ ១៦ ឆ្នាំ​បាន​ធ្វើ​ជា​ទីប្រឹក្សា​ជួយ​បង្កើត​គំនិត សាងសង់​វេបសាយ​សម្រាប់​ក្រុមហ៊ុន​មួយ​ចំនួន បង្កើត​ប្រព័ន្ធ​សន្តិសុខ​សម្រាប់​គេហទំព័រ​អស់​ទាំង​នោះ​ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​តិចតួច​តែ​ចិញ្ចឹម​បទពិសោធន៍​បាន​ធំ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ការងារ​នេះ ចំណាយ​ពេល​ប្រមាណ​ពី​១៤ទៅ១៦ម៉ោង​ជា​រៀងរាល់ថ្ងៃ។

ដូច្នេះ​នៅ​ពេល​ដែល​សម​ល្មម ពួកគេ​បាន​តាំង​ចិត្ត​មោះមុត ក្នុង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ស្របច្បាប់​របស់​ខ្លួន ហើយ​បាន​ភ្ជាប់​បណ្ដាញ​របស់​ក្រុមហ៊ុន​ជាមួយwww។

គេ​ទទួល​បាន​ចំណូល​ដំបូង​គឺ​ ១០ លាន​ដុល្លារ​អាមេរិក​នៅ​ពេល​មាន​អាយុ ២៣ ឆ្នាំ។

ទោះបី​ជា​ពួកគេ​ចាប់ផ្ដើម​រកលុយ​បាន​ច្រើន​ទាំង​នៅ​វ័យ​ក្មេង​បែបនេះ​ក៏ដោយ ប៉ុន្តែDiv Turakhia  ផ្ដល់​ដំបូន្មាន​ថា គេ​និង​បងប្រុស បាន​បន្ត​វិនិយោគ​ប្រាក់​ចំណេញ​ទាំង​នោះ ត្រឡប់​ចុះ​ឡើង​ជានិច្ច ដោយ​កាត់បន្ថយ​ការ​ចាយវាយ។

«កាន់​តែ​មាន​ប្រាក់​យើង​កាន់​តែ​លែង​ចង់​ហ៊ឺហា»

Div Turakhiaនិង​បង​ប្រុស​ធ្លាប់​បាន​ទិញ​ឡាន​ដំបូង​មួយ​ចូល​គ្នា គឺ​នា​ពេល​គេ​មាន​អាយុ ១៧ ឆ្នាំ។ គឺ​មាន​មោទនភាព​ណាស់​ដែល​អាច​ចូល​លុយ​គ្នា​ទិញ​ឡាន​នោះ​មក​បាន​គឺ​ទិញ​ឡាន​បន្ត​ពី​ឪពុក​ហើយ​ជា​រថយន្ត​ប្រភេទ SUV ផលិត​នៅ​ឥណ្ឌា។

រហូតដល់Div Turakhia មាន​អាយុ​ជាង ២០ ឆ្នាំ​ទើប​បាន​សម្រេចចិត្ត​ទិញ​រថយន្ត​ទំនើប​ដំបូង​ផ្ទាល់ខ្លួន គឺ Porsche Boxster S មាន​តម្លៃ​ប្រហែល ២២០,០០០ ដុល្លារ​អាមេរិក​។

លោក Div និយាយ​ថា“ រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​មាន​តម្លៃ​ច្រើន​ណាស់ ​ហើយ​ប្រហែល​ជា​ទាំងអស់​រាប់​សិប​លាន” ។

Div Turakhiaនិយាយ​ជាមួយ​ CNBC ក្នុង​កម្មវិធី​ Make It ថា« យើង​ក្រ​ ហើយ​គិត​ថា យើង​ពិត​ជា​ក្រ​ជាង​អ្នកណា​ទាំង​អស់! យើង ៨ នាក់​នៅ​ក្នុង​ផ្ទះ​ល្វែង​ដែល​មាន​តែ​មួយ​បន្ទប់ ញាំ​អាហារ​មិន​គ្រប់ ព្រោះ​តែ​ឪពុក​ខ្ញុំ​បាន​វិនិយោគ​លុយ​មក​លើ​ចំណេះ បច្ចេកវិទ្យា​របស់​ពួក​យើង!បើ​កូនៗ​របស់​អ្នក​លេង​កុំព្យូទ័រ កុំ​បន្ទោស​ពួកគេ បើ​ពួកគេ​ជក់ចិត្ត​នឹង​វា គេ​នឹង​ដឹង​ថា​គេ​អាច​រក​បានអ្វី​ពី​ការងារ​លើ​បណ្ដាញ​មួយ​នោះ »៕

ប្រែសម្រួល៖ស្រស់

ចុចអាន៖អាថ៌កំបាំង​នៃការប្រើប្រាស់​បច្ចេកវិទ្យា​របស់​សេដ្ឋីៗមានអ្វីខ្លះ?

ចុចអាន៖រៀន​ភាសា​ឲ្យ​ឆាប់​ចេះ អាច​មើល​លើ​កម្មវិធី​រៀន​ភាសាបរទេស​ទាំង ៨ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម