ហេតុអ្វីមនុស្សស្រីខ្លះ មិនអាចរកបានបុរសល្អ? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ហេតុអ្វីមនុស្សស្រីខ្លះ មិនអាចរកបានបុរសល្អ?

Published

on

ស្រីៗភាគច្រើនគិតថា មិនមានសុភាពបុរសពិតប្រាកដនៅលើពិភពលោកនេះទៀតទេ។ ការពិតការស្វែងរកសុភាពបុរសល្អឥតខ្ចោះជារឿងដែលស្រីៗបានត្រឹមស្រមៃតែប៉ុណ្ណោះ។

នេះជាហេតុផលដែលស្រីៗមិនអាចរកសុភាពបុរសពិតៗ៖

រំពឹងព្រះអង្គម្ចាស់ជិះសេះស

ស្រីៗមួយចំនួនតែងគិតថា នឹងមានព្រះអង្គម្ចាស់ជិះសេះសដែលនាំពួកគេទៅទឹកដីសុខសាន្ត។ រឿងនិទានរបស់ព្រះអង្គម្ចាស់ជិះសេះសនេះ មានអាយុកាលរាប់សតវត្សរ៍មកហើយ ប៉ុន្តែវាមិនមានអ្វីក្រៅពីរឿងនិទានទេ។

ប្រសិនបើស្រីៗកំពុងស្វែងរកបុរសជិះសេះសដូចក្នុងរឿងព្រេង នោះនឹងមិនអាចរកឃើញបុរសដែលសក្តិសមគ្រប់គ្រាន់ឡើយ។ ដូច្នេះការត្រឡប់ពីព្រេងនិទាន មកកាន់ស្ថានភាពជាក់ស្ដែងវិញ នោះទើបជាអាចរកឃើញសុភាពបុរសនៅក្នុងបច្ចុប្បន្នភាព ទោះបីពួកគេមិនជិះសេះក៏ដោយ។

រង់ចាំស្នេហ៍ស្មោះតែមួយ

មនុស្សស្រីខ្លះរំពឹងរកបុរសដែលល្អឥតខ្ចោះ មានចិត្តស្មោះសតែមួយនឹងមួយ។ ក្រោយពួកនាងមិនអាចជួបបុរសទាំងនោះក្នុងពេលដ៏យូរ ស្រាប់តែវិនិច្ឆ័យបុរសទាំងអស់ថាសុទ្ធតែមិនល្អដូចគ្នា។ ដោយសារការរំពឹងទុកបែបនេះ ទើបពួកនាងបានបំផ្លាញឱកាសរបស់ខ្លួន ក្នុងការស្វែងរកបុរសដែលសមនឹងនាង។

ផ្នត់គំនិតសម័យថ្មី

ពីបុរាណកាល ស្រ្តីត្រូវបានចាត់ទុកថាគ្មានតម្លៃនិងពុំមានសិទ្ធិដូចបុរសឡើយ។ នេះជាមូលហេតុដែលស្រ្តីហាក់ចាញ់ប្រៀបបុរសគ្រប់យ៉ាង។ ប៉ុន្តែបច្ចុប្បន្នកាលពុំដូចគ្នាទេ ពួកគេមានសិទ្ធិស្មើនឹងបុរស ហើយអាចធ្វើអ្វីៗបានដោយខ្លួនឯងដោយមិនពឹងផ្អែកលើបុរសទៀតទេ។ ដូច្នេះបានជាស្រីៗសម័យទំនើបខ្លះ មិនសូវយកចិត្តទុកដាក់រឿងស្នេហានោះទេ ព្រោះនាងអាងថា អាចពឹងពាក់ខ្លួនឯងបាន។

ការប្រៀបធៀបរឿងនិទាន

ក្នុងនិទានមួយនៅក្នុងខ្សែស្រឡាយនៃរឿងប្រឌិត នោះគឺរឿង “ព្រះនាងស្រស់ស្អាតនិងសត្វចម្លែក”។ ស្រីៗជាច្រើនជឿថា ពួកគេអាចមានភាពទាក់ទាញដូចទៅនឹងព្រះនាងBelle ដែលសូម្បីតែសត្វចម្លែកដ៏សាហាវ ក៏អាចក្លាយទៅជាព្រះអង្គម្ចាស់យ៉ាងស្រស់សង្ហា ហើយសុំនាងរៀបការជាមួយនឹងខ្លួន។

មូលហេតុនេះហើយ បានជានារីមួយចំនួនរំពៃស្រមៃបុរសបែបនោះមិនបានសោះ រឿងនិទានមានតែនៅលើកញ្ចក់អេក្រង់ប៉ុណ្ណោះ មិនអាចយកមកប្រៀបនៅក្នុងជីវិតពិតនោះឡើយ។

វិនិច្ឆ័យមនុស្សដោយរូបសម្បត្តិខាងក្រៅ

រូបភាពដ៏សុភាពរាបសារបស់បុរសនៅក្នុងគំនិតរបស់ស្រីៗខ្លះ គឺមានលក្ខណៈជាបុរសស្រស់សង្ហាដែលមើលទៅល្អឥតខ្ចោះ។ ទោះជាយ៉ាងណាក៏ដោយរូបភាពស្រមៃ រមែងខុសគ្នាពីជីវិតពិត។ ជាញឹកញាប់ បុរសដែលមានមុខមាត់ស្រស់សង្ហារ រមែងជាសុភាពបុរសក្លែងក្លាយប៉ុណ្ណោះ។ នេះក៏ហេតុផលដែលស្រីៗតែងតែចាញ់បោកប្រុសព្រាន រហូតមិនអាចជួបស្នេហ៍ស្មោះ។

ចង់បានប្រុសអ្នកមានៗ

ស្រីៗជាច្រើនជ្រើសរើសសុវត្ថិភាពហិរញ្ញវត្ថុជំនួសឱ្យស្នេហាពិត។ ពួកគេរំពឹងថា នឹងរៀបការជាមួយវេជ្ជបណ្ឌិត ឬមេធាវី ជាបុរសដែលមានប្រាក់ចំណូលខ្ពស់ ឬកូនសេដ្ឋីណាមួយ។ល។ ប៉ុន្តែរឿងទាំងអស់ដែលប៉ង មិនមែនសុទ្ធតែសមបំណងទេ ព្រោះអ្នកមានគេនឹងជ្រើសមនុស្សស្រីដែលមានឋានៈប្រហាក់ប្រហែលគេដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សំណួរពេញនិយម! ហេតុអ្វីបានជាអ្នកនៅលីវ?

ចុចអាន៖ រឿងស្នេហាកម្សត់មួយ៖ «សំណូមពរដែលមិនបានសួរជារៀងរហូត»

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម