KPT+
មនុស្សដែលនិយមធ្វើ់«លេចធ្លោ»ដោយក្លែងក្លាយ ពិបាកកម្រិតណា?
មនុស្សខ្លះ ពេលនៅក្មេងមានទេពកោសល្យខ្លាំង អាចធ្វើគ្រប់យ៉ាងឆាប់រហ័សសឹងថា គ្រប់សកម្មភាពដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងក្មេងនានាដទៃដែលនៅជុំវិញខ្លួន។
សក្តានុពលនេះធ្វើឱ្យពួកគេនិយមការប្រកួតប្រជែងនិងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពាក្យថា «ឈ្នះ» «លេខមួយ»«ខ្លាំង» «អស្ចារ្ស» ។ល។

គេមានទម្លាប់ព្យាយាមធ្វើឱ្យបានល្អបំផុតនៅក្នុងហ្គេមនានា ហើយក៏ធ្វើឱ្យប្រាកដថាអ្នករាល់គ្នាបានដឹងអំពីភាពអស្ចារ្សនេះ។ បរាជ័យ សម្រាប់មនុស្សបែបនេះ រមែងជាការខូចចិត្តធ្ងន់ព្រោះគេ ធំមកជាមួយនឹងការជឿជាក់ថា ខ្លួនឯងកើតមកសម្រាប់តែទទួលបានពាក្យថា «ខ្ញុំពូកែជាងគេ»និងចង់«លេចធ្លោ»។
តាមពិត ការចង់នេះ គឺមកពីភាពទន់ខ្សោយ ដែលលាក់កំបាំងនិងមិនចង់ត្រូវគេមើលងាយ។ល។ ប៉ុន្តែវាមិនមែនជាសញ្ញាពិតប្រាកដនៃមនុស្សលេចធ្លោឡើយ។
ធម្មតា មនុស្សលេចធ្លោ តែងតែមានមន្តស្នេហ៍ដោយភាពរស់រវើក នៃជីវិតរបស់គេដែលអ្នកផ្សេងតាមមើលនឹងស្ងើចសរសើរស្រាប់ទៅហើយ។ ចំណែកមនុស្សដែលមិនមានលក្ខណៈសម្បត្តិលេចធ្លោទំាងនេះទេដែលខំប្រឹងខ្លួនឯងក្នុងការធ្វើឱ្យវាលេចធ្លោឡើង។
ខាងក្រោមនេះជាសញ្ញាណនៃបុគ្គលដែលខំប្រឹងធ្វើអាការៈខាងក្រៅដើម្បីទទួលបានភាពលេចធ្លោ៖
១ ធ្វើពុតជាចេះនូវអ្វីដេលខ្លួនគ្រាន់តែដឹង
ធ្វើជាចេះភា្លមនូវអ្វីដែលទើបនឹង Search ឃើញលើInternet ហើយយូរទៅ ក៏ធុញខ្លួនឯងព្រោះសូម្បីខ្លួនឯងក៏ដឹងដែរថា ខ្លួនបានតែនិយាយតែធ្វើមិនបាន។
២ សុភាពរាបសារតែសម្បកក្រៅ

ពោលពាក្យអរគុណ សូមទោសញឹកញាប់ តែមិនព្រមផ្លាស់ប្តូរការប្រព្រឹត្តិ។ ខំផ្គាប់ចិត្តមនុស្សចំពោះមុខ ដើម្បីឱ្យគេសរសើរ ដោយមិនមានភាពជាខ្លួនឯង ហើយកាលវិភាគពោរពេញទៅដោយសកម្មភាព ដែលអ្នកគិតថាមនុស្សផ្សេងទៀតចង់អោយអ្នកធ្វើ មិនមែនធ្វើចេញពីចិត្ត។
៣ ឱ្យតម្លៃលុយកាក់ យសសក្តិ
វាជារឿងធម្មតាសម្រាប់មនុស្សដែលនិយមលេចធ្លោ ដោយងាយនឹងចំហរមាត់សរសើរអ្នកណាម្នាក់បើគ្រាន់តែគេនោះមានឡានតម្លៃ ៣០ ម៉ឺនដុល្លារឬទទួលបានការតែងតំាំងងារធំដុំ។ ជារឿយៗពួកគេមិនខ្លាចក្នុងការសសៀរចូលទៅរកពួកអ្នកមានប្រាក់មានអំណាចដោយខ្លួនគេហើយបងហោះភាពស្និទ្ធស្នាលជាមួយសេដ្ឋីៗ លើបណ្តាញសង្គម។ ប្រសិនបើពួកគេជួយអ្នកដទៃ តែងតែថតទុក។
៤ ចូលចិត្តឡើងឆាកនិយាយ និងទទួលបានការសរសើរ
តាមពិតទៅ ការនិយាយជាសាធារណៈ គួរតែអំពីអ្វីដែលអ្នកច្បាស់។ វាគួរតែទាក់ទងនឹងអាជីពអ្នកផ្ទាល់ ។ ប៉ុន្តែមនុស្សដែលចង់លេចធ្លោ មិនខ្វល់អំពីអ្វីដែលត្រូវនិយាយទេ គេមិនសូវទទួលខុសត្រូវចំពោះវា ហើយចង់ត្រឹមបង្ហាញមុខសឹងគ្រប់វេទិកា។
៥ ចង់បានសូម្បីLikesShareពីមនុស្សខ្លួនមិនស្គាល់និងមិនខ្វល់
អ្នកមិនអាចបង្កើតទំនាក់ទំនងពិតប្រាកដជាមួយមនុស្សម្នាបានទេ ដរាបណាអ្នកនៅតែព្យាយាមធ្វើជារបស់ផ្សេងដែលមិនមែនខ្លួនអ្នក។ ចាប់ផ្តើមចេញពីទម្លាប់ដែលថតរូបស្អាតបំផុតមកផុស និងខ្ចីឡានអ្នកដទៃមកថត។ល។ អ្នកកាន់តែលែងមានទំនុកចិត្តលើសមត្ថភាពរបស់អ្នកក្នុងការធ្វើជាខ្លួនឯង។
អ្នកនឹងមានវិបត្តិផ្លូវចិត្តហើយធ្ងន់។ ចូររស់ជាខ្លួនឯងដោយវិធីសាស្ត្រ៖

១ ឱ្យតម្លៃលើអ្វីដែលជាលទ្ធផលពីដៃទទេ
ទោះតិចតួចក្តី មនុស្សយើងអាចធ្វើ់អំពើល្អបាន។ ភាពលេចធ្លោមិនមែនជាសុភមង្គលទេ វាជាសម្ពាធ ដែលមិនចាំបាច់ ហើយក៏មិនជួយអ្វីដល់អ្នកណាទំាងអស់។ មនុស្សដែលចេះកាន់តែច្រើន ដែលមានប្រយោជន៍ដល់សុខភាពមិនពូកែ ច្រណែននឹងរមែងមានគំនិតថ្មីៗច្រើនជាងអ្នកដែលមិនដែលសប្បាយចិត្តទោះរស់លើគំនរមាសពេជ្រ។
២ កសាងខ្លួនឯង
មួយជំហ៊ានហើយមួយជំហ៊ានទៀត អ្នកតែងតែរីកចម្រើន ។ ចូរជឿលើខ្លួនឯងឡើង។ នៅពេលអ្នកមានទំនុកចិត្តលើខ្លួនឯង អ្នកជ្រើសរើសយកខ្លួនឯង។ មនុស្សភាគច្រើនដែលខ្វះទំនុកចិត្តលើខ្លួនឯង ចូលចិត្តធ្វើឱ្យមនុស្សពេញចិត្តដោយមិនមែនជាខ្លួនគេពិតទេ។ ជាមួយខ្លួនឯង ជាមួយបំណងប្រាថ្នាមិនស្រមើស្រមៃ ជាមួយគំនិតគិតដ៏ជ្រាលជ្រៅ ជាមួយការកសាងគុណតម្លៃច្បាស់ ខំឱ្យដល់កម្រិតអ្នកនឹងសម្រេចគោលដៅ៕
ប្រែសម្រួល៖ Mr Tomorrow
ចុចអាន៖ សណ្ឋាគារប្រណីតគ្មានពីរ មួយយប់ ៨ ម៉ឺនដុល្លារអាមេរិក
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


