Connect with us

KPT+

មនុស្ស​ដែល​និយម​ធ្វើ់​«លេចធ្លោ»ដោយក្លែងក្លាយ ​ពិបាកកម្រិតណា?

បានផុស

នៅ

មនុស្ស​ខ្លះ ពេលនៅក្មេងមានទេពកោសល្យខ្លាំង​ អាចធ្វើគ្រប់យ៉ាងឆាប់រហ័សសឹងថា គ្រប់សកម្មភាពដែលទទួលបាន​ការចាប់អារម្មណ៍ខ្លាំង​ជាងក្មេងនានាដទៃដែលនៅជុំវិញខ្លួន។

សក្តានុពលនេះ​ធ្វើឱ្យ​ពួកគេនិយមការប្រកួតប្រជែងនិងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពាក្យថា «ឈ្នះ​» «លេខមួយ»​«ខ្លាំង» «អស្ចារ្ស» ។ល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេមានទម្លាប់ព្យាយាមធ្វើឱ្យបានល្អបំផុតនៅក្នុងហ្គេមនានា ហើយក៏ធ្វើឱ្យប្រាកដថាអ្នករាល់គ្នាបានដឹងអំពីភាព​អស្ចារ្សនេះ។  បរាជ័យ សម្រាប់មនុស្ស​បែបនេះ រមែងជាការខូចចិត្ត​ធ្ងន់ព្រោះគេ​ ធំមកជាមួយ​នឹង​ការ​ជឿជាក់ថា ខ្លួនឯងកើតមកសម្រាប់​តែ​ទទួលបានពាក្យ​ថា «ខ្ញុំពូកែជាងគេ»និង​ចង់«លេចធ្លោ»។

តាមពិត ការចង់នេះ គឺមកពីភាពទន់ខ្សោយ ដែលលាក់កំបាំង​និង​មិនចង់ត្រូវ​គេ​មើលងាយ។ល។ ប៉ុន្តែ​វាមិនមែនជាសញ្ញាពិត​ប្រាកដនៃមនុស្សលេចធ្លោឡើយ។

ធម្មតា មនុស្ស​លេចធ្លោ តែងតែមាន​មន្តស្នេហ៍ដោយ​ភាពរស់រវើក នៃជីវិត​របស់គេ​ដែល​អ្នកផ្សេងតាមមើលនឹងស្ងើចសរសើរស្រាប់ទៅហើយ។​ ចំណែកមនុស្ស​ដែលមិនមាន​លក្ខណៈសម្បត្តិលេចធ្លោទំាងនេះ​ទេ​ដែលខំប្រឹង​ខ្លួនឯងក្នុងការ​ធ្វើឱ្យវាលេចធ្លោឡើង។

ខាងក្រោមនេះ​ជាសញ្ញាណនៃបុគ្គលដែលខំប្រឹង​ធ្វើអាការៈខាងក្រៅ​ដើម្បីទទួលបានភាពលេចធ្លោ៖

១ ធ្វើពុតជាចេះ​នូវអ្វីដេលខ្លួនគ្រាន់តែដឹង

ធ្វើជាចេះភា្លម​នូវអ្វី​ដែល​ទើបនឹង Search ឃើញ​លើInternet ហើយ​យូរទៅ ក៏ធុញខ្លួនឯងព្រោះ​សូម្បីខ្លួនឯងក៏ដឹងដែរថា ខ្លួនបានតែនិយាយ​តែធ្វើមិនបាន។

២ សុភាពរាបសារ​តែសម្បកក្រៅ

ពោលពាក្យអរគុណ សូមទោសញឹកញាប់ តែមិនព្រម​ផ្លាស់ប្តូរការប្រព្រឹត្តិ។ ខំផ្គាប់ចិត្ត​មនុស្ស​ចំពោះមុខ ដើម្បីឱ្យគេ​សរសើរ ដោយមិនមាន​ភាពជាខ្លួនឯង ហើយ​កាលវិភាគពោរពេញទៅដោយសកម្មភាព ដែលអ្នកគិតថាមនុស្សផ្សេងទៀតចង់អោយអ្នកធ្វើ មិនមែន​ធ្វើចេញពីចិត្ត។

៣ ឱ្យតម្លៃ​លុយកាក់ យសសក្តិ

វាជារឿងធម្មតាសម្រាប់មនុស្សដែលនិយមលេចធ្លោ ដោយ​ងាយនឹងចំហរមាត់សរសើរអ្នកណាម្នាក់បើគ្រាន់តែ​គេនោះមានឡាន​តម្លៃ​ ៣០ ម៉ឺនដុល្លារ​ឬទទួលបានការតែងតំាំង​ងារធំដុំ។ ជារឿយៗពួកគេមិនខ្លាចក្នុងការសសៀរចូលទៅរក​ពួកអ្នកមាន​ប្រាក់មានអំណាច​ដោយខ្លួនគេ​ហើយបងហោះភាពស្និទ្ធស្នាលជាមួយ​សេដ្ឋីៗ លើបណ្តាញ​សង្គម។ ​ប្រសិនបើពួកគេជួយអ្នកដទៃ តែងតែថតទុក។

៤ ចូលចិត្ត​ឡើងឆាកនិយាយ និង​ទទួលបាន​ការសរសើរ

តាមពិតទៅ ការនិយាយជាសាធារណៈ គួរតែអំពី​អ្វីដែលអ្នកច្បាស់។ វាគួរតែទាក់ទងនឹងអាជីពអ្នកផ្ទាល់ ។ ​​ប៉ុន្តែមនុស្ស​ដែលចង់លេចធ្លោ មិនខ្វល់អំពី​អ្វី​ដែលត្រូវនិយាយទេ គេ​មិនសូវទទួល​ខុសត្រូវចំពោះវា​ ហើយ​ចង់ត្រឹម​បង្ហាញ​មុខ​សឹងគ្រប់វេទិកា​។

៥ ចង់បាន​សូម្បីLikesShareពីមនុស្ស​ខ្លួនមិនស្គាល់និងមិនខ្វល់

អ្នកមិនអាចបង្កើតទំនាក់ទំនងពិតប្រាកដជាមួយមនុស្សម្នា​បានទេ ដរាបណាអ្នកនៅតែ​ព្យាយាមធ្វើជារបស់ផ្សេង​ដែលមិនមែន​ខ្លួនអ្នក។ ចាប់ផ្តើមចេញពីទម្លាប់ដែលថតរូប​ស្អាតបំផុតមកផុស និងខ្ចីឡាន​អ្នកដទៃមកថត។ល។ អ្នកកាន់តែលែងមាន​ទំនុកចិត្តលើសមត្ថភាពរបស់អ្នកក្នុងការធ្វើជាខ្លួនឯង។

អ្នកនឹងមានវិបត្តិផ្លូវចិត្ត​ហើយ​ធ្ងន់។ ចូររស់ជាខ្លួនឯងដោយវិធីសាស្ត្រ៖

១ ឱ្យតម្លៃលើអ្វី​ដែលជាលទ្ធផលពីដៃទទេ

ទោះតិចតួចក្តី មនុស្ស​យើង​អាចធ្វើ់អំពើ​ល្អបាន។ ​ភាព​លេចធ្លោមិនមែន​ជាសុភមង្គលទេ វាជាសម្ពាធ ដែលមិនចាំបាច់ ហើយក៏​មិនជួយអ្វី​ដល់អ្នកណាទំាងអស់។ មនុស្សដែលចេះកាន់តែច្រើន ដែលមានប្រយោជន៍ដល់សុខភាពមិនពូកែ ច្រណែននឹងរមែងមានគំនិត​ថ្មីៗច្រើនជាងអ្នកដែលមិនដែលសប្បាយចិត្ត​ទោះរស់លើគំនរមាសពេជ្រ។

២ កសាងខ្លួនឯង

មួយជំហ៊ានហើយមួយជំហ៊ាន​ទៀត អ្នកតែងតែរីកចម្រើន ។​​ ចូរជឿលើខ្លួនឯងឡើង។ នៅពេលអ្នកមានទំនុកចិត្តលើខ្លួនឯង អ្នកជ្រើសរើសយកខ្លួនឯង។ មនុស្សភាគច្រើនដែលខ្វះទំនុកចិត្តលើខ្លួនឯង ចូលចិត្តធ្វើឱ្យមនុស្សពេញចិត្តដោយមិនមែនជាខ្លួនគេពិតទេ។ ជាមួយ​ខ្លួនឯង ជាមួយបំណងប្រាថ្នា​មិនស្រមើស្រមៃ ជាមួយ​គំនិតគិតដ៏ជ្រាលជ្រៅ ជាមួយការកសាង​គុណតម្លៃច្បាស់ ខំឱ្យដល់កម្រិតអ្នកនឹងសម្រេចគោលដៅ៕

ប្រែសម្រួល៖ Mr Tomorrow

ចុចអាន៖ សណ្ឋាគារ​ប្រណីត​គ្មានពីរ ​មួយយប់ ៨ ម៉ឺនដុល្លារអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា២ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម