មុនពេលប្រើសម្លៀកបំពាក់ពណ៌ក្រហម​ នារីៗគួរអាន​អត្ថបទនេះ​សិន – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

មុនពេលប្រើសម្លៀកបំពាក់ពណ៌ក្រហម​ នារីៗគួរអាន​អត្ថបទនេះ​សិន

Published

on

គេហទំព័រ psychologytoday បាន​វិភាគ​នៅក្នុងអត្ថបទមួយថា នារីដែល​ស្លៀកពណ៌ក្រហម រមែង​ទទួលបានការយកចិត្តទុកដាក់ពីភ្នែក​អ្នកផងជាងពណ៌ធម្មតា។

ម៉្លោះ​ហើយ ពេលនាង​ជ្រើសរើសស្លៀកពាក់ពណ៌នេះ ការសិក្សាស្រាវជ្រាវបង្ហាញថា មិនត្រឹមតែប៉ះពាល់ដល់របៀបដែលអ្នកដទៃ​មើ​លមក​យើងប៉ុណ្ណោះទេ ថែមទំាង​មានឥទ្ធិពលទៅលើរបៀបដែលពួកគេបកស្រាយអំពី​យើង។

មិនខ្វល់ថាគេគិតបែបណា?

អូខេ! ​តែបើអ្នកនៅអាន​គឺអ្នកនៅខ្វល់នៅឡើយ។

អ្នកស្រាវជ្រាវទទួលស្គាល់​យ៉ាងទូលំទូលាយថា ពណ៌មានឥទ្ធិពលយ៉ាងខ្លាំងទៅលើកាវាយតម្លៃ ចរិតមនុស្ស វាក៏​ប៉ះពាល់និងឥរិយាបទព្រមទំាង​អារម្មណ៍ ដូច្នេះ​ហើយ​បានជា​រៀបចំពិធីនានា ពណ៌ បានដើរតួនាទីយ៉ាងសំខាន់។

ពួកគេក៏បាន​កត់សម្គាល់ថែមទៀត​ដែរ​ថា ពណ៌ក្រហមមានឥទ្ធិពលពិសេសវាទៅលើមនុស្សដោយ​នៅពេលឃើញក្រហមគឺយើង​ត្រូវបាន ទាក់ទាញភ្លាម​ឱ្យសំចតមើលសិន រហូត​ដល់មាន​ បុរសខ្លះយល់់ថា ដែលនិយម​ប្រើសម្លៀកបំពាក់​​ពណ៌ក្រហម​ គឺ​ដើម្បីឱ្យមានភាពទាក់ទាញខាងភេទ។

ការសិក្សាមួយទៀតបានបង្ហាញថា នារីបម្រើការដែលពាក់អាវយឺតពណ៌ក្រហម ផ្ទុយពីពណ៌ផ្សេងទៀត រមែង​តែង​ទទួលបានជំនួយជាច្រើន ប៉ុន្តែជំនួយ​ទំាង​នោះបានតែខាង​ពីបុរសប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តី ការស្រាវជ្រាវនាពេលថ្មីៗនេះ ហាក់បរាជ័យក្នុងការភ្ជាប់រឿងចំណង់ភេទទៅនឹងពណ៌ក្រហម។ ការសិក្សាដោយ Peperkoorn et al នៅឆ្នាំ ២០១៨បានបរាជ័យក្នុងការស្វែងរកទំនាក់ទំនង​រវាង​ចំណង់ចំណូលចិត្តផ្លូវភេទក្នុងចំណោម​បុរសនៅពេលនារីស្លៀកពណ៌ក្រហម សឬខ្មៅ។ ទំនងមកពីបរិយាកាស​សង្គមប្តូរ គេ​បានចម្លើយមកវិញ​ថា វាមិនអាស្រ័យពណ៌​ទេ ពណ៌អ្វីក្តី បៃតង លឿង ​ខៀវ វាមាន​ឥទ្ធិពលជុំរុញទឹកចិត្ត​ទំាងអស់ពេលដែល​វាប្រើត្រូវមនុស្ស។

ទោះបី​យ៉ាងណា​ អ្នក​យល់យ៉ាងដូចម្តេច ចំពោះ​បុរសក្នុងវប្បធម៌​ខ្លះ​ដែលបានសន្មតថា នារីណាស្លៀកពាក់ក្រហមមានចេតនាផ្លូវភេទខ្ពស់ជាងនារី​ដែលស្លៀកប្រផេះឬខៀវ?

ប្រែសម្រួល៖ ចម្រើន តារា​

ចុចអាន៖ ​អ្នក​ច្នៃ​ម៉ូដ​ដ៏​ជោគជ័យ​ដែល​ធ្លាប់​មាន​ងារ​ជា​ព្រះ​នាង

ចុចអាន៖ ហេតុផល​ដែលគេចូលចិត្ត​ស្លៀកបែបនេះថតពេលទៅសមុទ្រ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម