រឿង ១០ យ៉ាងត្រូវដឹងមុនពេលទិញកាបូបប្រណីតជជុះ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

រឿង ១០ យ៉ាងត្រូវដឹងមុនពេលទិញកាបូបប្រណីតជជុះ

Published

on

១០. រង់ចាំដល់តម្លៃធ្លាក់ចុះពី៣០-៧០%នៃតម្លៃដើម

ក្នុងការទិញយក​កាបូបម៉ូដប្រណីតៗជជុះ​ អ្វីដែលត្រូវគិតជាមុនគឺតម្លៃ។ បើតម្លៃនៅតែខ្ពស់ គួរ​រង់ចាំសិន រហូតដល់ពេលចំណាយនៅសល់​ត្រឹមតែ ៧០ % តិចជាងនេះ​ប្រៀប​ធៀបទៅនឹង​តម្លៃដើម ។

៩. ចំណាយពេលដើម្បីស្វែងរកព័ត៌មាន

ជំហានដំបូងដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ គឺត្រូវធ្វើការស្វែងរកព័ត៌មានឱ្យបានច្រើន។ បើកមើលគេហទំព័រ​អ៊ិនធរណិតឱ្យបាន​ច្រើនស្វែងរកព័ត៌មានឱ្យបានគ្រប់គ្រាន់ មកផ្គូរផ្គង​ប្រៀបធៀបវា​ជាមួយម៉ាក​នានា​ដែល​ទើបចេញថ្មីផង។ ប្រ​សិន​បើ​ផលិត​ផលថ្មី​​មាន​តម្លៃ​ទាប​ជាង អ្នកគួរបោះបង់គំនិត​ដែលចង់​ទិញកាបូបជជុះនោះ ព្រោះទិញអាថ្មីមិនល្អជាងមួយទឹកដែរ?

៨. ​កាបូបខូចដែលប៉ះពាល់ដល់តម្លៃ

ប្រសិនបើអ្នកកំពុងរកទិញកាបូបប្រណីត ជជុះ ខ្លាច​គេ​យកបាត់ ហើយ​ខំរួសរាន់​ឲ្យបានមុនគេ ដោយពុំគិតពីស្លាក​ស្នាមប្រេះ ឬស្នាមដាច់ផ្សេងទៀត វាមិនមែនជាការសម្រេចចិត្ត​ត្រឹមត្រូវនោះទេ​។ ស្នាមអ្វីមួយ​តូច​ក៏​ធ្វើឱ្យ​តម្លៃប្រណិតរបស់​វាត្រូវបាត់បង់ដែរ។

៧. កំណត់អត្តសញ្ញាណកាបូបក្លែងក្លាយ

អ្វីដែលពិបាកបំផុតក្នុងការទិញកាបូបប្រណីតជជុះ គឺមិនដឹងថា​វា​ជា កាបូបក្លែងក្លាយឬពិត។ សូម្បីតែអ្នកជំនាញ ក៏អាចពេលខ្លះ​ត្រូវគេបោកបាន។ ទោះយ៉ាងណា​ក៏ដោយមានរឿងមួយចំនួន​ដែល KPT plus អាចរំលឹក​ជូន ឧទាហរណ៍ យើងត្រូវ​ពិនិត្យមើលមុន ដើម្បីចៀសវាង​ការបង់ប្រាក់រាប់ពាន់ដុល្លារ​ទៅ​លើផលិតផលក្លែងក្លាយឬសូម្បីតែកក់ទុកក៏មិនគួរ​ប្រញាប់ដែរ​។ គួរតែយកចិត្តទុកដាក់លើព័ត៌មានលម្អិត​អំពីផលិតផលដែលគេថតនោះសិន​ ហើយ​រុករកព័ត៌មាន​ពីកន្លែង​ផ្សេងៗ​ឲ្យបានល្អិតល្អន់ដូចជា អក្សរ​ស្លាកសញ្ញា និងលេខកូដកាលបរិច្ឆេទជាដើម។

៦.​​ ប្រភពរបស់​ទំនិញ

មានគេហទំព័ររាប់មិនអស់ដែលលក់កាបូបប្រណីត ហើយ​អះអាងថាសុទ្ធ។ ទោះយ៉ាងណា​យើង​ត្រូវ​តែ​ប្រយ័ត្នប្រយែងបំផុត មុនពេលកុម្ម៉ង់ទិញពីគេហទំព័រទាំងអស់នោះ។ ការតាមដាន comment ពីអ្នកទិញមុនៗ​ជារឿងល្អ។ ​ប្រភព និងវិសាលភាព​ក្រុមហ៊ុននោះត្រូវតែតាមដាន​មុនសម្រេចចិត្ត​។

៥. ពិនិត្យមើលកាបូបដោយផ្ទាល់

មាន​គេ​ហ​ទំព័រ​ខ្លះ​បញ្ជូន​កា​បូប​ឲ្យ​អតិ​ថិ​ជន​ពិនិត្យ​ដើម្បី​ផ្ដល់​ព័ត៌​មាន​ត្រឡប់ទៅវិញ ។ ដូច្នេះគួរ​និត្យដោយផ្ទាល់​សិន​ចាំ​សម្រេចចិត្តទិញ ​​បើមានឱកាស។ អ្នកជំនាញខ្លះនិយាយថា សូម្បីតែក្លិននៃ​កាបូបក៏អាចឲ្យសម្គាល់ពីបាន​ភាពក្លែងក្លាយឬពិតដែរ។

៤. ជ្រើសរើសម៉ាកយីហោ

ម៉ាក Chanel, Céline, Prada គឺជាផលិតផលប្រណីត ដែលរក្សាតម្លៃមិនចុះថយ​អស់​ជាច្រើន​ទសវត្សមកហើយ។ កាបូបម៉ាក Chanel Valentino, កាបូប Chloe Drew និងកាបូប Gucci គឺជាម៉ូដែលមានគុណភាព ទាំង​ផ្នែក​ពាណិជ្ជកម្ម និងសិល្បៈ។

៣. យកចិត្តទុកដាក់លើសម្ភារៈនិងវត្ថុធាតុដើម

អ្នកទិញត្រូវយកចិត្តទុកដាក់លើព័ត៌មានលម្អិតជាច្រើន រួមទាំងសម្ភារៈវត្ថុធាតុដើម ដែល​ត្រូវបាន​គេយក​មក​ប្រើ។ យោងតាមអ្នកជំនាញបាននិយាយថា “វត្ថុធាតុដើមស្បែក” ដែលមានភាពធន់ល្អ និងទឹកភ្លើង ជាចំណុចធំរបស់ប្រេនល្បីៗនានា។

២. ចំនួនមានកំណត់

ដូចដែលយើងបានលើកឡើងមកហើយ ម៉ាកល្បីៗគឺជាជម្រើសល្អបំផុត ព្រោះរក្សាតម្លៃដើមបានយូរ​ លក់តប៉ុន្មាន​ដងទៀតក៏បាន​។ កាបូបទាំងនោះច្រើនតែផលិតក្នុងចំនួនមានកំណត់ Limites Edition និង មនហុងស៊ុយតាមបែបតារាសាស្ត្រភ្ជាប់ជាមួយផង។ អ្នកប្រមូលទិញគ្រប់រូបកំពុងស្វែងរកវាដូច​តែយើង​ដែរ អ៊ីចឹងហើយ វាមានតិចតួចណាស់ដែលដាក់លក់បន្ត។

១.​ អ្នកជំនាញឯកទេសទើប​មើលដឹង

យើង​គួរតែចំណាយប្រាក់ទាក់ទងក្រុមហ៊ុនដែលមានជំនាញក្នុងការផ្ទៀងផ្ទាត់ផលិតផលប្រណីតសិន​ ព្រោះ​ប្រភពខ្លះបញ្ជាក់ថា ៩០% នៃកាបូបប្រណីតដែលលក់តាមអ៊ិនធរណេត​របស់​ជាក្លែងក្លាយ ។

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រេន​រោងចក្រ និងប្រេនលក់រាយ ខុសគ្នាអត់?

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ45 mins ago

ក្តៅៗ!! សង្គ្រោះបន្ទាន់ជាច្រើននាក់ នៅខេត្តកំពង់​ឆ្នាំង​ ដោយសារពុលស្រាស

ព័ត៌មានជាតិ1 hour ago

សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង

ជំនឿ2 hours ago

មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

ព័ត៌មានជាតិ2 hours ago

លោកស្រី កុយ ពិសី និង​នាយ​ឧ​ត្ត​ម សេនីយ៍ ខ្វាន់ ស៊ា​ម ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម

ព័ត៌មានជាតិ3 hours ago

លោក ហ៊ុន ម៉ា​នី ​៖​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន

ព័ត៌មានពេញនិយម