មនុស្សឆ្លាត​ជាច្រើននៅតែ​ចាញ់ការឆបោក Scam ទម្រាំ​យើង​ដែលនៅស្ទើរ? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

មនុស្សឆ្លាត​ជាច្រើននៅតែ​ចាញ់ការឆបោក Scam ទម្រាំ​យើង​ដែលនៅស្ទើរ?

Published

on

ជឿឬមិនជឿ ?ទោះបីយើង​គិតថាយើងឆ្លាតប៉ុណ្ណាក៏ដោយ ពេលណាមួយ​ដែលប្រហែសតែបន្តិច​យើង​អាច​នឹងត្រូវគេបោកប្រាស់បាន។

ព្រោះអ្វី?ព្រោះពួកអ្នកបោកប្រាស់​សម័យនេះ​ដែលហៅថា SCAM បានសិក្សាលម្អិត​ពីគំនិតមនុស្ស​ឆ្លាតមុនពេលពួកវាចេញ​យុទ្ធនាការម្តងៗ​គឺថ្មីរហូត។

ការបោកប្រាស់បែប SCAM ត្រូវបានបង្កើតឡើងដើម្បីបញ្ឆោតមនុស្សឱ្យលះបង់លុយឬព័ត៌មានផ្ទាល់ខ្លួនដើម្បីរឿងទុច្ចរិត ឧទាហរណ៍ បោកយកកុងធនាគារទៅផ្ទេរលុយ យកលេខយើង​ទៅជំរិតឬទិញទំនិញក្លែងក្លាយ​តម្លៃ​ខ្ពស់​កប់​ទិញសំបុត្រ​យន្តហោះ ទិញដី​ផ្ទះ ផ្ទេរហ៊ុន។ល។

ខណៈពេលដែលមនុស្សជាច្រើនគិតថា ការបោកប្រាស់បែប Scam ផ្តោតលើតែក្រុមជាក់លាក់ ដូចជា​អ្នកមាន ឬ​បុគ្គលិកធនាគារ​ឬ អ្នកកាសែត ឬ​អ្នកបម្រើការរាជការតែ KPT plus សូមផ្តាំ​ថា ការពិតនរណាក៏​អាចក្លាយជា​ជនរងគ្រោះ​នៃការបោកប្រាស់បានដែរ។ យើងទាំងអស់គ្នាអាចមានគ្រោះថ្នាក់ផ្នែកសុវត្ថិភាព​និង​ហិរញ្ញវត្ថុធ្ងន់ប្រសិនមិនមាន​ការប្រុងប្រៀង​នឹងទទួលព័ត៌មាន​ឱ្យបានទាន់ពេល។ អានអត្ថបទនេះចប់ អ្នកនឹង​ទទួលអារម្មណ៍ថាមាន​សុវត្ថិភាពឡើងវិញ។

លោក Richard Branson ជាកំពូល​ជំនួញអង់គ្លេសក៏ជា​អ្នកនិពន្ធនិងជាសប្បុរសជនម្ចាស់​ក្រុមហ៊ុនវឺដ្យីនគ្រុប​តាំង​ពីទសវត្សឆ្នាំ ១៩៧០ ដែលបច្ចុប្បន្នមានបុត្រសម្ព័នជាក្រុមហ៊ុនជាង ៤០០ ក្នុងវិស័យជាច្រើនមិនថា​អាកាសចរ​ ធនាគារ និង​អចលនទ្រព្យ។

សម្រាប់ការងារមនុស្សធម៌របស់គាត់បានក្លាយជាឥស្សរជនពិភពលោកដ៏លេចធ្លោ ហើយពីឆ្នាំ ២០០៧ គាត់ត្រូវបានគេដាក់ចូល​បញ្ជីមនុស្សដែលមានឥទ្ធិពលបំផុត ១០០ នាក់ក្នុងពិភពលោក​។ គាត់ខ្លួនឯងបាននិយាយប្រាប់ CNNMoney ថា មនុស្សជាច្រើនបានព្យាយាម Scam បន្លំលុយពីគាត់ ហើយកាលពី ២ ឆ្នាំមុន មានករណីជនទុច្ចរិតដែលទទួល​ជោគជ័យ​ក្នុងការ ​Scam លុយចំនួន ២ លានដុល្លារ​ពីមិត្តម្នាក់របស់គាត់ទៀត ។

ជននោះ ធ្វើពុតជាលោករីឆាតហើយបានសុំមិត្តរបស់គាត់ឱ្យផ្ទេរ​ ២ លានដុល្លារមកឱ្យភ្លាមៗ។ វាបាន​ឆ្លៀត​ពេលព័ត៌មាន​ព្យុះ Irma ដែលបានវាយប្រហារកោះរបស់លោករីឆាត​ក៏ទាក់ទង​ទៅ​មិត្តគាត់​ហើយបានសម្រេចភ្លាមៗ។ ​ពួកគេ​ស្ទាត់ជំនាញ​ពីភាសាអ្នកមាន និង​ដឹងគ្រប់កន្លុកកន្លៀតនៃ​ឥរិយាបថរស់នៅនៃមនុស្ស​ដែលគេចង់ Scam។ លោកថា​យើង​ឆា្លតយ៉ាងណា​គង់គេ​អាច​ធ្វើលើសយើងមួយជំហាន​មុនបាន។

ករណី Scam ដ៏ធំមួយកក្រើកពិភពលោក​ដែរនោះ គឺ​អ្នកបោកប្រាស់ជនជាតិនីហ្សេរីយ៉ាឈ្មោះ​ Emmanuel Nwude ដែល​ធ្លាប់បានលក់ព្រលានយន្តហោះក្លែងក្លាយ ទៅឱ្យធនាគារអន្តរជាតិដ៏ធំមួយក្នុងតម្លៃ ២៤២ លានដុល្លារអាមេរិក ហើយការបោកប្រាស់នេះ មិនត្រូវបានបំបែកបានរហូត​ដល់​ ៣ ឆ្នាំក្រោយ។

អ្នកដឹងអ្វីខ្លះ​ដែរជុំវិញការScam?

ប្រែសម្រួល៖ ចម្រើន តារា​

ចុចអាន៖ Alibaba​ កំពូលអ្នកឈានមុខលើផ្សារ អនឡាញ​ដោយហេតុផលប៉ុន្មាននេះ…

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានអន្ដរជាតិ12 mins ago

Breaking News! វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

ព័ត៌មានជាតិ44 mins ago

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

ព័ត៌មានជាតិ1 hour ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ1 hour ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានជាតិ1 hour ago

ពលរដ្ឋ​ដែល​សង្ស័យ​ខ្លួន​ជាប់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨វិច្ឆិកា ៩២នាក់​នៅ​បាត់​ដំបង ស្ម័គ្រ​ចិត្ត​មក​ធ្វើ​តេស្ត

ព័ត៌មានពេញនិយម