Connect with us

KPT+

​មហាសេដ្ឋី​ដែល​ធ្វើ​ការងារ​មនុស្ស​ធម៌​លើស​ហួស​ពី​អ្វី​ដែល​យើង​បាន​ដឹង

បានផុស

នៅ

​មហាសេដ្ឋី​ប្រាក់​លាន​មិន​មែន​សុទ្ធ​តែ​ជា​តួអង្គ​ព្រម​​បរិច្ចាគ​គ្រប់ៗ​គ្នា​ទាំងអស់​ ឬ​មាន​មូលនិធិ​នោះ​ឡើយ​ ប៉ុន្តែ​មហាសេដ្ឋី​ប៉ុន្មាន​រូប​ខាងក្រោម​នេះ ​បាន​លះបង់​តំណែង​ខ្ពស់​ៗ​ ហើយ​មក​ប្រើ​​ជីវិត​ក្នុង​ការងារ​​មនុស្សធម៌​ពេញទំហឹង៖

១. Chuck Feeney

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Feeney ទទួល​ជោគជ័យ​ក្នុង​ការ​បរិច្ចាគ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​លោក ​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​លេចធ្លោ​ពី​មហាសេដ្ឋី​ធម្មតា ​គឺ​​បាន​ជ្រើសរើស​ដើម្បី​រក្សា​ការ​បរិច្ចាគ​ទាំងអស់​ជា​ការ​សម្ងាត់។

មូលនិធិ Philanthropies អាត្លង់ទិច​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដែល​លោក​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៨២ និង​ជា​កន្លែង​ដែល​លោក​ប្រមូល​ទ្រព្យសម្បត្តិ​​ទាំងអស់​ទៅ​ទីនោះ។

លោក​ក៏​បាន​បង្ហើប​ប្រាប់ Forbes ថា​ លោក​បាន​ទុក​ប្រាក់​ចំនួន ២ លាន​ដុល្លារ​សម្រាប់​ការ​ចូល​និវត្តន៍​របស់​លោក ​និង​ភរិយា​តែ​ប៉ុណ្ណោះ។

២. Yu Pengnian

មហាសេដ្ឋី​អចលនទ្រព្យ​ចិន​ បាន​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំងអស់​ដែល​នៅ​សល់​របស់​ខ្លួន​ចំនួន ៥០០ លាន​ដុល្លារ​អាមេរិក​ដល់​មូលនិធិ​របស់​លោក​ ដើម្បី​ជួយ​ក្នុង​ការ​អប់រំ ​ការ​កសាង​ឡើង​វិញ​បន្ទាប់ពី​​រញ្ជួយ​ដី​នៅ ​ស៊ីឈួន ​ឆ្នាំ ២០០៨ និង​ចំណាយ​សម្រាប់​ប្រតិបត្តិការ​សម្រាប់​អ្នក​ដែល​រងគ្រោះ​ដោយ​ជំងឺ​ភ្នែក​ឡើង​បាយ។

លោក​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត​ខែ ​មេសា​ ឆ្នាំ ២០១០ ថា “ នេះ​ជា​អំណោយ​ចុងក្រោយ​របស់​ខ្ញុំ ខ្ញុំ​មិន​មាន​អ្វី​ត្រូវ​ផ្ដល់​ឲ្យ​ទៀត​ទេ” ។

៣. Kochouseph Chittilappilly

ក្នុង​​ឆ្នាំ ២០១១ មហាសេដ្ឋី​ឥណ្ឌា​រូប​នេះ ​បាន​ចូល​មន្ទីរពេទ្យ​ធ្វើការ​វះកាត់ ៤ ម៉ោង​ដើម្បី​យក​ក្រលៀន​របស់​លោក​ចេញ ​ហើយ​បរិច្ចាគ​ទៅ​ឲ្យ​អ្នក​​បើក​ឡាន​ដឹកទំនិញ​ដែល​មាន​ជំងឺ។

ចាប់តាំង​ពី​ធ្វើ​ទង្វើ​នៃ​ការ​ផ្ដល់​នោះ​មក​ មហាសេដ្ឋី​នេះ​ក៏​បាន​ប្រគល់​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី V-Guard Industries និង Wonderla Holidays ឲ្យ​កូនប្រុស​ពីរ​នាក់​របស់​លោក ​ដើម្បី​បាន​ផ្ដោត​លើ​ការ​ស្វែងរក​មនុស្ស​ធម៌​វិញ។

យោង​ទៅ​តាម​ទស្សនាវដ្ដី Forbes លោក​បាន​បង្កើត​មូលនិធិ  E K. Chittilappilly ដែល​អាច​បរិច្ចាគ​ប្រាក់​ចំណូល​និង​ភាគលាភ​ប្រចាំ​ឆ្នាំ​របស់​លោក​បាន។

៤. Nandan Nilekani

ក្នុង​ឆ្នាំ ២០១៧ ស្ថាបនិក​របស់  Infosys គឺ​លោក Nandan Nilekani និង​ភរិយា​ឈ្មោះ Rohini បាន​ចូលរួម​ក្នុង​យុទ្ធនាការ Giving Pledge ដែល​ជា​យុទ្ធនាការ​លើកទឹកចិត្ត​ដល់​អ្នក​មាន​បំផុត​នៅ​លើ​ពិភពលោក​ ដើម្បី​បរិច្ចាគ​ដល់​បុព្វហេតុ​មនុស្សធម៌​ផ្សេងៗ។ អ្នក​ទាំងពីរ​បាន​សន្យា​បរិច្ចាគ ៥០%​ នៃ​ទ្រព្យសម្បត្តិ​របស់​ពួកគេ។

យោង​តាម​សារព័ត៌មាន Business Today បាន​ឲ្យ​ដឹង​ថា ​Nilekani  បាន​បរិច្ចាគ​ប្រាក់​នា​ពេល​កន្លង​មក​ដោយ​ផ្ដល់​ថវិកា​ដើម្បី​សាងសង់​អាគារ​ស្នាក់នៅ IIT នៅ​ទីក្រុង Bombay ។  លោក​ក៏​បាន​សាងសង់​វិទ្យាស្ថាន​ឥណ្ឌា​សម្រាប់​ការ​តាំង​ទីលំនៅ​មនុស្ស​ ដើម្បី​ដោះស្រាយ​បញ្ហា​ទីក្រុង​នៅ​ឥណ្ឌា។

៥. Warren Buffett

កាល​ពី​ខែ​កក្កដា ​អ្នក​វិនិយោគ​មហាសេដ្ឋី​សន្សំសំចៃ​ បាន​បរិច្ចាគ​ភាគហ៊ុន​ចំនួន ២,៩ ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ក្រុមហ៊ុន Berkshire Hathaway ដែល​ជា​ក្រុមហ៊ុន​ដែល​កាន់កាប់​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន Dairy Queen ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​និង​ក្រុមហ៊ុន  Kraft Heinz ដល់​សប្បុរសជន​ចំនួន ៥ រួម​ទាំង​មូលនិធិ Gates ផង​ដែរ។

ជាមួយ​នឹង​អំណោយទាន​ដ៏​ខ្ពង់ខ្ពស់​នេះ​ ការ​បរិច្ចាគ​របស់​លោក​ឥឡូវ​នេះ​មាន​ចំនួន​ច្រើន​ជាង ៣៧ ពាន់​លាន​ដុល្លារ​ ចាប់​តាំង​ពី​ឆ្នាំ ២០០៦ ។

ក្នុង​នាម​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Giving Pledge លោក​បាន​ប្ដេជ្ញា​ផ្ដល់ ៩៩% នៃ​ទ្រព្យសម្បត្តិ​របស់​លោក​ ដល់​មូលនិធិ។

ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ត្រូវ​បាន Forbes ប៉ាន់ស្មាន​ថា​ មាន​ចំនួន ៨១,៧ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ថ្ងៃ​ទី ១៣ ខែ ​តុលា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖​scmp

ចុចអាន៖អ្នក​ច្នៃ​ម៉ូដ​ដ៏​ជោគជ័យ​ដែល​ធ្លាប់​មាន​ងារ​ជា​ព្រះ​នាង

ចុចអាន៖រឿងមួយដែលមហាសេដ្ឋីខ្លាចរអាបំផុត….

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម