Connect with us

KPT+

ស្អាត​ហើយ​ពូកែ​ទៀត! មក​ដឹង​ជីវិត​ពិត​របស់ Youtuber ចិនល្បី​ឈ្មោះ Li Ziqi

បានផុស

នៅ

អ្នកចូល​ចិត្ត​ការ​ទស្សនា​សង្គម Youtube ​ប្រាកដ​ជា​ស្គាល់​នារី​ដ៏​ស្រស់​ស្អាត​ជនជាតិ​ចិន​នាង Li Ziqi ដែល​ជា Youtuber កំពុង​ទទួល​បាន​ការ​ចាំ​អារម្មណ៍​ពី​អ្នក​ចូល​ចិត្ត​ប្រព័ន្ធ​សង្គមវីដេអូយក្សមួយនេះ។ ​​ល្បី​តាម​រយៈ​វីដេអូ​ធ្វើ​ម្ហូប​ សំលៀកបំពាក់ ​និង​គ្រឿង​សង្ហាររឹម​ផ្សេងៗ Li Ziqi បាន​ចាប់​ផ្ដើម​ធ្វើ​ជា Youtuber ចាប់​ពី​ឆ្នាំ ​២០១៧ ​នៅ​ពេល​ដែល​នាង​បាន​ត្រឡប់​ទៅ​ជនបទ​វិញ​ដើម្បី​ជួយ​យាយ​របស់​នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី​ ២១ ​ខែ​សីហា Li Ziqi បាន​បង្កើតគណនី Youtube ហើយបី​ថ្ងៃ​ក្រោយ​មក​នាង​បាន​បង្ហោះវីដេអូ​មួយ​ដែល​បាន​ធ្វើ​រ៉ូប​និង​យក​ទំពាំងបាយជូរ​ធ្វើ​ជា​ទឹក​ថ្នាំ​ជ្រលក់។ វីដេអូ​នោះ​ទទួល​បាន​ការ​ចូល​ទស្សនា​ចំនួន ​១០,៤​ លាន​ដង​ និង​ទទួល​បាន​ Like ២៥៤ ០០០ ​ក្នុង​រយៈ​ពេលពីរ​ឆ្នាំ។

នៅ​ថ្ងៃ​ទី ​២៤ ​ខែ​កញ្ញា ​ឆ្នាំ​២០១៨​ នាង​បាន​បង្ហោះវីដេអូ​មួយ​ដែល​បាន​យក​ឫស្សី​ដែល​បាន​ប្រមូល​មក​យក​ទៅ​ធ្វើ​ជា​គ្រឿង​សង្ហាររឹម​ដោយ​ខ្លួន​ឯង។ វីដេអូនោះមាន​ការ​ចូល​ទស្សនា​ជាង​ ៣០,១ ​លាន​ដង​និង​ការ​ Like ៧៨២ ០០០ ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។

នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ​ឆ្នាំ​២០១៩ ​នាង​បាន​បង្ហោះវីដេអូ​មួយ​ទៀត​ដែល​និយាយ​ពី​និទាឃៈរដូវ ដែល​វីដេអូ​នោះ​​ដាក់​ចំណង​ជើង​ថា “Peanut and melon seeds, dried meat, dried fruit, snowflake cake” ។ វីដេអូ​មួយ​នេះ​ទទួល​បាន​ការ​ចូល​ទស្សនា​ជាង ​៣៩,៣​លាន​ដង ​និង​ការ Like ៥៩៤ ០០០ ក្នុង​រយៈ​ពេល​១០​ខែ។

គិត​ត្រឹម​ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ នាង​ទទួល​បាន​ Subscriber ចំនួន ​៧,២៨ ​លាន​នាក់។ ចំណែក​ឯ Twitter មាន​ចំនួន​ ៩០០០ នាក់​និង​នៅ​លើ​ហ្វេសប៊ុក​មាន​ ២,៨ លាននាក់។

ខ្លះៗមុនចាប់ផ្ដើមជា YouTuber

Li Ziqi ​កើត​​ថ្ងៃ​ទី​៦ ​កក្កដា​ឆ្នាំ​១៩៩០ ​នៅ Pingwu, Mianyang, Sichuan ប្រទេស​ចិន​។ នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ​ឆ្នាំ​២០១៩ ​នាង​បាន​ធ្វើ​ការ​សម្ភាសន៍​ជា​មួយ Goldthread ដែល​ទទួល​បាន​ការ​ចូល​មើល​ដល់​ទៅ ​២ ​លាន​ដង​។ ក្នុង​ការ​សម្ភាសន៍​នាង​បាន​និយាយ​ពី​ភាព​លំបាក​ដែល​ជួប​ប្រទះ​ពេល​នាង​នៅ​តូច​ ដែលបាន​ជំរុញ​ឱ្យ Li Ziqi ចាក​ចេញ​ទៅ​រស់​នៅ​ទីក្រុង​ដើម្បី​ចិញ្ចឹម​ជីវិត។ ពេល​នៅ​ទីក្រុង Li Ziqi បាន​ធ្វើ​ការ​ជា​ឌីជេ ​អ្នក​រត់​តុ ​និង​ការងារ​ផ្សេងៗ​ទៀត​ រហូត​ដល់​ពេល​ជីតា​បាន​ស្លាប់ ​ទើប​នាង​ត្រឡប់​មក​រស់​នៅ​ជា​មួយ​​ជីដូន​​វិញ​ដើម្បី​មើល​ថែ​គាត់ ​ព្រមទាំងចាប់​ផ្ដើម​ជីវិត​ជា Youtuber ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ ​មហាសេដ្ឋី​ដែល​ធ្វើ​ការងារ​មនុស្ស​ធម៌​លើស​ហួស​ពី​អ្វី​ដែល​យើង​បាន​ដឹង

ចុចអាន៖ ក្បាច់គុន​កុងហ្វូ​​ដែល​កម្លាយ​ចេញ​ពី​ការ​ប្រយុទ្ធ​រវាង​សត្វ​ពស់​និង​ឥន្ទ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម