KPT+
ក្រុមហ៊ុនគ្រឿងក្រអូបណា ជាកំពូលយីហោនៅលើពិភពលោក ប្រចាំឆ្នាំ ២០២២?
តើលោកអ្នកដឹងទេថា ក្រុមហ៊ុនគ្រឿងក្រអូបណាខ្លះ បានឈរជាយីហោកំពូលនៅលើពិភពលោកឆ្នាំ ២០២២?
តោះ! ឥឡូវមកស្គាល់យីហោគ្រឿងក្រអូបកំពូលទាំង ៣ ដែលនាំមុខគេនៅលើពិភពលោក!
យីហោ L’Oréa

ជាក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំបំផុតមួយ និងជាយីហោផលិតផលថែរក្សាសម្ផស្សល្បីល្បាញនៅទូទាំងលើពិភពលោក។ L’Oréa ចាប់ផ្ដើមផលិតផលរបស់ខ្លួននៅក្នុងឧស្សាហកម្មគ្រឿងសម្អាងតាំងពីជាងមួយសតវត្សរ៍មុន នាឆ្នាំ ១៩០៩ ។
ផលិតផលរបស់ក្រុមហ៊ុនគ្រឿងសម្អាងយក្ខនេះរួមមាន ផលិតផលថែរក្សាស្បែក ថែរក្សាសក់ ផលិតការពារកម្ដៅថ្ងៃ និងគ្រឿងក្រអូបច្រើនទៀត។ ម៉ាកល្បីៗដែលចេញលក់ដោយ L’Oréa មានដូចជា L’Oréal Paris, Garnier, Maybelline New York និង SoftSheen ។
យីហោ Unilever

ក្រុមហ៊ុន Unilever ស្ថិតក្នុងចំណោមយីហោទំនិញប្រើប្រាស់ផ្ទាល់ខ្លួនធំជាងគេបំផុតនៅលើពិភពលោក។ ក្រុមហ៊ុននេះដើរតួក្នុងឧស្សាហកម្មគ្រឿងសម្អាងជាមួយនឹងម៉ាក និយមដូចជា Axe/Lynx, Dove, Lifebuoy, Pond’s, Close-Up, TRESemmé, Suave, Sunsilk, និង Vaseline។ល។ នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Unilever បានប្រកាសបង្កើតក្រុមហ៊ុនថ្មីរបស់ខ្លួន “យូនីលវើរគ្រឿងសម្អាងអន្តរជាតិ” ដើម្បីពង្រីកផលិតផលម៉ាកល្បីៗ និងយីហោគ្រឿងក្រអូបទូទាំងពិភពលោក។
យីហោ Estée Lauder

Estée Lauder ជាក្រុមហ៊ុនផលិត និងថែរក្សាស្បែកជាមួយគ្រឿងតែងមុខ គ្រឿងក្រអូប និងផលិតផលថែរក្សាសក់ឈានមុខគេមួយរបស់ពិភពលោក។ ក្រុមហ៊ុននេះមានផលិតផលចម្រុះជាង ២៥ម៉ាក ដែលបានលក់នៅក្នុង ១៥០ ប្រទេស។ ចាប់តាំងពីបង្កើតឡើងនៅទសវត្សឆ្នាំ ១៩៤០ ក្រុមហ៊ុនបានបន្សល់ទុកកេរ្តិ៍ឈ្មោះលើគ្រប់វិស័យនៃឧស្សាហកម្មសម្រស់។
សព្វថ្ងៃ Estée Lauder នៅតែឈរក្នុងទីផ្សារគ្រឿងសម្អាងខ្នាតអន្តរជាតិរហូតក្លាយជាក្រុមហ៊ុនមានប្រជាប្រិយបំផុតមួយនៅលើពិភពលោក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ technavio Blog
ចុចអាន៖ សារធាតុគីមីក្នុងគ្រឿងសម្អាង និងទឹកអប់ ជាមូលហេតុនាំឱ្យក្មេងស្រីឆាប់ពេញវ័យមុនអាយុ
ចុចអាន៖ ចំណុចសំខាន់ៗ៤មុនពេលចង់រកស៊ីផ្នែកគ្រឿងសម្អាងបានកាក់កប

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់