ក្រុមហ៊ុន​គ្រឿង​ក្រអូប​ណា ជា​កំពូល​យីហោ​នៅ​លើ​ពិភពលោក​ប្រចាំ​ឆ្នាំ ២០២០? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ក្រុមហ៊ុន​គ្រឿង​ក្រអូប​ណា ជា​កំពូល​យីហោ​នៅ​លើ​ពិភពលោក​ប្រចាំ​ឆ្នាំ ២០២០?

Published

on

តើ​លោក​អ្នក​ដឹង​ទេ​ថា ​ក្រុមហ៊ុន​គ្រឿងក្រអូប​ណាខ្លះ បាន​ឈរ​ជា​យីហោ​កំពូល​នៅ​លើ​ពិភពលោក​ឆ្នាំ ២០២០?

តោះ! ​ឥឡូវ​មក​ស្គាល់​យីហោ​គ្រឿងក្រអូប​កំពូល​ទាំង ៣ ដែល​នាំ​មុខ​គេ​នៅ​លើ​ពិភពលោក!

យីហោ L’aléal

ជា​ក្រុមហ៊ុន​គ្រឿងសម្អាង​ដ៏​ធំ​បំផុត​មួយ​និង​ជា​យីហោ​ផលិតផល​ថែរក្សា​សម្ផស្ស​ល្បីល្បាញ​នៅ​ទូទាំង​លើ​ពិភពលោក។ L’Oral ចាប់ផ្ដើម​ផលិតផល​របស់​ខ្លួន​នៅ​ក្នុង​ឧស្សាហកម្ម​គ្រឿងសម្អាង​តាំង​ពី​ជាង​មួយ​សត​វត្សរ៍​មុន នា​ឆ្នាំ ១៩០៩ ។

ផលិតផល​របស់​ក្រុមហ៊ុន​គ្រឿងសម្អាង​យក្ខ​នេះ​រួមមាន ផលិតផល​ថែរក្សា​ស្បែក ថែរក្សា​សក់ ផលិត ការពារ​កម្ដៅ​ថ្ងៃ និង​គ្រឿងក្រអូប​ច្រើន​ទៀត។ ម៉ាក​ល្បីៗ​ដែល​ចេញ​លក់​ដោយ L’Oral មាន​ដូចជា L’Oréal Paris, Garnier, Maybelline New York និង SoftSheen ។

យីហោ Unilever

ក្រុមហ៊ុន Unilever ស្ថិត​ក្នុង​ចំណោម​យីហោ​ទំនិញ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ ក្រុមហ៊ុន​នេះ​ដើរ​តួ​ក្នុង​ឧស្សាហកម្ម​គ្រឿងសម្អាង​ជាមួយ​នឹង​ម៉ាក និយម​ដូចជា Axe/Lynx, Dove, Lifebuoy, Pond’s, Close-Up, TRESemmé, Suave, Sunsilk, និង Vaseline។ នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Unilever បាន​ប្រកាស​បង្កើត​ក្រុមហ៊ុន​ថ្មី​របស់​ខ្លួន “យូនីលវើរ​គ្រឿងសម្អាង​អន្តរជាតិ” ដើម្បី​ពង្រីក​ផលិតផល​ម៉ាក​ល្បីៗ និង​យីហោ​គ្រឿងក្រអូប​ទូទាំង​ពិភពលោក។

យីហោ Estée Lauder

Estée Lauder ជា​ក្រុមហ៊ុន​ផលិត​និង​ថែរក្សា​ស្បែក​ជាមួយ​គ្រឿង​តែង​មុខ គ្រឿងក្រអូប​និង​ផលិតផល​ថែរក្សា​សក់​ឈាន​មុខ​គេ​មួយ​របស់​ពិភពលោក។ ក្រុមហ៊ុន​នេះ​មាន​ផលិតផល​ចម្រុះ​ជាង ២៥ ម៉ាក​ដែល​បាន​លក់​នៅ​ក្នុង ១៥០ ប្រទេស។ ចាប់តាំង​ពី​បង្កើត​ឡើង​នៅ​ទសវត្ស​ឆ្នាំ ១៩៤០ ក្រុមហ៊ុន​បាន​បន្សល់​ទុក​កេរ្តិ៍ឈ្មោះ​លើ​គ្រប់​វិស័យ​នៃ​ឧស្សាហកម្ម​សម្រស់។

សព្វថ្ងៃ Estée Lauder នៅ​តែ​ឈរ​ក្នុង​ទីផ្សារ​គ្រឿងសម្អាង​ខ្នាត​អន្តរជាតិ​រហូត​ក្លាយ​ជា​ក្រុមហ៊ុន​មាន​ប្រជាប្រិយ​បំផុត​មួយ​នៅ​លើ​ពិភពលោក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ technavio Blog

ចុចអាន៖ក្បាច់គុន​កុងហ្វូ​​ដែល​កម្លាយ​ចេញ​ពី​ការ​ប្រយុទ្ធ​រវាង​សត្វ​ពស់​និង​ឥន្ទ្រី​

ចុចអាន៖មនុស្សឆ្លាត​ជាច្រើននៅតែ​ចាញ់ការឆបោក Scam ទម្រាំ​យើង​ដែលនៅស្ទើរ?

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម