KPT+
សិក្សាពី Google ថាតើបណ្តាញនេះមានម៉ូឌែលរកស៊ីរបៀបណា?
Alphabet Inc ដែលត្រូវបានយើងស្គាល់ដោយឈ្មោះចាស់របស់ខ្លួនគឺ Google Inc (GOOGL) ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលត្រួតត្រាអាជីវកម្មមួយចំនួន រួមមានសេវាកម្មស្វែងរកនិងផ្សាយពាណិជ្ជកម្មតាមអ៊ិនធរណិតធំបំផុតនៅលើពិភពលោកដែលរួមមាន Google Search គេហទំព័រវីដេអូ streaming ពេញនិយម YouTube ក៏ដូចជាប្រតិបត្តិការទូរសព្ទចល័ត Android ។
ប្រព័ន្ធសេវាកម្មផ្ទុកនិងបណ្ដាក់ទុនទាំងនេះមានចំណុចរីកចម្រើនផ្សេងៗពីគ្នា។ ការពេញនិយមដ៏សម្បើមបានធ្វើឱ្យម៉ាស៊ីន Google ដែលស្វែងរកឯកសារតាមប្រព័ន្ធ internet សឹងតែក្លាយជាមកជាកិរិយាសព្ទពេញនិយមជំនួសឱ្យពាក្យ Search ។
ក្រុមហ៊ុននេះមានមូលដ្ឋាននៅរដ្ឋ California សហរដ្ឋអាមេរិក ដែលមានចរាចរណ៍ Search រាប់ពាន់លានក្នុងមួយថ្ងៃៗ ហើយការស្វែងរកជាង ៣.៥ ប៊ីលានដងត្រូវបានធ្វើឡើងក្នុងរវាង ២៤ម៉ោង។ ទោះបីជាការស្វែងរកនីមួយៗបង្កើតប្រាក់ចំណូលបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ Google ប៉ុន្តែជិត ៩០% នៃប្រាក់ចំណេញ និងប្រាក់ចំណូលរបស់ Google បានមកពីការស្វែងរក។
ប្រាក់ចំណេញ និងប្រាក់ចំណូលទាំងនេះផ្ដល់ថវិកាដល់គម្រោងដែល Google ក្លាយជាមជ្ឈមណ្ឌលរកប្រាក់ចំណេញនាពេលអនាគត។ Google មានក្រាហ្វិកថេរ គឺ១៥% នៃការស្វែងរកតាមអ៊ិនធរណិតនិង ៨៥ % ស្វែងរកតាមទូរសព្ទ។ លើសពីនេះទៀតការស្វែងរកតាម internet នៅតែបន្តរីកចម្រើន ព្រោះវាបានក្លាយជាផ្នែកសំខាន់មួយបន្ថែមទៀតនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅលើមូលដ្ឋានពិភពលោក។ តើ google រកបានចំណូលដោយរបៀបណា?
លើផ្សារហ៊ុន Google ទទួលបានជោគជ័យបំផុតនៅទសវត្សរ៍២១ ដោយតម្លៃបានហក់ឡើងពីជាង១ ដុល្លារអាមេរិកក្នុងមួយហ៊ុន កាលពីខែសីហាឆ្នាំ ២០០៤ ដល់ ៥០ ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩។
វិនិយោគិននៃក្រុមហ៊ុនទាំងអស់បានប្រមូលផ្ដុំគ្នាទៅទិញយកហ៊ុន Google ដែលជាបច្ច័យរុញបណ្តាញរុករកដ៏ធំបង្អស់នេះ ឱ្យទៅជាក្រុមហ៊ុនយក្ស ដែលមានតម្លៃទុនសរុប ៦៦០ ប៊ីលានដុល្លារ។
នៅឆ្នាំ ២០១៥ ក្រុមហ៊ុន Google បានបង្កើតក្រុមហ៊ុនកាន់កាប់ធំរបស់ខ្លួនដាក់ឈ្មោះថា Alphabet ដោយបានបង្រួបបង្រួមចំណែកទីផ្សាររបស់ខ្លួនជាមួយកម្មវិធីរុករក Chrome ព្រមទាំងប្រព័ន្ធប្រតិបត្តិការ Android ហើយបានអនុម័តយល់ព្រមចំណាយប្រាក់ឱ្យ Apple ធ្វើជាម៉ាស៊ីនស្វែងរកលំនាំដើមនៅលើឧបករណ៍ចល័តរប ស់ iPhone iPad ។ល៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ ស្អាតហើយពូកែទៀត! មកដឹងជីវិតពិតរបស់ Youtuber ចិនល្បីឈ្មោះ Li Ziqi
ចុចអាន៖ មនុស្សឆ្លាតជាច្រើននៅតែចាញ់ការឆបោក Scam ទម្រាំយើងដែលនៅស្ទើរ?
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង