៥ ជំហាន​គិតល្អិតល្អន់ មុន​ចង់​បើក​អាជីវកម្ម​ឡើងវិញ​ក្នុង​វិបត្តិកូវីដ – Kampuchea Thmey Daily
Connect with us

KPT+

៥ ជំហាន​គិតល្អិតល្អន់ មុន​ចង់​បើក​អាជីវកម្ម​ឡើងវិញ​ក្នុង​វិបត្តិកូវីដ

Published

on

ជា​រឿង​មួយ​ដែល​ពិបាកវិភាគណាស់ដែរ សម្រាប់បណ្តា​ម្ចាស់អាជីវកម្ម ​​ដែល​​ចង់​បើក​អាជីវកម្ម​ខ្លួនជាថ្មីដោយសុវត្ថិភាព និងយក​បុគ្គលិកមកវិញ។​

Kpt Plus នឹង​ណែនាំ​នៅ​គំរូ ៥ ជំហាន ​ដែល​ម្ចាស់​អាជីវកម្ម​នានាតែគួរពិចារណា៖

១. ពិនិត្យ​ឡើង​វិញ​នូវ​លំហូរ​សាច់ប្រាក់

ការ​គំរាម​កំហែង​ដោយរោគរាតត្បាត បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ព្យាករ​ត្រឹមត្រូវនូវលំហូរ​សាច់ប្រាក់​របស់​យើង។ មុន​ពេល​បើក​ហាង​វិញម្ដង​ទៀត​ត្រូវ ​ពិចារណា​ថា​ តើ​ប្រាក់​ចំណូល​ប៉ុន្មាន​ដែល​អាច​រំពឹង​ថា​ សម​ហេតុផល​នៅររយៈពេលពី ៣០ទៅ៦០ ថ្ងៃក្រោយ​ និង​រហូត​ដល់​ដំណាច់​ឆ្នាំ​ ហើយ​តើ​យើង​នឹង​ត្រូវ​ចំណាយ​ប៉ុន្មាន​ក្នុងរយៈ​ពេល​នេះ។ បន្ទាប់មក​ត្រូវ​គិត​ពិចារណា​ថា​ តើ​យើង​អាច​ទទួល​បាន​ប្រាក់​កម្ចី​ទ្រព្យសម្បត្តិ​អាជីវកម្ម​ ឬ​ធនធាន​ផ្ទាល់ខ្លួន​ ដើម្បី​គ្របដណ្ដប់​ទេ?

២. រក​មើល​ថា​បុគ្គលិកណាគួរហៅមកវិញ​

ដោយ​ផ្អែក​លើ​ឧស្សាហកម្ម​និងវិបត្តិ ​កម្លាំង​ពលកម្ម​មិន​អាច​នាំមកវិញម្តង​​ទាំងអស់វិញ​ភ្លាមៗ​ទេ។ វិធាន​នៃ​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម​ ការ​ដាក់​កម្រិត​លើ​ចំនួន​អតិថិជន​ នឹង​ជះឥទ្ធិពល​ដល់​យុទ្ធសាស្ត្រ​រកចំណូល​​ឡើងវិញ។

ហើយ​បើទោះបី​យើង​អាច​នាំ យក​ទាំងអស់​គ្នា​មក​វិញ​ក៏​ដោយ​ អាជីវកម្ម​ចាំបាច់​ត្រូវធានា​បាន​នូវ​និរន្តរភាពសិន ។

៣. មិន​​រើសអើង

នៅ​ពេល​សម្រេច​ថា បុគ្គលិក​ណា​ត្រូវ​​ត្រឡប់​មក​វិញមុន ត្រូវ​ប្រាកដ​ថា​យើង​មិនមែន​រើសដោយការរើសអើង​ពួកគេ​តាមស្រលាញ់ឬស្អប់ឡើយ។ត្រូវ​ប្រាកដ​ថា​រាល់​ជម្រើស​ដែល​ធ្វើ​គឺ​សម​ហេតុ​ផល​សម្រាប់​អាជីវកម្មមិនមែន​ផ្ទាល់ខ្លួន ។

៤. ក៏អាចគិត​តាម​រយៈ​ស្ថានភាព​គ្មាន​ការងារ​ធ្វើជាអទិភាព

នៅ​ពេល​នេះ​និយោជិក​កំពុងតែ​អត់​ការងារ​ធ្វើ​ច្រើន។ ចូរ​ធ្វើអ្វី​ដែល​យើង​អាច​ធ្វើ​បាន​ ដើម្បី​ទទួលយក​ពួកគេ​ តែមើលលើអ្នកខ្វះឱកាសជាមុន។

៥. បង្កើត​ផែនការ​ដើម្បី​រក្សា​សុវត្ថិភាព

មុន​ពេល​នាំ​មនុស្ស​មក​វិញ​ គិត​ឡើងវិញ​អំពី​ការិយាល័យ ​កន្លែង​ធ្វើការ​ និង​ប្រតិបត្តិការ​របស់​យើង​ដោយ​សុវត្ថិភាព​និង​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម ​បន្ទាប់មក​ស្វែងរក​មធ្យោបាយ​ច្នៃប្រឌិត​ដើម្បី​ដោះស្រាយ​តម្រូវការ​ទាំងនេះ។ ក្រុមហ៊ុន​ក៏​គួរ​តែ​មាន​ផែនការ​សម្រាប់​អនាម័យ​ទី​កន្លែង ​ធានា​ថា​គ្រប់គ្នា​បាន​ពាក់​ម៉ាស​នៅ​កន្លែង ​និង​តាមដាន​សីតុណ្ហភាព​របស់​និយោជិក។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖americanexpress

Click to comment

Leave a Reply

Your email address will not be published.

5 × three =

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ11 mins ago

កសិករ​ដាំ​ល្ហុង​លើ​ផ្ទៃដី​១​ហិកតា​ ទទួល​បាន​ផល​ចាប់ពី​២០​តោន​ទៅ​២៥​តោន

ព័ត៌មានជាតិ20 mins ago

ខែធ្នូ ឆ្នាំ​២០២០ ផលិតកម្ម​ចិញ្ចឹមសត្វ​ទាំង​ជា​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ឧស្សាហកម្ម​មាន​សន្ទុះ​កើនឡើង​ធៀប​នឹង​ឆ្នាំមុន

ព័ត៌មានជាតិ30 mins ago

ចង់​ដឹង​ទេតើ​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩​ និង ​ជំងឺ​ផ្តាសាយ​ មាន​លក្ខណៈ​ខុសគ្នា​ត្រង់​ណាខ្លះ

ព័ត៌មានជាតិ39 mins ago

ក្រសួង​អប់រំ​ បើក​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ជាដំបូង​នៅ កម្ពុជា

ព័ត៌មានជាតិ1 hour ago

នាយករដ្ឋមន្ត្រី​ដាក់​បញ្ជា​អោយ​បង្ហាញ​អត្តសញ្ញាណ​អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩

ព័ត៌មានពេញនិយម