យកឈ្នះលើភាពភ័យខ្លាចក្នុងជីវិត​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

យកឈ្នះលើភាពភ័យខ្លាចក្នុងជីវិត​

Published

on

កាលពីពេលថ្មីៗនេះ អ្នកស្រី Oprah Winfrey ដែលជាផលិតករកម្មវិធីទូរទស្សន៍ដ៏ល្បីមួយរបស់សហរដ្ឋអាមេរិកបានលើកឡើងនៅក្នុងការចុះផ្សាយសារព័ត៌មាន Forbes នូវរឿងសំខាន់ ៤ យ៉ាងដែលមនុស្សជោគជ័យតែងតែធ្វើដើម្បីយកឈ្នះលើភាពភ័យខ្លាចនៃការបរាជ័យរបស់ខ្លួន។

១) គ្រប់គ្រងអារម្មណ៍

រឿងមួយចំនួនដែលអាចកើតឡើង ប្រហែលមកពីចិត្តរបស់យើងមិនស្ងប់ក៏ថាបាន ព្រោះពេលណាដែលយើងចេះតែបន្លាចខ្លួន រឿងរ៉ាវនឹងកាន់តែច្របូកច្របល់ រហូតអាចធ្វើឱ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ដូច្នេះការគ្រប់គ្រងអារម្មណ៍ជារឿងទី១ដែលត្រូវធ្វើ មុនបញ្ហារីកកាន់តែធំ ព្រោះថាមានសតិនឹងនរទើបអាចប្រឈមនឹងវិបត្តិបាន។

២) ដឹងពីអ្វីដែលធ្វើឱ្យភ័យខ្លាច  

គ្រប់រឿងរ៉ាវទាំងអស់សុទ្ធតែមានដើមចមរបស់វា។ ប្រសិនបើយើងមានបញ្ហាដោះស្រាយមិនចេញ យើងត្រូវតែរកមូលហេតុដែលនាំឱ្យមានភាពតឹងតែងនោះ យើងប្រាកដជារកច្រកចេញឃើញមិនខាន។

៣) កំណត់ពីអ្វីដែលចង់បានពិតប្រាកដ

នៅពេលយើងភ័យខ្លាច វាអាចធ្វើឱ្យយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ ហើយអាចដឹងថាអ្វីដែលខ្លួនត្រូវការពិតប្រាកដ ។ វាអាចជាពេលមួយដែលឲ្យយើងរកឃើញសមត្ថភាពខ្លួនឯង ពេលនោះហើយយើងនឹងធ្វើអ្វីដោយមិនស្ទាក់ស្ទើរនូវអ្វីដែលជាខ្លួនឯង រីឯការភ័យខ្លាចក៏មិនអាចរារាំងចិត្តមិនឱ្យធ្វើវានោះដែរ។

៤) សម្រាកសិន បើគ្រប់គ្រងស្ថានការមិនទាន់បាន

គ្រប់បញ្ហាច្បាស់ណាស់ ថាមានច្រកចេញជានិច្ច គ្រាន់តែមិនអាចដោះស្រាយបានទាំងអស់ភ្លាមៗដូចសន្ទុះចិត្តមនុស្ស​យើង។ ហេតុនេះបើសុញគំនិត យើងគួរតែរកវេលាសម្រាកខ្លះសិន សម្រួលអារម្មណ៍ឲ្យធូរបន្តិច ចាំមកដោះស្រាយវាជាក្រោយទើបជាការល្អ ប៉ុន្តែកុំរត់គេចពីបញ្ហាឲ្យសោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

Click to comment

Leave a Reply

Your email address will not be published.

eight − 1 =

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ31 mins ago

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

ព័ត៌មានជាតិ48 mins ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ1 hour ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានជាតិ1 hour ago

ពលរដ្ឋ​ដែល​សង្ស័យ​ខ្លួន​ជាប់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨វិច្ឆិកា ៩២នាក់​នៅ​បាត់​ដំបង ស្ម័គ្រ​ចិត្ត​មក​ធ្វើ​តេស្ត

ព័ត៌មានអន្ដរជាតិ1 hour ago

ក្រុមហ៊ុន Moderna ដាក់ពាក្យសុំអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនជាបន្ទាន់ក្រោយការធ្វើតេស្តបង្ហាញប្រសិទ្ធភាពលើស៩៤ភាគរយ

ព័ត៌មានពេញនិយម