តាមពិតប្រវែងសក់ បង្ហាញពី​ចរិតលក្ខណៈទៀត? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

តាមពិតប្រវែងសក់ បង្ហាញពី​ចរិតលក្ខណៈទៀត?

Published

on

តាមពិត ប្រវែងសក់របស់មនុស្សស្រីដែលចូលចិត្តទុកឬកាត់ គឺអាចឆ្លុះបញ្ចាំងថានាងជាមនុស្សបែបណាបាន។

ដូច្នេះ ចង់ដឹងថា ចរិតនារីតាមប្រវែងសក់នោះបែបណា មកអានខាងក្រោមនេះ៖

មនុស្សស្រីសក់ខ្លីខ្លាំង (ម៉ូដដូចមនុស្សប្រុស)

ជាមនុស្សដែលមានទំនុកចិត្តខ្ពស់  ចូលចំណោមគេ និងមានភាពរីករាយជាប់ខ្លួនជានិច្ច។ នាងក៏ជាមនុស្សដែលរាប់អានជាមួយមនុស្សថ្មីៗបានងាយ និងលឿនបំផុត។ ចូលចិត្តធ្វើការដោយប្រើបញ្ញា និងដោះស្រាយបញ្ហាដោយសច្ចភាព និងមិនកម្អៀង។

មនុស្សស្រីសក់ខ្លី (ត្រឹម ក លើស្មា)

ជាមនុស្សចូលចិត្តនិយាយត្រង់ទៅត្រង់មក ទោះបីជាដឹងថា និយាយចេញមកប៉ះពាល់អ្នកស្តាប់ក៏ដោយ។ នាងចេះគ្រប់គ្រងជីវិតផ្ទាល់ខ្លួន និងជីវិតការងារបានយ៉ាងល្អ។  នារីសក់ខ្លី ក៏ជាមនុស្សមិនចេះភ័យខ្លាច មានរបៀបរបប ជាពិសេសចូលចិត្តសាកល្បងបទពិសោធន៍ថ្មីៗ។

មនុស្សស្រីសក់ប្រះស្មា

ជាមនុស្សដែលមានភាពសក្តិសមជានារីឥតខ្ចោះ មានភាពថ្លៃថ្នូរ រូបរាងបែបទាន់សម័យ និងមានសុជីវធម៌ខ្ពស់។ នាងចូលចិត្តនិយាយច្រើនបន្តិច ប៉ុន្តែមនុស្សជុំវិញស្រឡាញ់ចូលចិត្តនាងណាស់។ ជាមនុស្សស្រីដែលចូលចិត្តការប្រកួតប្រជែង បង្កើតគម្រោងថ្មីៗ ជាពិសេសជំនាញខាងរាប់អានមិត្តថ្មី និងរក្សាមិត្តភាពបានរឹងមាំ។

មនុស្សស្រីសក់វែងអន្លាយ

ជាមនុស្សដែលពោរពេញដោយការប្រុងប្រយ័ត្ន មានការអត់ធ្មត់ខ្ពស់ និងមានក្តីស្រមៃច្រើន។ ចំពោះរឿងស្នេហានាងមិនចូលចិត្តស្នេហាបែបផ្លេកបន្ទោរឡើយ និងស្រឡាញ់ស្មោះអស់ពីខ្លួន ប៉ុន្តែទាមទារច្រើនពីដៃគូបន្តិច។ ជាមនុស្សស្រីមានស្មារតីដ៏មោះមុត បើដាក់គោលដៅហើយ នាងនឹងធ្វើគ្រប់យ៉ាងឲ្យតែបានសម្រេច៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ ក្លិន​ទឹកអប់​អាច​ប្រាប់​ពី​និស្ស័យ​ពិត​នៃ​​មនុស្ស​ម្នាក់​ៗ​បាន

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម