Connect with us

KPT+

៥ កន្លែង​ជា​ឋានសួគ៌សម្រាប់អ្នកចូលចិត្តស្ករសូកូឡា

បានផុស

នៅ

បែលហ្ស៊ិក​គឺដូច​ប្រទេស Mecca ​អញ្ចឹង​ដែល​ជាកន្លែង​សម្រាប់អ្នកចូលចិត្តស្ករសូកូឡា។ ទោះបីជា​បច្ចុប្បន្ននេះ​សូកូឡា​របស់ប្រទេស​បែលហ្ស៊ិកបានដាក់​លក់ជុំវិញពិភពលោកក៏​ដោយពិតមែន ប៉ុន្តែវាមិន​ដូចជានៅប្រទេស​បែល​ហ្ស៊ិក​ផ្ទាល់នោះ​ឡើយ។ Kpt Plus ​សូមណែ​នាំ​ទីតាំង​ហាង​លក់​ស្ករ​សូកូឡា​ដ៏ល្បីនៅ​ឯប្រទេស​​បែល​ហ្ស៊ិក៖

១. WITTAMER: BRUSSELS

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​ដែល​យើង​បានទៅដល់ទីក្រុងព្រុចសែល ​កុំភ្លេច​ចូលទៅ​ហាង Wittamer ។ ហាងនេះទទួលបានចំ​ណាត់​ថ្នាក់ផ្កាយ៥ ក្នុងបញ្ជីរ Trip Advisor ចេញ​ពីអ្នក​ដំណើរ​ដែល​បានទៅដល់ទីនោះ​។ ហាងលក់ស្ករ​សូកូឡា​ដ៏​ល្បី​នេះ​មាន​ទីតាំង​នៅជិត Place du Grand Sablon ដែល​ជាពិភពនៃក្តី​ស្រមៃរបស់​អ្នកចូលចិត្តញ៉ាំ​​ស្ករ​សូកូឡា​ទាំងឡាយ។

២. BRUYERRE: BRUSSELS

ហាង Bruyerre ​បានបើកតាំងពីឆ្នាំ ១៩០៩ ​មកម្ល៉េះ ហើយបច្ចុប្បន្នហាងនេះ​បានរីកសាខារហូត ៣៨ ប្រទេស​ជុំវិញពិភពលោក។ អ្វីដែលធ្វើ​ឲ្យ​សូកូឡា​របស់ ​Bruyerre មានភាពខុសប្លែកពីម៉ាកសូកូឡាដទៃ គឺគេ​ចំណាយ​ពេល​ធ្វើនិងថែរក្សា​វា​រហូត​ដល់​៣​ខែ ​ជា​ពិសេស​ពួកគេ​និយាយថា ​មិន​បាន​ប្រើ​ប្រេង​ដូង​លាយ​ជាមួយ​នោះទេ​។

៣. YUZU: GHENT

​មនុស្ស​មួយចំនួន​និយាយ​ថា ​ទីក្រុង ​Ghent ​គឺប្រៀប​ដូចជា​ត្បូង​ដ៏មានតម្លៃ​នៅក្នុង​ប្រទេស​បែលហ្ស៊ិក​។ ទោះបីជាមានគេមើលឃើញថា នៅទីក្រុង Ghent ទាក់​ទាញភ្ញៀវទេសចរបានតិចជាងនៅទីក្រុង Brussels និង Bruges ក៏ដោយ តែ Ghent ក៏ទទួលបានការ​កោតសរសើរថាជាកន្លែង​លក់សូកូឡាដ៏​អស្ចារ្យពីអ្នក​ដំណើរ​មួយចំនួន។ ការផលិតសូកូឡាយីហោ YUZU នេះបានធ្វើការផលិតរួមជាមួយប្រទេសជប៉ុន និងតែងតែពិសោធន៍ជាមួយការកែប្រែរូបរាងថ្មី ខណៈដែលសូកូឡានេះមានគុណភាពខ្ពស់។

៤. GINKGO PATISSERIE: BRUSSELS

Ginkgo មិនមែនជាហាងលក់ស្ករសូកូឡាទេ ប៉ុន្តែគេបានដាក់លក់ជាមួយនិងហាងលក់នំរបស់ពួកគេ។ពួ កគេលក់ស្ករសូកូឡាអស់ទាំងនោះលាយជាមួយ​និង​​នំខេកធ្វើឲ្យភ្ញៀវទេសចរមានជម្រើសងាយស្រួលក្នុងការជ្រើសរើស។

៥. THE CHOCOLATE LINE: BRUGES

សម្រាប់អ្នកចូលចិត្តស្ករសូកូឡានិងចង់ភ្លក់រសជាតិប្លែកៗ ទីនោះគឺជាក្តីស្រមៃរបស់ពួកគេហើយ។ សូកូឡាយីហោនេះបានបម្លែងពីគ្រាប់សណ្តែកទៅជាសូកូឡាដ៏ឆ្ងាញ់នៅក្នុងរោងចក្រទីក្រុង BRUGES ។ យើងអាចបញ្ជារទិញស្ករសូកូឡាយីហោនេះនៅតាមអ៊ិនធរណិតក៏បានដែរ។

ប្រែសម្រួល៖ Blossom

ចុចអាន៖ តើ​ប្រទេសណាមួយ​ដែល​មាន​ពលរដ្ឋ​ឆ្លាតជាងគេបង្អស់ក្នុងលោក? អាមេរិក?​ចិន?​អត់ទេ…

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៩ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម