KPT+
ចង់បើកភោជនីយដ្ឋានខ្នាតតូចជោគជ័យអាចត្រៀម ៦ ចំណុចនេះ
ភោជនីយដ្ឋានខ្នាតតូច ឬអាហារដ្ឋាន កំពុងមានតម្រូវការកើនឡើងគ្រប់ទិសទី។ មនុស្សកាន់តែរវល់ ពួកគេឧស្សាហ៍ចេញញ៉ាំអាហារក្រៅញឹកញាប់ ដែលជាអំណោយផលល្អដល់អ្នកលក់អាហារទាំងខ្នាតធំនិងតូច។
ប្រសិនបើលោកអ្នកមានបំណងចង់រកស៊ី ដោយបើកភោជនីយដ្ឋានខ្នាតតូច សូមអត្ថបទនេះដើម្បីជាជំនួយសម្រាប់ត្រៀមខ្លួន!
១. រសជាតិអាហារ
គ្រប់ភោជនីយដ្ឋានដែលអាចជោគជ័យបាន លុះត្រាតែចុងភៅមានថ្វីដៃពូកែ ចម្អិនម្ហូបដែលត្រូវមាត់ភ្ញៀវភាគច្រើន ដោយចុងភៅនោះអាចជាម្ចាស់ផ្ទាល់ ឬជួលចុងភៅជំនាញណាម្នាក់មកជួយ។
២. អនាម័យល្អ
ទោះជាម្ហូបឆ្ងាញ់យ៉ាងណាក៏ដោយ បើអនាម័យមិនស្អាត អ្នកញ៉ាំប្រាកដជាចូលម្ដងហើយ លែងមកទៀត។ ការចម្អិនម្ហូបស្អាត បរិយាកាសក្នុងហាងល្អ និងមានអនាម័យក្នុងបន្ទប់ទឹក សុទ្ធតែជាចំណុចដែលភ្ញៀវកត់សម្គាល់ និងជាអ្វីដែលម្ចាស់ហាងត្រូវកែកុន។
៣. ស្គាល់រសនិយមអតិថិជន
ហាងអាហារទទួលបានការគាំទ្រ ត្រូវចេះកែច្នែមុខម្ហូបថ្មីៗបន្ថែម ហើយជម្រុះចោលនូវមុខម្ហូបចាស់ៗដែលមិនសូវមានការចូលចិត្ត។ ត្រូវស្វែងយល់ពីរសនិយមអតិថិជន រួចយកមកកែច្នៃមកធ្វើជាមុខម្ហូបរបស់ហាង។
៤. ទីតាំងភោជនីយដ្ឋាន
ទីតាំងហាង ក៏ជាចំណុចសំខាន់ដែរ ព្រោះបើរកកន្លែងបាននៅទីប្រជុំជនរឹតតែអំណោយផលល្អ។ ប៉ុន្តែក៏ត្រូវមើលដែរថា ភោជនីយដ្ឋានថ្មីមានគូប្រកួតប្រជែងក្បែរគ្នាច្រើនដែរឬអត់ ដើម្បីត្រៀមខ្លួនរៀបចំហាងដែលអាចប្រណាំងប្រជែងជាមួយដៃគូ។
៥. សម្ភារៈប្រើប្រាស់ល្អ
បើសម្រេចថា ចង់រកស៊ីបើកហាងមួយទៅហើយ គួរហ៊ានចំណាយប្រាក់ខ្លះទៅលើសម្ភារៈប្រើប្រាស់មានគុណភាពល្អដូចជា សម ស្លាបព្រា ចង្កឹះ ចាន ទឹកម្ទេស ទឹកស៊ីអ៊ីវ គ្រឿងទេសជាដើម សម្រាប់ឲ្យភ្ញៀវមានទំនុកចិត្ត។
៦. ប្រព័ន្ធគ្រប់គ្រង
ភោជនីយដ្ឋានជោគជ័យបាន ត្រូវការចំណែកសំខាន់មួយទៀតនោះគឺ ប្រព័ន្ធគ្រប់គ្រងច្បាស់លាស់។ ប្រព័ន្ធគ្រប់គ្រងល្អត្រូវគិតគូរលើការសេវាកម្មបម្រើភ្ញៀវ ភាររបស់បុគ្គលិក និងចំណាយ-ចំណូលហិរញ្ញវត្ថុ ។ល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNBC
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ចរាចរណ៍១ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើទីក្រុងណា ស្ទះចរាចរណ៍ខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍?