Connect with us

KPT+

ចង់ក្លាយ​ជា​អ្នក​ស្ដាប់​ដ៏​សកម្ម​មួយ​រូប​ពង្រឹងជំនាញទំនាក់ទំនង?

បានផុស

នៅ

ការ​ស្ដាប់​​ជា​ជំនាញ​ចាំបាច់​មួយ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង ​ដែល​តម្រូវ​ឲ្យ​អ្នកចូលរួម​សន្ទនា​ផ្ដោត​អារម្មណ៍​យកចិត្តទុកដាក់ ​និង​ឆ្លើយ​នូវ​អ្វី​ដែល​គេ​កំពុង​និយាយ។

ប្រសិនបើ​យើង​មិន​ដែល​យកចិត្តទុកដាក់​ចំពោះ​អ្វី​ដែល​ចៅហ្វាយ​កំពុង​តែ​និយាយ ​ឬ​កូនៗរបស់​យើង​និយាយ​ តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងម៉េច​ចំពោះ​យើង? ពេល​យើង​មិន​ស្ដាប់ ​យើង​បាន​បង្កើត​គំរូ​មួយ​ដែល​មិន​អាច​ជឿ​ទុក​ចិត្ត​បាន ​ចំពោះ​ពួកគេ​ទៅ​ហើយ។

៦ ឃ្លា​នេះ​នឹង​បង្ហាញ​ការ​ស្ដាប់​យ៉ាង​​សកម្ម​ ទៅ​មនុស្ស​ផ្សេង និង​ក្លាយ​ជាអ្នក​យល់ចិត្ត​ដៃគូ​សន្ទនាថែមទៀត៖

១. តើ​អ្នក​ចង់​មានន័យថា? ខ្ញុំ​មិន​ច្បាស់​ទេ​ តើ​អាច​ប្រាប់​ខ្ញុំ​បន្ថែម​ទៀត​អំពី​រឿង​នោះ​ទេ? “

ធ្លាប់​មាន​អារម្មណ៍​ស្ដាប់​គេ​និយាយ​ តែ​មិន​សូវ​ច្បាស់​ឬ​មិន​យល់​ដែរ​ទេ។ នោះ​ហើយ​ជា​មូលហេតុ​សំខាន់​ដើម្បី​ឲ្យ​ប្រាកដ​ថា​ យើង​កំពុង​ទទួល​បាន​នូវ​រឿងរ៉ាវ​ពេញ​ទី​​ពី​មនុស្ស​ដែល​យើង​កំពុង​ស្ដាប់ ​និង​យល់​ឲ្យ​បាន​ត្រឹមត្រូវ។

ការ​ស្នើសុំ​ការ​បញ្ជាក់​​មិន​ត្រឹម​តែ​ជា​ការ​លើកទឹកចិត្ត​នៅ​ព័ត៌មាន​លំអិត​បន្ថែម​ពី​មនុស្ស​នោះ​ទេ​ ប៉ុន្តែ​យើង​ក៏​ត្រូវ​ប្រាកដ​ថា ​យើង​បាន​លឺ​ច្បាស់​ៗ​ពី​ពួកគេ​ដែរ។

ស្ដាប់​ទៅ​ដូច​ជា អ្វី​ដែល​ខ្ញុំ​កំពុង​លឺ​គឺ ?

ឃ្លា​នេះ​គឺ​ជា​ឃ្លា​មួយ​ទៀត​ដែល​ជួយ​ផ្ដល់​ការ​បំភ្លឺ​ ដោយ​បង្ហាញ​ការ​យល់ចិត្ត​រវាង​យើង​និង​អ្នក​និយាយ។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​នឹង​ចំណុច​មួយ​នេះ​ ហើយ​ត្រូវ​ប្រាកដ​ថា​យើង​មិន​ប្រាប់​ភាគី​របស់​យើង​ពី​អារម្មណ៍​របស់​គេ​ទេ។ ផ្ទុយទៅវិញ ​ត្រូវ​បង្ហាញ​ពី​របៀប​ដែល​យើង​បកស្រាយ​អារម្មណ៍​របស់​ដៃគូ​សន្ទនាមក​វិញ។

មែន​ឬ?” តើមានន័យយ៉ាងម៉េច?”

ឃ្លា​នេះ​គឺ​ជា​ពាក្យ​មួយ​ដែល​ជួយ​បង្ហាញ​ការ​លើកទឹកចិត្ត​ ក្នុង​អំឡុង​ពេល​សន្ទនា។ ឃ្លា​នេះ​ជួយ​រំលឹក​ដល់​អ្នក​ដែល​និយាយ ​ថាយើង​កំពុង​យកចិត្តទុកដាក់ ​ដោយ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បកស្រាយ​លម្អិត​ អំពី​អ្វី​ដែល​ពួកគេ​បាន​និយាយ​មក​កាន់​យើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា…”

នេះ​ជា​ប្រយោគ​មួយ​ទៀត​ដែល​បង្ហាញ​ថា ​យើង​ពិត​ជា​បាន​យកចិត្តទុកដាក់​ចំពោះ​ដៃគូ​បាន​ពិតមែន។ ដោយ​ចង្អុល​បង្ហាញ​ការ​សង្កេត​របស់​យើង​អំពី​អាកប្បកិរិយា​ ឬ​ទំនោរ​របស់​នរណា​ម្នាក់​នៅ​ពេល​គេ​កំពុង​និយាយ​ យើង​មិន​ត្រឹម​តែ​ស្រូប​យក​សំដី​របស់​ដៃគូ​ទាំងស្រុង​នោះ​ទេ តែ​យើង​ក៏​កំពុង​ពិចារណា​ការ​ប្រាស្រ័យ​ទាក់ទង ​មិន​មែន​ជា​ពាក្យសំដី​ផង​ដែរ។

ទាំង​នេះ​គឺ​ជា​ចំណុច​សំខាន់​ដែល​ខ្ញុំ​បាន​លឺ​ថា​អ្នកបាន​ធ្វើ​កន្លង​មក

វិធីសាស្ត្រ​មួយ​ទៀត​នៃ​ការ​ស្ដាប់​សកម្ម​គឺ​ការ​ឆែក​ជាមួយ​ភាគី​យើង​ ដើម្បី​សង្ខេប​នូវ​អ្វី​ដែល​យើង​បាន​លឺ​ពី​ពួកគេ។ ដោយ​ការ​និយាយ​ឡើង​វិញ​នូវ​អ្វី​មួយ​ដល់​មនុស្ស​ដែល​យើង​កំពុង​ស្ដាប់។

គន្លឹះ​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ថា​យើង​បាន​យកចិត្តទុកដាក់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​យើង​ក៏បាន​យល់​ពី​អត្ថន័យ​របស់​គេ​ ហើយ​បាន​លឺ​ពួកគេ​និយាយ​បាន​ល្អ​ថែមទៀត។

ការ​ស្ដាប់​សកម្ម​មិន​ត្រឹម​តែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ដៃគូ​សន្ទនា​របស់​យើង​ប៉ុណ្ណោះ​ទេ ​យើង​ក៏​អាច​ទទួល​បាន​ពី​វា​ច្រើន​ថែម​ទៀត​ផង។

អនុវត្ត​វិធី​នេះ ​យើង​មិន​ខកខាន​ទទួល​បាន​ព័ត៌មាន​លំអិត​សំខាន់ៗ​ ក្នុង​ការ​ផ្ដោត​អារម្មណ៍​សម្រាប់​កិច្ចការ​សំខាន់​ណាមួយ​ ហើយ​អាច​ជួយ​យើង​ឲ្យ​ក្លាយ​ជា​អ្នក​ស្ដាប់​សកម្ម​និង​យល់ចិត្ត​ដៃគូ​សន្ទនាលើសមុនថែមទៀត៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ប្រភព៖ blog.hubspot

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម