Connect with us

KPT+

​ក្លិន​ទឹកអប់​អាច​ប្រាប់​ពី​និស្ស័យ​ពិត​នៃ​​មនុស្ស​ម្នាក់​ៗ​បាន

បានផុស

នៅ

ទឹកអប់​ ​ប្រើ​សម្រាប់​លុបបំបាត់​ក្លិន​មិន​ល្អ​នៅ​ជាប់​ខ្លួន​ប្រាណ​បង្កើន​ភាព​ទាក់ទាញ បង្កើត​អារម្មណ៍​ល្អ​ដល់​សាមីខ្លួន  ​ ​ ​មិន​តែ​ប៉ុណ្ណោះ​មាន​ការ​សិក្សាស្រាវជ្រាវ​ឃើញ​ថា​ ​តាមរយៈ​ក្លិន​ទឹកអប់​នីមួយៗ ដែល​យើង​ចូលចិត្ត​​​អាច​ប្រាប់​ពី​និស្ស័យ​​នៃ​មនុស្ស​ម្នាក់ៗ​បាន​ផង។

ខាងក្រោម​នេះ ​ជា​ការ​សម្គាល់​ពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​​ក្នុង​ការ​ប្រើប្រាស់​ទឹកអប់​ទៅតាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួកគេ៖

ក្លិន​វ៉ានីឡា ផ្កា​ម្លិះ​ ​ស្ករគ្រាប់​ ​សូកូឡា​ ​ឬ​ក្លិន​ផ្អែម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​មនុស្ស​មាន​ភាព​សប្បាយ​រីករាយ​ ​ ​និង​មាន​រស​និយម​​ខ្ពស់​ក្នុង​របៀប​រស់នៅ។​ ​ប្រសិនបើ​ឲ្យ​ពួកគេ​រៀបចំ​កម្មវិធី​ជប់លៀង​ ​ឬ​កម្មវិធី​ផ្សេងៗ​ ​ ​ច្បាស់​ជា​ធ្វើ​ឲ្យ​ភ្ញៀវ​ពេញ​ចិត្ត​មិន​ខក​បំណង​ឡើយ។ ​ដោយសារ​ពួកគេ​មាន​គំនិត​ថ្មីៗ​ ​និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ​ ទើប​ពួកគេ​និយម​ធ្វើ​​អ្វី​​ប្លែកៗ​ជានិច្ច។​ ​នៅ​ក្នុង​វិស័យ​ការងារ​ ​ភាគច្រើន​នៃ​អ្នក​ចូលចិត្ត​ក្លិន​វ៉ានីឡា​ ​ជា​មនុស្ស​ស្វាហាប់​ ​រហ័សរហួន​ ​និង​រប៉ិលរប៉ូច​។​

ក្លិន​ក្រូចឆ្មារ រាង​ហឹរ ឬ​ក្លិន​ប្រហើរ

ជា​ប្រភេទ​មនុស្ស​ដែល​មានការ​ផ្ដោត​អារម្មណ៍​ខ្លាំង​នៅ​ពេល​គេ​ធ្វើអ្វី​មួយ​ ​ពោល​គឺ​ផ្ចិត​ផ្ចង់​ក្នុង​ការងារ​។ ​ក្រុម​មនុស្ស​និយម​ក្លិន​នេះ ​ភាគ​ច្រើន​ជា​មេដឹកនាំ​គេ។ ម្យ៉ាងទៀត​ពួកគេ​មាន​មហិច្ឆតា​តា​ខ្ពស់​ក្នុង​ការ​សម្រេច​បំណង​ឲ្យខាន​តែ​បាន។​ ពួកគេ​ក៏​ជា​មនុស្ស​ដែល​មិនសូវ​ចូលចិត្ត​លេងសើច​ច្រើន​ ​និយាយ​ម៉ាត់ៗ​ត្រង់ៗ​ច្បាស់ៗ និង​មិនសូវ​បត់បែន​ច្រើន។​ ​មិន​តែ​ប៉ុណ្ណោះ​ពួកគេ​ជា​បុគ្គល​​លេចធ្លោ​ខ្លាំង​នៅកន្លែង​រស់នៅ​ឬ​នៅ​កន្លែង​ធ្វើការ​ផង​ដែរ។​

ក្លិន​ផ្កា​កុលាប​ ​និង​ប្រហើរ​ឈ្ងុយ​តិចៗ

ជា​មនុស្ស​ដែល​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ​មិន​ថា​ពេល​ធ្វើ​ការ​ ​ការ​និយាយ​ស្ដី​ ​ឬ​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​នោះ​ទេ។​ ​ពួក​គេ​មាន​ការ​គិតគូរ​បាន​វែងឆ្ងាយ​ ​គិត​មុន​បាន​ធ្វើ​តាម​ក្រោយ។​ ​​ហេតុ​នេះ​​បាន​ជា​ពួក​គេ​មាន​ការ​សម្រេច​ចិត្ត​ខ្ពស់​ ​មួយ​ដឹង​មួយ​ ​មិន​វៀច​វេរ​ ​ឬ​លម្អៀង​ទៅ​ខាងណា​ឡើយ ប៉ុន្តែ​ពួកគេ​ជាមនុស្ស​ឆាប់​ភ្លេច។​ ​

ក្លិន​ផ្កា​ឡាវេន​ឌ័រ

ជា​ប្រភេទ​មនុស្ស​រួសរាយ​រាក់ទាក់​។​ ​ពួកគេ​ទៅណាមកណា​រមែងតែ​ង​មាន​មនុស្ស​រាប់អាន​ច្រើន​។​ ​ជា​បុគ្គល​មាន​មិត្តភ័ក្ដិ​ច្រើន​ ​និង​មាន​បណ្ដាញ​គ្រប់ទិសទី​។​ ​ជា​អ្នកចូលចិត្ត​ធ្វើការ​ជា​ក្រុម​ ហើយ​មិន​ចូលចិត្ត​ភាព​ឯកោ​និង​គិត​ច្រើន​ទេ​។​ ​ពួកគេ​ក៏​មាន​ចំណង់​ផ្លូវ​ភេទ​ខ្ពស់ ​និង​ជា​មនុស្ស​ដែល​ដែល​ចូលចិត្ត​ភាព​សប្បាយ​រីករាយ​ជា​ជាង​យក​ទុក្ខ​ដាក់​ខ្លួន។​

​ក្លិន​ផ្លែឈើ​ ​ផ្លែ​ប៉ោម​ ​និង​ផ្លែ​ប័ររី​

ជា​​មនុស្ស​ឆាប់​ខឹង​ ​ហើយក៏​ឆាប់​បាត់​ទៅវិញ។​ ​មិន​ចូលចិត្ត​និយាយ​លេង​ច្រើន​ ​មិន​ចូលចិត្ត​ឲ្យ​គេ​មក​រំខាន​ ​ហើយ​ជានិច្ចកាល​ពួកគេ​ចូលចិត្ត​ឲ្យ​អ្នក​ដទៃ​សម្រប​តាម​ខ្លួន​​ និង​ពូកែ​ខាង​តែ​បញ្ជា​គេ​។ ​ប្រសិនបើ​នរណា​ម្នាក់​ធ្វើអ្វី​មួយ​មិន​សម​ដូច​បំណង​ទេ​នោះ​ ​ពួកគេ​នឹង​ខឹង​ច្រឡោត​ជាក់​ជា​មិន​ខាន​ ​ប៉ុន្តែ​ពួកគេ​ជា​មនុស្ស​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​ ​ឬ​ធ្វើអ្វី​មួយ​ ​មិន​រារែក​ ​និង​មិន​ខ្ជិល​ច្រអូស​ឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Vision Times

ចុចអាន៖ចង់ក្លាយ​ជា​អ្នក​ស្ដាប់​ដ៏​សកម្ម​មួយ​រូប​ពង្រឹងជំនាញទំនាក់ទំនង?

ចុចអាន៖តែបៃតងពិត មិនឆុងចេញពណ៌បៃតងទេ ព្រោះថា…..

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ីស្រាអែល ថា នឹងមិនដកទ័ពចេញពីហ្កាហ្សាឡើយ ដរាបណាខ្លួនមិនទាន់ទទួលជ័យជម្នះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុម​ប្រដាប់អាវុធ​ក្នុង​រដ្ឋកា​រ៉ែ​ន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​ ​បណ្តាលឱ្យ​ស្លាប់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ីតាលី រកឃើញថា កម្មវិធី ChatGPT កំពុងបំពានច្បាប់ការពារទិន្នន័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេច ពិន​ សែម ស្នើឱ្យគ្រប់ភាគីប្រើបណ្ដាញសង្គមជាប្រយោជន៍សាសនា និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម