Connect with us

KPT+

ចង់​ក្លាយ​ជា​សេដ្ឋី​ត្រឹម​វ័យ ៤០ ឆ្នាំ អាន​យុទ្ធសាស្ត្រ​ដែល​អាច​ទៅ​រួច​ទាំងនេះ

បានផុស

នៅ

តើ​យើង​អាចក្លាយជាសេដ្ឋីយ៉ាងដូចម្តេចបាន? បើ​យើង​មិន​ចង់​រង់ចាំ​រហូតដល់អាយុចាស់ ហើយ​ចង់​ក្លាយ​ជា​សេដ្ឋី​នៅ​វ័យក្មេង យើង​អាច​ធ្វើអ្វី​បានខ្លះ?

ទីនេះ KPT Plus មានយុទ្ធសាស្រ្តខ្លះៗដែលអាចទៅរួចក្នុងការក្លាយជាសេដ្ឋីត្រឹមអាយុ ៤០ ឆ្នាំ៖

ចាប់ផ្ដើម​ទាន់​នៅ​ក្មេង

កាលណា​ចាប់ផ្ដើម​កាន់​តែ​ឆាប់ វានឹង​កាន់​តែ​ងាយស្រួល​សម្រាប់​យើង។ ទោះបី​ចាប់ផ្ដើម​ដំបូង​នៅ​តែ​ពិបាក​ខ្លាំង​ក៏​ដោយ ប៉ុន្តែ​បើ​​យើង​នៅ​រង់ចាំ​ពេល​កាន់តែ​យូរ​ទើប​ចាប់ផ្ដើម កាន់​តែ​ពិបាក​ជាង​នេះ​ទៅ​ទៀត។ ចុះ​តើ​ចាប់ផ្ដើម​អ្វី? គឺ​ចាប់ផ្ដើម​រៀបចំ​ផែនការ​ជីវិត និង​ផ្ដើម​សន្សំ​លុយ​យក​ការ​ប្រាក់​ដើម្បី​បង្កើត​អាជីវកម្ម។

បង្កើន​ប្រាក់ចំណូល

នៅ​ពេល​យើង​កំពុង​ប្រឹងប្រែង​ធ្វើ​ឲ្យ​ផែនការ​ដើរ​ដោយ​រលូន យើង​ក៏​ត្រូវ​គិត​រក​វិធី​បង្កើន​ប្រាក់ចំណូល​ថែមទៀត ព្រោះ​យើង​មិនអាចរង់ចំណូលតែមួយផ្លូវហើយ​សង្ឃឹមថាអាច​មានបានទៅរួចនោះ​ទេ។ យើង​នឹងមិនជោគជ័យក្នុងការក្លាយជាសេដ្ឋីត្រឹមអាយុ ៤០ ឆ្នាំ​នោះឡើយ ដរាបណា​ប្រាក់ចំណូល​មិនខ្ពស់ជាងធម្មតា។ ប្រសិនបើ​យើង​មាន​អាជីព​ដែល​សក្តានុពល​ចូរ​ធ្វើការ​លើ​វា​ឲ្យខ្លាំង​ជាងរាល់ដង ប៉ុន្តែ​គ្មាន​ទេ​យើង​ត្រូវ​គិតរក និង​បន្ថែម​ឲ្យ​មាន​ចំណូល​ចូល​ហោប៉ៅ​រាល់ថ្ងៃ។

គ្រប់គ្រង​ការ​ចំណាយ

ចង់ក្លាយជាអ្នកមាន ត្រូវមានវិន័យលើការចាយវាយប្រចាំថ្ងៃ។ យើង​មាន​ទ្រព្យ​មិនមែន​ចេះ​តែ​រក​លុយ​ទេ តែ​គេ​ចេះ​គ្រប់គ្រង ទើប​មាន​ប្រាក់សល់។ ទ្រាំលំបាកបន្តិចសិនទៅ! ទប់ចិត្តមិនទិញរបស់ដែលមិនចាំបាច់។  រាល់ពេលចំណាយត្រូវមានគម្រោង មានការកត់ត្រាទុក ក៏​ដូចជា​ចំណាយ​លើ​អ្វី​ដែល​មាន​ប្រយោជន៍​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិនិយោគ​បន្ថែម

ចេះ​សន្សំ​តែ​មួយ​មុខ​នឹង​មិន​គ្រប់គ្រាន់​នោះ​ឡើយ​ទេ។ ដើម្បី​អាច​ទទួល​បាន​ប្រាក់​ចំណូល​លើស​ពី​អាជីវកម្ម ឬ​ពី​ការងារ​ដែល​កំពុង​មាន យើង​ត្រូវ​វិនិយោគ​ផ្សេង​ទៀត​ដោយ​កុំ​ខ្លាច​ហានិភ័យ​ខ្លាំង​ពេក។ បើ​សិន​យើង​ចាប់ផ្ដើម​វិនិយោគ​នៅ​អាយុ ២០ ឆ្នាំ ដោយ​មាន​ការ​ប្រាក់​ប្រចាំខែ​ឬ​ជា​ឆ្នាំ វា​នឹង​កើន​ប្រាក់​ទ្វេដង​នៅ​អាយុ ៣០ ហើយ​នឹង​ត្រូវ​កើនឡើង​ទ្វេដង​ទៀត​នៅ​អាយុ ៤០ ឆ្នាំ។

រក​ដៃ​គូ​ជីវិត​ត្រូវ

នៅ​ទីនេះ មិនមែន​តម្រូវ​ឲ្យ​គ្រប់គ្នា​ត្រូវ​តែ​រៀបការ​ជាមួយ​អ្នកមាន ឬ​កូន​មហាសេដ្ឋី​ណាមួយ​ឡើយ។ រៀបការ​ត្រឹមត្រូវ​សំដៅ​ដល់​ការ​រៀបការ​ជាមួយ​មនុស្ស​ដែល​យល់​ពី​គ្នា​ច្បាស់ គាំទ្រ​គ្នា ហើយ​អាច​បន្ត​ផ្លូវ​ជីវិត​ជាមួយគ្នា​បាន​វែងឆ្ងាយ។ ប្រសិន​បើ​រៀបការ​ខុស ហើយ​ត្រូវ​លែងលះ​គ្នា​នៅ​ពេល​យើង​ជិត​ជោគជ័យ​ទៅ​ហើយ ទ្រព្យសម្បត្តិ​នឹង​ត្រូវ​បែងចែក​គ្នា​ពាក់កណ្ដាល។ វា​មិន​ត្រឹម​តែ​នាំ​ឲ្យ​ជីវិត​គូ​មាន​ចម្រូងចម្រាស​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​ការ​ខំ​ប្រឹងប្រែង​សន្សំ​ទ្រព្យ​កន្លងមក ទៅ​ជា​ខាតបង់។

កំណត់​ពេលវេលា​ឲ្យ​ច្បាស់

ការ​ដែល​ត្រូវ​មាន​ចំណូលជាប្រចាំ ពិតជាមានសារៈសំខាន់ណាស់។ រី​ឯ​ការ​គិតគូរ​ពី​ប្រាក់ចំណេញ​តម្រូវ​ឲ្យ​យើង​ធ្វើការឥតឈប់ឈរ​លើប្រាក់ខែ ឬ​បង្កើត​លំហូរ​ប្រាក់​ចំណូល​ឲ្យ​បាន​ច្រើនបំផុតតាមដែលអាចធ្វើបាន។ គ្មាន​អ្វីមួយ​បាន​មក​ដោយ​ងាយៗ ដូច្នេះ​ទាល់​តែ​លះបង់​ពេលវេលា លះបង់​កម្លាំង និង​ការ​ប្រឹងប្រែង​ឲ្យ​អស់ពីខ្លួន​ទើប​អាច​ទៅ​រួច។ ដោយសារ​យើង​នៅ​ក្មេង​នៅ​ឡើយ ដូច្នេះ​កុំ​ខ្លាច​ហត់ ហើយ​កំណត់​ថា តើ​ប៉ុន្មាន​ឆ្នាំ​ទៀត​យើង​នឹង​សម្រេច​គោលដៅ​ឲ្យ​បាន? កុំ​ចេះ​តែ​ធ្វើ​លេងៗ និង​បណ្ដោយ​ពេលណា​ពេល​ហ្នឹង​ឲ្យ​សោះ យើង​ត្រូវ​កំណត់​រយៈពេល​ច្បាស់លាស់ ដើម្បី​ឆាប់​មាន​ទ្រព្យ​និង​សម្រេច​ក្ដី​ស្រមៃ​ក្លាយ​ជា​សេដ្ឋី​ទោះបី​នៅ​វ័យក្មេង៕

ប្រែសម្រួល៖​ សន្យា

ចុចអាន៖IU ទម្លាយ​ពី​អតីតកាល​ធ្វើ​ឲ្យ​ពិភពលោក​រំជើបរំជួល​​

ចុចអាន៖គ្រាន់​តែ​បាន​LIKE និងSHARE តិច ​ធ្លាក់​ទឹកចិត្ត​ដែរ? រឿង​ពិត​ដែល​គួរ​កែខៃ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម