Connect with us

KPT+

IU ទម្លាយ​ពី​អតីតកាល​ធ្វើ​ឲ្យ​ពិភពលោក​រំជើបរំជួល​​

បានផុស

នៅ

តារា​ចម្រៀង​និង​សម្ដែង​កូរ៉េ IU មិនត្រឹមតែមានសំឡេងពីរោះទាក់ទាញ​​មិន​អាច​ប្រកែក​បាន​នោះទេ​ នាងថែមទាំងមានសមត្ថភាពអាច​និពន្ធ​បទភ្លេងបានទៀតផង។​ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​នាង​ទទួលបានភាពល្បី​ល្បាញគ្រប់​ជំនាន់​ រហូតមកដល់​សព្វថ្ងៃ ជាពិសេស​មនុស្ស​មិនតិចលាននាក់ទេដែល​ចូលចិត្ត IU នៅជុំវិញ​ពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតក្នុងឱកាស ​កម្វិធីប្រគំតន្ត្រី​នៅ​ប្រទេស​សិង្ហបុរី ​កាលពីឆ្នាំមុន ​នាង​​ប្រាប់​ថា ​វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ​ដែល​នាង​អាច​ឡើង​មក​ដល់​កម្រិត​មួយ​នេះ។

“ខ្ញុំ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​អាច​ផ្ដោត​អារម្មណ៍​ទៅលើ​ក្ដី​ស្រលាញ់​និង​ឃើញ​អ្នក​ដែល​ខ្ញុំ​ស្រលាញ់​កាន់​តែ​ខ្លាំង​ឡើងៗ ទើបធ្វើ​ខ្ញុំ​ចង់​និពន្ធ​បទចម្រៀង​ជា​ច្រើន​ទៀត​អំពី​ស្នេហា​និង​មនោសញ្ចេតនា។”

នាង​បាន​បន្ថែម​ទៀត​ថា​ បច្ចុប្បន្ន​ខ្លួនកំពុង​តែ​ផ្លាស់ប្ដូរ​ហើយ​ ចាប់​តាំងពី​នាង​​ផ្ដោត​លើ​សេចក្ដី​ស្រឡាញ់​កាន់តែខ្លាំងឡោះងៗ ​នាង​ចាប់ផ្ដើម​ចង់​និពន្ធ​បទចម្រៀង​ជា​ច្រើន​ទៀត​ដែល​បង្ហាញ​ពី​អារម្មណ៍​ទាំងនោះ។ ជា​ការ​ពិត​ណាស់​ប្រិយមិត្ត​ដែល​បាន​ចូលរួម​ការ​ប្រគំតន្ត្រី​បាន​ឆ្លើយតប​ដោយ​ក្ដី​ស្រឡាញ់​និង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចម្រៀង​របស់ IU។

ស្រប​ពេល​នោះ​ដែរ តារាស្រីកូរ៉េខាងត្បូងរូបនេះ ក៏​ធ្លាប់​បាន​បង្ហាញ​អារម្មណ៍​​ដូចគ្នា​ចំពោះ​អ្នកគាំទ្រ​នៅ​ឯ​ហុងកុង បន្ទាប់​​មកនាង​បាន​ទម្លាយ​អារម្មណ៍​នេះ​ជាមួយ​អ្នក​គាំទ្រ​នៅ​សិង្ហបុរី​ ដែល​ធ្វើ​ឱ្យ​បេះដូង​ហ្វេនៗ​មាន​នៅ​ក្នុង​ការ​ប្រគំតន្ត្រី​​ពិត​ជា​មាន​ភាព​កក់ក្ដៅ​ជា​ខ្លាំង៕

ប្រែសម្រួល៖ Blue Sky

ចុចអាន៖ កំពូលម៉ូឌែលស៊ីថ្លៃបំផុត៥រូប ក៏ជាសេដ្ឋីនីប្រចាំឆ្នាំ ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម