បង្ហាញគន្លឹះ​រក​លុយពី​ YouTuber ល្បីៗដែល​មានទ្រព្យច្រើនបំផុតលើ​ពិភពលោក – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

បង្ហាញគន្លឹះ​រក​លុយពី​ YouTuber ល្បីៗដែល​មានទ្រព្យច្រើនបំផុតលើ​ពិភពលោក

Published

on

YouTube គឺជាគេហទំព័រមួយដែលមិនត្រឹមតែអាចកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលអាចរកប្រាក់ចំណូលរហូតដល់រាប់លានឯណោះ។

ទាំងនេះគឺជា YouTuber ទាំង១០ រូបដែលមានជាងគេបំផុតពីការបង្កើតវីដេអូនៅលើឆានែលរបស់ខ្លួន៖

១០. PHILLIP DEFRANCO -៦លានដុល្លារ

Phillip DeFranco ជាអ្នកបង្កើតវីដេអូកម្សាន្ត និងវីដេអូព័ត៌មានថ្មីៗ។ វីដេអូរបស់គាត់ទទួលបានការគាំទ្រយ៉ាងខ្លាំង។ ជាមួយនឹងការចូលមើលជាង ២ ប៊ីលានដង នៅលើឆានែលរបស់គាត់ DeFranco គឺជា YouTuber ដែលមានប្រជាប្រិយបំផុត។ បច្ចុប្បន្នគាត់រកប្រាក់បាន ១០ ម៉ឺនដុល្លារជារៀងរាល់ខែ ដោយការបញ្ចូលវីដេអូចូលក្នុង YouTube ជាប្រចាំ។

៩. LOGAN PAUL -១៤លានដុល្លារ

LOGAN Paul ជាអ្នកលេងហ្គេមដ៏ពេញនិយមនៅលើគេហទំព័រ YouTube ដែលបានវិវឌ្ឍខ្លួនឯងក្នុងពេលយ៉ាងឆាប់រហ័សជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១៤ លានដុល្លារ។ លោក Paul បានជាប់ទាក់ទងនឹងភាពចម្រូងចម្រាសដ៏ធំមួយកាលពីឆ្នាំ ២០១៨  ដោយសារបានអាប់ឡូតវីដេអូសាកសពទៅក្នុងឆានែល។ មូលហេតុនេះ ត្រូវបានគេបញ្ឈប់គាត់មួយរយៈ ប៉ុន្តែវាមិនបានរារាំងគាត់មិនឱ្យបន្តពង្រីកឆានែលរបស់គាត់ទេ។ បន្ទាប់ពីការប្រកួតប្រដាល់ដ៏ជោគជ័យជាមួយ Britsh YouTube KSI គាត់បានក្លាយជាការលក់នៅលើ Manchester Arena និងជាអ្នកផ្សព្វផ្សាយប្រដាល់ Eddie Hearn ដែលវាជួយបង្កើនប្រាក់ចំណូលរបស់គាត់បន្ថែមទៀត។

៨. JACKSEPTICEYE -១៦លានដុល្លារ

Jacksepticeye ជា YouTuber មកពីអៀរឡង់ដែលផ្ដោតជាចម្បងលើវីដេអូហ្គេម និងផ្តល់យោបល់លើហ្គេមផ្សេងៗនៅពេលគាត់លេងវា។

ដោយមានអ្នក Subscribe ជាង ២១ លាននាក់ និងមានអ្នកចូលមើល ១០,៤ ប៊ីលានដងនៅលើឆានែលរបស់គាត់។ នេះជាមូលហេតុដែលគាត់ក្លាយជាអ្នកមានម្នាក់ក្នុងចំណោមអ្នកមានជាងគេបំផុតក្នុងប្រវត្តិសាស្ត្រដែលមានទ្រព្យសម្បត្តិ ១៦ លានដុល្លារ។

៧. RYAN TOYSREVIEW -១៨លានដុល្លារ

ជាឆានែល YouTube របស់ក្មេងប្រុសវ័យ ៨ ឆ្នាំឈ្មោះ Ryan។ ក្មេងប្រុសនេះ ចាប់ផ្តើមចងក្រងជាឯកសារប្រដាប់ប្រដាក្មេងលេង ដោយឪពុកម្តាយរបស់គាត់នៅក្នុងខែមីនាឆ្នាំ ២០១៥។ បច្ចុប្បន្នឆានែលរបស់ Ryan មានអ្នក Subscribe ជាង ១៨ លាននាក់។ ថ្វីត្បិតវាមិនមែនជាចំនួនច្រើនបំផុតក៏ដោយ ប៉ុន្តែកុមារដ៏ក្មេងនេះកំពុងរកប្រាក់បានយ៉ាងសន្ធឹកសន្ធាប់មិនគួរឱ្យជឿ។

៦. DANTDM -២០លានដុល្លារ

លោក Daniel Middleton ត្រូវបានគេស្គាល់ថាជាម្ចាស់ឆានែល DanTDM ។ ឆានែលនេះ ជាឆានែលវីដេអូហ្គេមមានប្រជាប្រិយបំផុតមួយនៅលើពិភពលោក ដែលជួយឱ្យម្ចាស់រកបានប្រាក់សុទ្ធ ២០ លានដុល្លារ។ ថ្មីៗនេះលោក Dan ក៏បានចូលប្រឡូកក្នុងហូលីវូដផងដែរ។ គាត់បានដើរតួជា eBoy នៅក្នុងខ្សែភាពយន្តដែលមានឈ្មោះថា Ralph Breaks the Internet ដោយហេតុថាក្រុមហ៊ុន Disney ចង់បានបុគ្គលិកលក្ខណៈ YouTuber ដែលល្បីៗដូចរូបគាត់ក្នុងការសម្ដែងរឿងនេះ។

៥. DUDE PERFECT-២០លានដុល្លារ

Dude Perfect ជាឆានែល YouTube ដែលផ្តោតលើវិស័យកីឡា និងត្រូវបានគ្រប់គ្រងដោយក្រុមបុរស ៥ នាក់។ ពួកគេជាមិត្តភក្តិនឹងគ្នានៅសាកលវិទ្យាល័យ Texas A&M ។ ក្រោយមកពួកគេសម្រេចចិត្តបង្កើតឆានែលនេះរួមគ្នា។ ប្រជាប្រិយភាពរបស់ Dude Perfect កាន់តែរីកចម្រើនជាមួយនឹងទឹកប្រាក់សុទ្ធចំនួន ២០ លានដុល្លារ។

៤. SHAYTARDS -២៥លានដុល្លារ

គ្រួសារ Shaytards រួមមាន Shay Butler, Collette Butler និងកូនៗរបស់ពួកគេ ដោយឆានែលនេះចាប់ផ្តើមពីឆានែល Shay Carl ហើយល្បីយ៉ាងឆាប់រហ័ស និងមានប្រជាប្រិយបំផុតនៅលើ YouTube ។ Shaytards ឥឡូវនេះមានទ្រព្យសម្បត្តិសុទ្ធ ២៥ លានដុល្លារ។  Shay Carl ធ្លាប់ជាផ្នែកសំខាន់មួយនៃ Maker Studios ក្នុងនាមជាសហស្ថាបនិក។ ក្រោយមកបានបញ្ចប់ការលក់ទៅឱ្យក្រុមហ៊ុន Disney ក្នុងតម្លៃ ៥០០ លានដុល្លារ។ ប្រាក់នេះជួយដល់អាជីវកម្មបន្ទាប់របស់ Shay Carl ដែលជាកន្លែងដែលគាត់បានបើកក្រុមហ៊ុនសម្លៀកបំពាក់ផ្ទាល់ខ្លួនគឺ Trixin ។

៣. FINE BROS -៣០លានដុល្លារ

ទោះបីជាត្រូវបែងចែកប្រាក់រវាងពួកគេក៏ដោយ Fine Bros នៅតែមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣០ លានដុល្លារ និងជាគំរូអាជីវកម្មមួយដែលទទួលបានជោគជ័យមិនគួរឱ្យជឿ។ អ្នកទាំងពីរចាប់ផ្តើមដំបូងដោយបង្ហោះមាតិកាតាមរយៈ MySpace ។ ប៉ុន្តែភ្លាមៗនោះ វាបានលោតចូល YouTube និងធ្វើឲ្យទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ដោយវីដេអូ React របស់ពួកគេគឺពេញនិយមជាងគេនៅលើ YouTube ។ ទឹកប្រាក់សុទ្ធរបស់តារា YouTube ទាំង២រូបនេះ មានប្រមាណ ៣០ លានដុល្លារ។

២. PEWDIEPIE -៣០លានដុល្លារ

PewDiePie ជា YouTuber ដែលបង្កើតវីដេអូហ្គេម ដោយមានមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកចូលចិត្តវីដេអូរបស់គាត់ និងមានអ្នក Subcribe រហូតដល់៩២លាននាក់។ តាមចំនួនអតិថិជនដ៏ច្រើននេះ គាត់អាចរកប្រាក់ចំណូលដ៏សន្ធឹក និងមានប្រាក់សុទ្ធចំនួន ៣០ លានដុល្លារ។

យ៉ាងណាមិញ បន្ទាប់ពីត្រូវបានគេចោទប្រកាន់ពីបទរើសអើងជាតិសាសន៍ និងការប្រឆាំងនឹងសាសនានៅក្នុងវីដេអូរបស់គាត់ YouTuber រូបនេះបានបាត់បង់ការឧបត្ថម្ភជាច្រើន ហើយបានធ្វើឱ្យអ្នកគាំទ្ររបស់គាត់ខកចិត្តជាច្រើននាក់ បើទោះបីជាគាត់បានដោះស្រាយរឿងទាំងនេះក៏ដោយ។

១. JEFFREE STAR -៥០លានដុល្លារ

ដំបូងឡើយ Jeffree Star ចាប់ផ្តើមនៅវីដេអូនៅលើ MySpace ក្នុងឆ្នាំ ២០០៦ ជាកន្លែងដែលគាត់ត្រូវបានគេតាមដានច្រើនបំផុតនៅលើវេទិកាបណ្ដាញសង្គម។ ចាប់តាំងពីពេលនោះមកគាត់ទទួលបានការចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅលើ YouTube ។ ជាមួយនឹងទឹកប្រាក់សុទ្ធចំនួន ៥០ លានដុល្លារ Jeffree អាចឈានទៅរកភាពជោគជ័យ ពីការប្រែក្លាយជា YouTuber ដោយមានក្រុមហ៊ុនតុបតែងផ្ទាល់ខ្លួន គឺ Jeffree Star Cosmetics ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីមហាជន ៕

ប្រែសម្រួល៖ សន្យា

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម