Connect with us

KPT+

សំណួរ​បួន​ដែលកូនជំទង់ៗចង់ដឹង​ណាស់ តែមិនហ៊ានសួរ​!

បានផុស

នៅ

តើគ្រាប់គជ់ក្នុងតែទឹកដោះគោ គ្រោះថ្នាក់ដែរទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគច្រើនគជ់ទំាងនោះ​ ផ្ទុកជាតិកាបូអ៊ីដ្រាតពីម្សៅវត្ថុធាតុដើម ហើយមានតម្លៃអាហារូបត្ថម្ភតិចតួចប៉ុណ្ណោះ។ គុជខ្យងមួយពែងមានប្រមាណជា​ ៥៤០ កាឡូរី ដូច្នេះគេត្រូវការបញ្ចូលបន្ថែមតែ ១ ពែង​ ទឹកដោះគោ មួយពែង​ដែលបង្កើតបានប្រមាណជា​ ១៣៥ កាឡូរីបន្ថែម។ ដូចភេសជ្ជៈមានជាតិស្ករដែរ ការទទួលទានតែនេះ​ញឹកញាប់អាចធ្វើឱ្យខូចដល់ក្រពះ និង​មិនរំលាយ​របបអាហារដែលមានកាឡូរីល្អជា​ប្រក្រតីទេ។

ផឹកតែពពុះច្រើនពេក ព្រមទំាងគជ់ផង អាចធ្វើឲ្យអ្នកទល់លាមក។ …យោងតាមព័ត៌មានពិត​ថ្មីៗនេះ មាន​ក្មេងប្រុសជំទង់​ ១៤ ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅក្នុងប្រទេស​ចិនដោយសារតែឈឺក្រពះធ្ងន់​ដែលត្រូវបានគេជឿថា បណ្តាលមកពីផឹកតែពពុះច្រើនពេកហើយ​ក្នុងក្រពះពេទ្យបានរកឃើញ គ្រាប់គជ់​ប្រមាណជា​ប្រហែល ១០០ គ្រាប់ ជាប់ស្អិតមិនរលាយបាន។

អាយុ ១៤ ឆ្នាំ​ញាំកាហ្វេបានឬនៅ?

វេជ្ជសាស្ត្រណែនាំថា ក្មេងជំទង់អាយុក្រោម ១៤ ឆ្នាំគួរចៀសវាងជាតិកាហ្វេអ៊ីន តាម​ដែលអាចធ្វើទៅបាន ហើយក្មេងជំទង់ដែលមានអាយុចន្លោះពី ១៤ ទៅ ១៧ ឆ្នាំគួរតែកំណត់ការទទួលទានកាហ្វេ​មិនឱ្យ​លើសពី​ ១០០ មីលីក្រាម វាស្មើនឹងកាហ្វេឬតែពីរពែង ក្នុងមួយថ្ងៃទេ។  សូម្បីការទទួលទានជាតិសូកូឡាក៏មានកម្រិតកំណត់ដូចគ្នា។

អាយុប៉ុន្មាន​អាចលាបក្រែមបាន?

រឿងមួយដែលសិល្បករតុបតែងមុខជំនាញៗជាច្រើនយល់ស្របនោះគឺនិស្សិតឬសិស្សដែលមានអាយុពី ១៣ ទៅ ១៧ ឆ្នាំអាច​មានសិទ្ធិតុបតែងសម្ផស្ស ​ប្រសិន​បើ​គេពិត​ជាប្រើផលិតផលជំនាញដែលមិនបំផ្លាញ​ការលូតលាស់នៃស្បែក​ទេ​។ វិធីមួយ​ក្នុងការស្វែង​រកខ្លួនឯង​គឺ​កា​រតុបតែងខ្លួន របៀបដែលខ្លួនគេចូលចិត្ត នេះជា​សិទ្ធិដែលមាតាបិតាគួរគោរពការសម្រេចចិត្ត​របស់កូនៗ។

ឆាប់​ពាក់ស្បែកជើង​កែងអាចលែងលូតកំពស់ទេ?

ចាប់ពី ១២ ឆ្នាំឡើងទៅ! ប៉ុន្តែ​ពេលមករដូវ​មិនអាច​ប្រើ់បានទេ។ ភាគច្រើនវ័យ​ជំទង់់គួរ​រើស​យក​ប្រភេទស្បែកជើងកែង​​ដែលធំទូលាយមិនស្រួចទាល។ ពាក់កែងជើងខ្ពស់រាល់ថ្ងៃពិតជាអាចកាត់បន្ថយចលនាសសៃ​ដែលភ្ជាប់កជើងទៅនឹងសាច់ដុំកំភួនជើង សរសៃពួរ។ល។​ ទំាងនេះមិនបានរំខាន ការលូតកម្ពស់ទេ​ ប៉ុន្តែវាបានកាត់បន្ថយភាពរឹងមាំរបស់ជើង៕

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ ឆាក​ជីវិត ដែល​រៀបចំ​មិន​បាន​ល្អ​ច្រើន​កើត​មាន​ព្រោះ​តែ​គំនិត​បី​យ៉ាង​នេះ

ចុចអាន៖ ក្លិន​ទឹកអប់​អាច​ប្រាប់​ពី​និស្ស័យ​ពិត​នៃ​​មនុស្ស​ម្នាក់​ៗ​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម