ចង់លក់អនឡាញជោគជ័យ​ត្រូវចេះប៉ុន្មាន​យ៉ាងនេះចាំបាច់ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ចង់លក់អនឡាញជោគជ័យ​ត្រូវចេះប៉ុន្មាន​យ៉ាងនេះចាំបាច់

Published

on

ការលក់អនឡាញមិនមែនជាព្យុះភ្លៀងរយៈពេលខ្លីទេ តែជាអាជីវកម្មវែងឆ្ងាយនៃពិភពលោកសម័យកាលឌីជីថល។

តែក៏មាន​មិនតិចទេដែល​ចាប់ផ្ដើមហើយ ក៏ដួលទៅវិញ ដោយសារ មិនស្គាល់ភាពសំខាន់នៃមុខរបរនេះ គឺ ទំនុកចិត្ត​និង សុចរិតភាព។

វិធីសាស្ត្ជេរបញ្ចោរ និងទាក់ទាញតាមទង្វើឱ្យអំណោយ ឬមធ្យោបាយបំភាន់ផ្សេងៗទៀត ជាការបើកទីផ្សារ​រយៈពេលខ្លី​ដែលក្រោយមក មិនអាច​ស្ថិតស្ថេរបានយូរព្រោះពុំមែនជាធម្មជាតិពិត​នៃអាជីវកម្មNature of Business

អាជីវកម្មNature of Business  មានផលិតផលល្អ មាន​ដំណើរការទៀងទាត់ មានសេវាកម្មត្រឹមត្រូវ​មិនបោកប្រាស់ គឺជាសកម្មភាពដែលត្រូវបានអនុវត្តម្តងហើយម្តងទៀតសំលៀងមិនឈប់ និងជួយង្កើតប្រាក់ចំណេញ លក់ដាច់បានច្រើនឈរជើងបានយូរ មានការគាំទ្រពីអតិថិជនពីគ្រប់ទិសទីកកើតជាប្រេនពិតៗមួយទៅឱ្យកូនចៅជំនាន់ក្រោយ។

១ មិនកុហកអ្នកទិញ

អ្នកលក់ណាក៏ដូចគ្នា រមែងចង់បានចំណូលខ្ពស់ ប៉ុន្តែមិនមែនដោយសារតែចង់បានចំណូលច្រើនមិនចាប់អារម្មណ៍នឹងអ្នកទិញនោះទេ។ ជាអ្នកលក់អនឡាញម្នាក់ មិនមែនគិតតែរឿងលុយមួយមុខនោះឡើយ ពោលគួរតែធ្វើជាអ្នកដោះស្រាយបញ្ហាឲ្យភ្ញៀវ ទើបជាគន្លឹះសំខាន់។

២ ស្គាល់ផលិតផលខ្លួនច្បាស់

រឿងមួយដែលអ្នកលក់អនឡាញត្រូវតែធ្វើនោះ គឺចេះយកចិត្តទុកដាក់ជាមួយភ្ញៀវ ពេលដែលពួកគេឆាតមកសួរនាំផលិតផល។ មិនគួរណាបង្ហាញអារម្មណ៍ធុញទ្រាន់នោះទេ ទោះបីជាពួកគេមិនទិញក៏ដោយ គឺត្រូវប្រាប់អត្ថប្រយោជន៍ផលិតផលនីមួយៗឲ្យអតិថិជនយល់ ហើយត្រូវចាំថា ទោះបីជាថ្ងៃនេះ គេមិនទិញ ក៏ថ្ងៃក្រោយគេអាចមកទិញដែរ។

៣ បណ្តាញ​ជាមួយអតិថិជនមិនមែន​អ្នកលក់បន្តទេ

ការយកចិត្តទុកដាក់ជាមួយភ្ញៀវជាចំណុចមួយអាចចងចិត្តពួកគេយ៉ាងមានប្រសិទ្ធភាព ព្រោះកាលណាអ្នកលក់ល្អជាមួយពួកគេ នោះអតិថិជនប្រាកដជាមករកម្តងទៀតជាមិនខាន ហើយបើភ្ញៀវមករកច្រើនកាលណាចំណូលយើងក៏ច្រើនតាមនឹងដែរ។

ដើម្បីឲ្យមានភ្ញៀវគាំទ្រខ្លាំងក្នុងវិស័យអនឡាញរបស់ខ្លួន គ្រាន់តែចេះយកចិត្តទុកដាក់ជាមួយអតិថិជនគ្រប់ពេល ក៏ជោគជ័យ ៥០% បាត់ទៅហើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម