ហេតុអ្វីសង្គមមិនសូវ​ទុកចិត្តលើចំណង​គូស្នេហ៍ដែលមានអាយុខុសគ្នាច្រើនពេក? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ហេតុអ្វីសង្គមមិនសូវ​ទុកចិត្តលើចំណង​គូស្នេហ៍ដែលមានអាយុខុសគ្នាច្រើនពេក?

Published

on

តើធ្លាប់ត្រូវបានទាក់ទាញដោយ នរណាម្នាក់ដែលចាស់ពេក ឬក្មេងពេក និយាយរួមគឺខុសវ័យ ខុសជំនាន់ទេ?

តើមានអារម្មណ៍​ស្ត្រេសម្តេចខ្លះ ​ចំពោះទំនាក់ទំនងដែលយល់ថាខុសគេនេះ?  ច្របូកច្របល់? ព្រោះអ្វី? ​ព្រោះ​សង្គមមិនទទួលស្គាល់រឿង​បែបនេះ? ព្រោះអ្នកផងនឹងមើលមកយើង​ក្នុងរូបភាពខុសគេ?

ការ​លង់ស្នេហ៍ជាមួយមនុស្សដែលមានអាយុប្រហាក់ប្រហែល នៅតែពេលខ្លះ រងការរិះគន់ ចុះទម្រាំ​លង់ចិត្ត​លើអ្នកដែលចាស់ជាងពេក ឬក្មេងជាងហួស?

រូបតំណាង

ទោះ​គ្រប់គ្នា​ទន្ទេញថា អាយុគ្រាន់តែជា​តួលេខ តែ​គម្លាតអាយុ ដោយបុរសវ័យចំណាស់ជាមួយនារីវ័យក្មេងពេក ឬស្រីចំណាស់ជាមួយប្រុសក្មេង នៅតែ​ជាពាក្យ​លេបខាយនិន្ទា។

យើងឃើញគំរូគម្លាតអាយុទាំងនេះក្នុងចំណោមទំនាក់ទំនងល្បីល្បាញរបស់អាមេរិកដែលមានបុរសចំណាស់ជាមួយនារីវ័យក្មេង ឧទាហរណ៍ Harrison Ford និង Calista Flockhart, Lenny Kravitz និង Barbara Fialho, Dane Cook និង Kelsi Taylor ហើយពេលខ្លះយុវជនក្មេង ជាមួយស្ត្រីវ័យចំណាស់ ដូចជាខេតប៊េកបេនសាល់ឡេសនិងម៉ាត់រ៉ាហ្វ ឬហ៊ូជេកមែននិងដេម័រ Lee-Furness ។

Harrison Ford និង Calista Flockhart

គូស្វាមីភរិយាដែលមានអាយុខុសគ្នាហួសហេតុ ងាយទទួលបានការ​ចាប់អារម្មណ៍ និងការចង់ដឹង ចង់ឃើញរបស់អ្នកផង ក្លាយជាចំណីសម្រាប់ការនិយាយដើមនិងការសន្ទនាវែកញែក ។

តែ​ហេតុអ្វី?

ហេតុអ្វីបានជាអ្នកដទៃ ក្លាយជា​មានពេលវេលា​មកសង្កេតការណ៍យកចិត្តទុកដាក់អំពីភាពខុសគ្នានៃអាយុនៅក្នុងទំនាក់ទំនងរវាងគូស្នេហ៍? ហើយសំខាន់ជាងនេះទៅទៀត ហេតុអ្វីបានជាអ្នកខាងក្រៅចំណងស្នេហា​នេះ ជាអ្នកកំណត់ថា សម​ឬមិនសម?

តើពួកគេអាចជំទាស់បានទេ?

ការស្រាវជ្រាវថ្មីចេញពីសាកលវិទ្យាល័យ Oakland លើមូលហេតុដែលអ្នកដទៃ ច្រើនតែមានប្រតិកម្មខ្លាំងនិងអវិជ្ជមាន ចំពោះទំនាក់ទំនងគម្លាតអាយុ គឺបណ្តាលមកពីថា អ្នកខាងក្រៅតែង​តែគិតថា ទំនាក់ទំនងគម្លាតអាយុរវាងបុរសចាស់និងស្រីក្មេង ភាគច្រើន​ទាក់ទងនឹងការកេងប្រវញ្ច័ផ្នែកតណ្ហា ចំណែកបុរសក្មេង​និងស្រីចាស់គឺអាចថា​ជាការកេងប្រវញ្ច័ផ្នែក ទ្រព្យសម្បត្តិ និងកេរ្ត៍ឈ្មោះ។

មនុស្ស​ប្រុសវ័យក្មេងជាច្រើន​ដែលគេបានសួរ ភាគច្រើន​ឆ្លើយតាមត្រង់ថា ពួកគេ​មិនចូលចិត្ត​ភាពមិនពេញវ័យ​នៃ​នារីក្មេងៗ ដែលមិនយល់ពីជីវិតគ្រួសារ ហើយ​ងប់ងល់នឹង​សម្រស់ព្រមទំាង​ចាត់ទុកបុរសជាភាគីចាញ់។ ជួនកាលនាង​បង្កររឿង និងពិបាកក្នុងការ​បង្កើតស្ថិរភាពទំនាក់ទំនងដែលគ្មានភាពចាស់ទុំ។ តែបុរសក្មេងខ្លះ ក៏ទទួលស្គាល់ថា​ ការមាន​ដៃគូ​ដឹងក្តី និងចាស់ទុំ ធ្វើឱ្យ​សម្រាលបន្ទុករកប្រាក់ ព្រោះនារីក្មេងៗ​តែងយល់ថា​ការចំណាយ ជាកាតព្វកិច្ច​ខាងប្រុស។

ការរកឃើញសំខាន់មួយទៀតនៅ Oakland​ គឺ​មនុស្សវ័យក្មេងខ្លួនឯង ដែល​ជាអ្នករិះគន់ខ្លាំងចំពោះទំនាក់ទំនងគម្លាតអាយុរវាងមនុស្សពីរនាក់។ ចំណែក​មនុស្ស​វ័យកណ្តាលឬវ័យចំណាស់​មិនសូវ​រវល់រឿងនេះ​ប៉ុន្មាន​ឡើយ។  ផ្ទុយពីការរំពឹងទុកអ្នកស្រាវជ្រាវមិនបានសង្កេតឃើញភាពខុសគ្នាខាងយេនឌ័រនៅក្នុងគំនិតអវិជ្ជមានលើគូស្វាមីភរិយាដែលមានអាយុឃ្លាតគ្នាពេក​នោះទេ។ នៅ Oakland បុរសនឹងស្ត្រី​មានការរិះគន់ស្មើគ្នាអំពីរឿងនេះ ​ប៉ុន្តែ​បុរសមិនសូវ​ជជែកវែកញែក។

កាសែត The Sun បានស្រង់សម្តី លោក ប្រធានាធិបតីបារំាង Brigitte Macron ដែលមា​នភរិយាវ័យ​៦៤ ឆ្នាំ​នៅពេលលោកមានវ័យត្រឹម ៣៩ ឆ្នាំថា ដំបូងលោក Macron ដែលមានវ័យ ​១៥ ឆ្នាំ បានជួប​គ្រូរបស់គាត់ដែលជាស្ត្រី​រៀបការរួចនិងជាម្តាយដែលមានកូនបីនាក់ តែនៅតែ​មាន​គំនិត​ចង់បាន​គាត់មកជាប្រពន្ធ​ជានិច្ច! ហើយនៅពេល​ពួកគេ​រៀបការ Macron និយាយថា ​អ្នកដែលរិះគន់អំពី​ទំនាក់ទំនងនេះ មកពីពួកគេ​ផ្តោតសំខាន់លើការរួមភេទ! លោកថា ពួកគេ​មិនយល់អំពី សេចក្តីគោរពស្រលាញ់ពិត​រវាងមនុស្ស​ពីរនាក់ទេ!»

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ ស្នេហ៍កម្រិតណាក្តី ក៏​រឿងប៉ុន្មាននេះ គូស្នេហ៍មិននិយាយប្រាប់គ្នា ជារៀងរហូត

ចុចអាន៖ រឿងមួយដែលមហាសេដ្ឋីខ្លាចរអាបំផុត….

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម