KPT+
៩យ៉ាង បង្ហាញថាគេនោះជាមេដឹកនាំដាក់ខ្លួន តែទទួលបានការគោរពយូរអង្វែង
យើងធ្លាប់ឮច្រើនមកហើយ ពីចរិតចេះសម្ដែងរបស់មនុស្ស។ អ្នកខ្លះមិនល្អប៉ុន្តេសម្ដែងដូចជាត្រឹមត្រូវណាស់ រីឯអ្នកខ្លះជាមនុស្សល្អពីធម្មជាតិដោយមិនបាច់ប្រឹងសម្ដែងនោះទេ។
ទាំងនេះជាលក្ខណៈសម្គាល់នៃមនុស្សល្អពិតប្រាកដ ដែលចេះបន្ទាបខ្លួន ដោយមិនពិបាកដើរតួជាល្អនោះឡើយ៖
១. ពួកគេរក្សាទំនាក់ទំនងល្អ
យោងតាមការសិក្សាបានបង្ហាញថា មនុស្សដែលមានចិត្តបន្ទាបខ្លួនអាចជួយមនុស្សនៅជុំវិញជាងអ្នកដែលមានអំនួត។ ជាលទ្ធផលពួកគេរក្សាទំនាក់ទំនងផ្ទាល់ខ្លួនជាមួយអ្នកដទៃបានល្អ ក៏ដូចជាក្នុងវិជ្ជាជីវៈរបស់ខ្លួនកាន់តែរឹងមាំ។
ការសិក្សាលើមនុស្សជាង ១០០០ នាក់ដែលមានមុខតំណែងជាថ្នាក់ដឹកនាំបង្ហាញថា ក្រុមហ៊ុនដែលមានមេដឹកនាំជាមនុស្សចេះបន្ទាបខ្លួន អាចលើកទឹកចិត្តកម្លាំងពលកម្មឲ្យខំធ្វើការច្រើនទ្វេរដង។
២. ពួកគេគោរពតាមប្រយោជន៍រួម
ដោយសារមនុស្សប្រភេទនេះ រមែងដាក់តម្រូវការរបស់អ្នកដទៃជាមុន ដូច្នេះពេលដែលប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាក ពួកគេតែងគិតដល់ក្រមសីលធម៌ និងស្របតាមផលប្រយោជន៍រួមជាអទិភាព។
៣. ពួកគេដាក់អ្នកដទៃជាមុន
មនុស្សគេយល់ពីតម្លៃខ្លួនឯងជានិច្ច ហើយក៏មិនដែលបោះបង់ខ្លួនចោលដែរ។ ទោះជាយ៉ាងនេះក្ដី ពួកគេថាមិនតម្កើងខ្លួន និងតែងតែមានចិត្ដរាបទាប គិតគូរពីអ្នកនៅជុំវិញខ្លួនដោយឲ្យជម្រើសអ្នកដទៃមុនខ្លួនជានិច្ច។
៤. ពួកគេជាអ្នកស្ដាប់ដ៏ល្អ
មនុស្សយើងចូលចិត្តឲ្យគេស្ដាប់ខ្លួន ជាងយកខ្លួនទៅស្ដាប់គេ។ ផ្ទុយទៅវិញមនុស្សមានចិត្តសុភាពរមែងយល់កាលៈទេសៈ ដោយធ្វើខ្លួនជាអ្នកស្ដាប់ដ៏ល្អ ទោះបីជាមិនចូលចិត្តស្ដាប់ក៏ដោយ។ លើសពីនេះទៅទៀត គេមិនព្យាយាមកាត់ការសន្ទនាជាមួយអ្នកដទៃឡើយ។
៥. ពួកគេចង់ដឹងចង់ឃើញ
ជារឿយៗ ពួកគេស្វែងរកចំណេះថ្មីៗរហូត ពីព្រោះគេចូលចិត្តរៀនសូត្រប្រមូលចំណេះដឹងនិងបទពិសោធន៍របស់អ្នកដទៃមកជាយាន ហើយរមែងស្វែងរកឱកាសដើម្បីរៀនថែមជានិច្ច។
៦. ពួកគេមិនខ្លាចបញ្ចេញគំនិតរបស់ខ្លួន

ខណៈពេលដែលការស្តាប់ ជារឿងដ៏សំខាន់ មនុស្សដែលមានចិត្តបន្ទាបខ្លួន រមែងហ៊ាននិយាយគំនិតរបស់ខ្លួន ពីព្រោះការធ្វើខុសមិនមែនជាការភ័យខ្លាចដែលពួកគេមាននោះទេ។ ពួកគេដឹងថា ដើម្បីផ្សារភ្ជាប់គម្លាតរវាងគំនិតនិងគំនិត គឺត្រូវតែមានសកម្មភាពអ្វីមួយ ហើយនោះជាការនិយាយពីអ្វីដែលយើងយល់ឃើញ។
៧. ពួកគេតែងតែនិយាយ “ អរគុណ”
មនុស្សរាបសាពិតប្រាកដមិនចេះនឿយណាយនឹងពាក្យថា “អរគុណ” ជាមួយមនុស្សជុំវិញនោះទេ ទោះបីជារឿងតូចតាចក៏ដោយ។ សូម្បីពេលខ្លះដែលមិនបានជួបផ្ទាល់ជាមួយនរណាម្នាក់ដែលបានជួយខ្លួន គេតែងសរសេរសារអរគុណពីចម្ងាយ ព្រោះនេះទម្លាប់របស់មនុស្ស ចេះដឹងគុណ។
៨. ពួកគេទទួលយកមតិកែលំអ
មនុស្សប្រភេទនេះមិនត្រឹមតែទទួលយកការរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះទេ ប៉ុន្តែតែងស្វែងរកមតិកែលំអផ្សេងៗទៀត ពីព្រោះពួកគេដឹងថា មតិរិះគន់គឺជាមាគ៌ាឆ្ពោះទៅរកភាពប្រសើរឡើង។
៩. ពួកគេទទួលខុសត្រូវខ្ពស់
ជាជាងប្រកាន់ខ្ជាប់នូវការស្ដីបន្ទោសទៅលើអ្នកដទៃ ឬអ្វីបរិបទជុំវិញនៅពេលប្រព្រឹត្តកំហុស មនុស្សដែលបន្ទាបខ្លួនតែងទំនួលខុសត្រូវទាំងជោគជ័យនិងបរាជ័យ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes
ចុចអាន៖កំពូលកីឡាករបាល់ទាត់ដែលទម្លាប់យកដំណើរកម្សាន្តលំហែមុនការប្រកួតមកដល់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


